បាញ់កាញ់ណាមភោ (Nam Pho) បានជ្រើសជាមុខម្ហូបឆ្ងាញ់ល្បីឈរមុខនៃម្ហូបអាហារស្រុកហ្វេ ដោយមានរសជាតិឆ្ងាញ់ធ្វើឲ្យភ្ញៀវពិសាម្ដងហើយនឹងចងចាំជានិច្ច។
ប្រសិនបើជាកុលបុត្រនៃស្រុកហ្វេ ឬជាភ្ញៀវទេសចរណ៍ធ្វើដំណើរមកទស្សនានៅតំបន់ទីក្រុងបូរាណពីរបីលើកទៅហើយ ប្រហែលជាមិត្តក៏ធ្លាប់បានពិសាបាញ់កាញ់ណាមភោ (Nam Pho) ដែរ។ ព្រោះនេះជាមុខម្ហូបយ៉ាងសាមញ្ញពេញនិយម និងជាក្តីចំណូលចិត្តនៃអ្នកស្រុកហ្វេទៀតផង។ មុខម្ហូបនេះ ផ្ដើមចេញពីអ្នករែកអង្រែកលក់តាមដងផ្លូវ នៃអ្នកភូមិណាមភោ (Nam Pho) ស្ថិតនៅស្រុកភូវ៉ាង (Phu Vang)។ តំបន់ដីនេះ ធ្លាប់ប្រសូត្រចេញចុងភៅពូកែជាច្រើន ច្នៃមុខម្ហូបឆ្ងាញ់ថ្វាយស្តេច នាសម័យសក្ដិភូមិ។