• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

បរិយាកាសសិល្បៈឡេយ៉ាង (Le Giang)

ជា​មនុស្សម្នាក់​ក្នុង​ចំណោម​អ្នក​ផ្តួច​ផ្តើម​បរិយាកាស​អន្តរសកម្ម​​សិល្បៈ​ សម្រាប់​សិល្បករ​ សិល្បការិនី​វ័យ​​ក្មេង​ សិល្បការិនី​ចក្ខុ​បារម្មណ៍​ ឡេយ៉ាង​ (Le Giang) ស្ថាបនិក​​ Six Space (បរិយាកាស​​សិល្បៈ​ចក្ខុបារម្មណ៍​ដំបូង​នៅ​​ហាណូយ​)​ កន្លង​ហើយ​ថ្មី​ៗនេះ មាន​កិត្តិនាម​​ក្នុង​បញ្ជី Forbes ​ ទាំង​៣០​នាក់​ ​មាន​​វ័យ​​ក្រោម​៣០​ឆ្នាំ​ ដែលល្បី​បំផុតវៀតណាម​នៅ​ឆ្នាំ​២០១៨។​

 ផ្តួច​ផ្តើម​ទំនោរថ្មី​
 

ក្រោយ​ពី​រឆ្នាំ​សិក្សាថ្នាក់បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ នៅ​សាលា​មួយ​ក្នុង​ចំណោម​សាលា​​បណ្តុះ​បណ្តាល​​សិល្បៈ​លំដាប់​​ថ្នាក់​ពិភពលោក​  មហាវិទ្យា​ល័យ​សិល្បៈ​ឡុង​ដ៍​ (អង់គ្លេស) ឡេយ៉ាង​ (Le Giang) វិលត្រឡប់​​មកមាតុ​ប្រទេស ពាំ​នាំ​យក​​​​ក្តី​ប្រាថ្នា​នៃ​សិល្បការិនី​វ័យ​ក្មេង​​វៀតណាម​​ ដែល​បាន​បណ្តុះបណ្តាល​នៅ​លោក​ខាង​លិច​។​

“ខ្ញុំ​ចង់​ផ្សព្វ​ផ្សាយ​ទំនោរ​ និង​​ការ​ផ្លាស់​ប្តូរ​ចក្ខុវិស័យ​​ទៅ​លើ​សិល្បៈ ​នៃ​ក្រុម​យុវវ័យ​” ឡេ​យ៉ាង​ (Le Giang) ចែក​រំលែក​​អំពី​​គម្រោង​សិល្បៈ​ ដែល​នៅ​មាន​ភាពថ្មី​ថ្មោង​​ចំពោះ​វៀតណាម​ ដោយ​អ្នក​នាង​ជា​អ្នក​ផ្តួច​ផ្តើម​។​

ដើម​ឆ្នាំ​២០១៣ ឡេយ៉ាង​ (Le Giang) បាន​សាងសង់​សាល​សិល្បៈ​ Blossom Art House និង​បើក​វគ្គសិក្សា​សិក្ខាសាលា​ អំពី​សិល្បៈ​ចក្ខុបារម្មណ៍​ដំបូង​នៅ​ហាណូយ​។​

វគ្គសិក្សា​នីមួយ​ៗ ជា​ការសំណេះសំណាលរួសរាយ​​មួយ​ រវាង​អ្នក​ស្រ​ឡាញ់​​​និង​ចង់​ស្វែងយល់​​អំពី​សិល្បៈ​ ក្រោម​ការ​ដឹក​​នាំ​នៃ​អ្ន​ក​ឯកទេស​ក្នុង​វិស័យ​​នោះ​។ ឡេយ៉ាង​ (Le Giang) បាន​អនុវត្ត​​វគ្គ​សិក្សា​អំពី​សិល្បៈ​ចក្ខុបារម្មណ៍​ ក្រោម​​​ប្រធាន​បទ​ដែល​ស្រទាប់​យុវវ័យ​យកចិត្តទុក​ដាក់​ដូចជា៖ ចលនា ថតរូប LifeArt បោះពុម្ព។ល។

អារម្មណ៍​រំភើប​និង​សញ្ញា​សកម្ម​ ទទួល​បាន​បន្ទាប់ពី​​វគ្គសិក្សា​នីមួយ​ ឡេយ៉ាង​ (Le Giang) និង​មិត្ត​សិល្បករម្នាក់​​ ដូ​ទឿង​ឡិញ​ (Do Tuong Linh) ស្ថាបនិក​ Six Space ដើម្បី​បើក​ទូលាយ​សកម្មភាព​ជំនួយ​ ​ដល់​សិល្បការិនី​វ័យ​ក្មេង​ នាំ​​សិល្បៈ​ចក្ខុបារម្មណ៍​ខិតជិតនឹង​​មហាជន​ជាង​។​ គម្រោង​​ក៏ជា​ការ​ជំនួប​រវាង​សិល្បករ​ សិល្បការិនី​វ័យក្មេង​ពីរ​រូប​ មាន​រួម​ចំណូល​ចិត្ត​ខាង​សិល្បៈ​ពិសោធន៍​​ជាក់ស្តែង​ គាំ​ទ្រ​សិល្បករ​សិល្បការិនី​​ថ្មី បើក​ចិត្ត​​តភ្ជាប់​ជាមួយ​នឹង​សិល្បករ​​​សិល្បការិនី​​អន្តរជាតិ​។



 សិល្បការិនី​​ចក្ខុបារម្មណ៍​ ឡេយ៉ាង​ (Le Giang) នៅ​ Six Space ជា​បរិយាកាស​​មួ​យ​​
ក្នុង​ចំណោម​​បរិយាកាស​ចក្ខុបារម្មណ៍​ដំបូង​​នៅ​ហាណូយ​។



 ឡេយ៉ាង​ (Le Giang) (អាវស) ក្នុង​ពិធី​បង្ហាញ​វត្តមាន​​តាំងពិព័រណ៍​ឯកជន​។​


 
ស្នាដៃ​ចម្លាក់​មួយ​របស់​ឡេយ៉ាង​ (Le Giang) ចូល​រួម​តាំងពិព័រណ៍​សិល្បៈ​នៅ​ហ្វី​លីពីន​។​


 
ឡេយ៉ាង​ (Le Giang) ធ្លាប់​ច្របាច់​រហូតដល់​ចិត​ដុំ​ម្សៅ​ស​ ប្រហាក់ប្រហែល​ដូច​ម្នាង​សិលា​។​ល។​
បាន​ដាក់​តម្កល់​នៅ​កណ្តាល​ផ្លូវ ​ដើម្បី​បញ្ជាក់​ជាតឹក​តាង​ឲ្យ​ទស្សនទាន​ នារីក៏អាចធ្វើ​បាន​ស្នាដៃ​
ចម្លាក់​ដូច​បុរស​ដែរ​។​



 
ដើម​ឆ្នាំ​២០១៣ ឡេយ៉ាង (Le Giang) បាន​បង្កើត​​សាល​សិល្បៈ Blossom Art House
និង​បើក​វគ្គសិក្សា​​អំពីសិល្បៈ​ចក្ខុបារម្មណ៍​​ដំបូង​នៅ​ហាណូយ​។​



 ឡេយ៉ាង​ (Le Giang) ជា​រូបភាព​នៃ​សិល្បការិនី​ម្នាក់​ ចូល​ចិត្ត​​ពិសោធន៍​ គាំទ្រ​​សិល្បករសិល្បការិនី​ថ្មី
បើក​ចិត្ត​តភ្ជាប់​នឹង​សិល្បករ​អន្តរជាតិ​។​

 

 “Six Space ប្រសូត្រ​ក្រោមទស្សនទាន​សិល្បករ​វ័យ​ក្មេង​ ត្រូវការ​មាន​បរិយាកាស​សិល្បៈ​ មិនមែន​សាមញ្ញ​​គ្រាន់តែ​ជា​ gallery សម្រាប់​ព្យួរ​ និង​តាំងបង្ហាញ​​​ស្នាដៃ​” ឡេយ៉ាង​ (Le Giang) បិរយា​យ​អំពី​​បេសកកម្ម​​នៃ​ Six Space។
 
​ចំណុច​ខុសប្លែក​​នៃ​ Six Space ជាមួយ​នឹង​បរិយាកាស​សិល្បៈ​ដទៃ​​​នៅ​វៀតណាម​ នោះគឺ​ទិសដៅ​ឆ្ពោះទៅ​រក​​យុវវ័យ​ស្រឡាញ់​សិល្បៈ​ មិន​ចាំបាច់​​មាន​ការ​បណ្តុះបណ្តាល​​ត្រឹម​ត្រូវ​។​
 
ប្រសូត្រ​ចេញ​នៅ​ដើម​ឆ្នាំ​២០១៥ Six Space សកម្មភាព​ដូច​ជា​អង្គការ​មិន​រកប្រាក់​កម្រៃ​ ហើយជា​​បរិយាកាស​មួយ​​ក្នុង​ចំណោម​បរិយាកាស​​សិល្បៈ​ចក្ខុបារម្មណ៍​​ដំបូង​​នៅ​ហាណូយ​។​
 
Six Space បាន​ផ្តួច​ផ្តើម​បង្កើត​រូបភាព​សិល្បៈ​ថ្មី​ថ្មោង​មួ​យ​ចំពោះ​​វៀត​ណាម​ នោះគឺ​​បរិយាកាស​សិល្បៈ​បើ​ក​ជំហរ​ នៅទី​នោះ​សិល្បករ​វ័យ​ក្មេង​ មហាជន​​ស្រឡាញ់​​បរិយាកាស​​សិល្បៈ​ បាន​អន្តរសកម្ម​​និង​ពិសោធន៍​ជាក់​ស្តែង​​​​​​​ទំនោរ​សិល្បៈ​ថ្មីប្លែក​។​
 
ជាមួយ​គោល​គំនិត​អ៊ីធើ​ណែត​​ដូច​ជា​បរិយាកាស​ថ្មី​​មួយ​ នៅ​ដើម​ឆ្នាំ​២០១៧ ឡេយ៉ាង​ (Le Giang) បាន​អនុវត្ត​ការ​​តាំងពិព័រណ៍​​អនឡាញ​​នៅ​វៀតណាម​ “In_ur_scr!” (អក្សរ​កាត់​​របស់​ឃ្លា​ “In your screen” មាន​ន័យ​ថា​ កញ្ចក់​រូបភាព​”) អនុសញ្ញាត​ឲ្យ​​អ្នក​ទស្សនា​ចូល​មើល​​ដោយ​សេរី​ និង​យល់ដឹង​អំពី​ស្នាដៃ​តាម​រយៈ​កញ្ជក់​រូបភាព​​តាម​​ផ្លូវ​បណ្តាញ​​ link និង​លេខ​កូដ​ QR។
 
តាំងពិព័រណ៍ប្រសូត្រ​ចេញ បាន​​​ឆាប់រហ័ស​បង្កចំណាប់​អារម្មណ៍​​លើ​សហគមន៍​ និងអះអាង​​​រចនាបទ​ Six Space​ - តែង​គាំទ្រ​​​ភាព​​ខាំងក្លា និង​ការពិសោធន៍​ជាក់ស្តែង​។ តាំង​ពិព័រណ៍​ជា​បរិយាកាស​​សម្រាប់​​សិល្បៈ​វ័យ​ក្មេង​ “មិនទាន់​មាន​កេរ្តីឈ្មោះល្បី​​” ចូល​រួម​និង​ពិសោធន៍​ស្នាដៃ​របស់​ខ្លួន​។​
 
ឆ្ពោះ​ទៅកាន់​ទម្រង់​រូបភាព​​អប់រំ​សិល្បៈ​​រឹង​មាំ​
 
បាន​លត់​ដំ​ក្នុង​បរិយាកាស​​​បណ្តុះបណ្តាល​​សិល្បៈ​ជំនាញ​ និង​ហ្មត់ចត់​ ឡេយ៉ាង​ (Le Giang) តែង​ប្រឡោក​​ប្រាណ​​​បោះ​​ជំហាន​លើ​មាគ៌ា​សិល្បៈ​​ថ្មី​ប្លែក​ និង​​មិន​​ងាយ​ធ្វើ​ដំណើរ​​។​ សិល្បៈ​ចក្ខុបារម្មណ៍ ​ដែល​អ្នកនាង​កំពុង​ដើរ​តាម​ ជា​វិស័យ​​មួយ​ ​នៅ​មាន​ភាព​ថ្មី​ប្លែក​នៅវៀតណាម​។​
 
បន្ទាប់ពី​គម្រោង​​សិល្បៈ​ផ្តួច​ផ្តើម​ទំនោរ​ ឡេយ៉ាង​ (Le Giang) បែរជា​បម្លាស់​ខ្លួន​ទៅ​គម្រោង​សិល្បៈ​ផ្សេង​ ដូច​សម្តី​អ្នកនាង​ "រឹង​មាំ​និង​បម្រើ​​​ជូន​មហាជន​វៀត​ណាម​​​បាន​ច្រើន​ថែម​ទៀត​”​​។
 
ជាមួយ​ទស្សនទាន​​ធ្វើ​សិល្បៈ​សហសម័យ ​ប៉ុន្តែមិន​បំភ្លេច​ប្រពៃណី​ ឡេយ៉ាង​ (Le Giang) និង​ក្រុម​ការងារ​បាន​​កសាង​គម្រោង​ Artisan “ស្រមៃ​សា​ឡើង​​វិញ​នូវ​​តួនា​ទី​សិល្បៈ​និង​សិប្បករ​” តភ្ជាប់​​សិល្បករវ័យ​ក្មេង​ ជាមួយ​នឹង​សិប្បករ​​ភូមិ​របរ​។ ក្នុង​មួយ​ឆ្នាំ ភូមិ​របរ​ប្រពៃណី​ជាង​៨០​ភូមិ ​​នៅ​ភាគខាង​ជើង បាន​​ឡេយ៉ាង​ (Le Giang) និង​សិល្បករ​វ័យ​ក្មេង​​បោះ​ជំហាន​ទៅ​ដល់​ ដើម្បី​ស្វែង​យល់​ សិក្សា​ និង​ស្តាប់​ក្តី​កង្វល់​របស់​សិប្បករ​។​


 នាសព្វថ្ងៃ​ ក្រៅ​សកម្មភាព​ សិក្ខាសាលា ឡេយ៉ាង​ (Le Giang) នៅ​បើក​សាលា​បង្រៀន​​គំនូរ​​ជូន​ប្អូនៗ
តូច​នៅ​បរិយាកាស​ Six Space។



 
ចំណុច​ពិសេស​នៃ​ Six Space ​នឹង​បរិយាកាស​ផ្សេង​​នៅវៀតណាម​ នោះគឺ​ឆ្ពោះទៅ​រក​យុវវ័យ​​ស្រឡាញ់​សិល្បៈ​
មិន​ចាំបាច​ត្រូវ​ការ​​បណ្តុះបណ្តាល​ត្រឹម​ត្រូវ​។​



 
ឡេយ៉ាង​ (Le Giang) (អាវ​លឿង​) នៅ​ម៉ោង​ សិក្ខាសាលា តាំងពិព័រណ៍​ស្នាដៃ​រួម​​បង្កើត​ច្នៃប្រឌិត​
បន្ទាប់ពី​បញ្ចប់​ដំណើរ​ពិសោធន៍​ជាក់ស្តែង​​នៅ​ភូមិ​របរ​នានា​។​



 
ឡេយ៉ាង​ (Le Giang) ចែក​រំលែក​ជាមួយ​នឹង​ប្អូនៗ​អំពី​រូបភាព​​ធ្វើ​ផលិត​ផល​សិល្បៈ​ប្រពៃណី​​
តាម​រយៈសិល្បៈ​ចក្ខុបារម្មណ៍​។​



 ក្រុម​ការងាររបស់​​ឡេយ៉ាង​ (Le Giang) ជា​សិល្បករ​​វ័យ​ក្មេង ​នៅ​ក្នុង​និង​ក្រៅ​បរទេស​។​


 ឡេយ៉ាង​ (Le Giang) មិន “ដំ​ដែក​គោល​” លើ​ខ្លួន​ឯង​ ជាមួយនឹង​ប្រធានបទ​ដែល​បាន​ផ្សំ​ដោយ​សិល្បការិនី​។
ទស្សនទាន​របស់ឡេយ៉ាង​ (Le Giang) នោះគឺ​៖ “ប្រសិន​បើ​អ្វី​ដែល​បុរស​ធ្វើ​បាន​ ដូច​ធ្វើ​ចេញ​សំណង់​ចម្លាក់​ធំ​​
នារី​ក៏អាច​ធ្វើ​បាន​ដែរ”​។

 

គោល​ដៅ​នៃ​គម្រោង​គឺ​កសាង​ផែន​ទី​ភូមិ​របរ​មួយ​ ដើម្បី​ផលិត​ចេញ​ផលិតផល​សិប្បកម្ម​ប្រពៃណី​នាំយក​លក្ខណៈ​សហសម័យ​​​ លើ​មូលដ្ឋាន​ជំរុញ​សមត្ថភាព​ច្នៃប្រឌិត​នៃ​សិប្បករ​ គ្រាន់​ជាង​ពឹង​ផ្អែក​លើ​ម៉ូដ​ទំនិញ​មាន​ស្រាប់។
 
រូបភាព​អន្តរសកម្ម​សិល្បៈសហសម័យ​​នៅ​​គម្រោង​​ភូមិ​របរ​ តាម​​ឡេ​យ៉ាង​ (Le Giang) នោះមិន​​ត្រឹម​តែ​ធ្វើ​ការ​ងារ ដើម្បី​ផលិត​ចេញ​ផលិត​ផល​ចុង​​ក្រោយទេ​​ តែ​សំខាន់​គឺរូបភាព​​​អន្តរសកម្ម​​នឹង​សិប្បករ​។ “យើង​ខ្ញុំ​ឲ្យ​ពួកគាត់​ដឹង​ នេះជា​ការ​ត្រិះរិះ​របស់យើង​ខ្ញុំ”។​ ចាប់ពីនោះ យើង​ខ្ញុំ​សិក្សា​និង​​ស្គាល់អំពី​​ការត្រិះរិះ​របស់​សិប្បករ​នោះ​” អ្នក​នាង​ឡេយ៉ាង​ (Le Giang) ឲ្យ​ដឹង​។
 
របៀប​សិក្សា​អប់រំ​សិល្បៈ​​តែង​បាន​​ឡេយ៉ាង​ (Le Giang) លាយ​ចម្រុះ​នឹង​គម្រោង​​ តភ្ជាប់​​​កិច្ច​ការ​សង្គម។ ក្នុង​គម្រោង​ធ្វើ​​ការ​ជា​មួយ​​​នឹង​រោង​ចក្រ​ នៅ​វៀតណាម​ ដែល​​​ឡេយ៉ាង​ (Le Giang) និង​ក្រុម​ការងារ​​កំពុង​ឡើង​ផែន​ការ​​ក៏​មិន​មែន​នៅ​ក្រៅ​ផ្លូវការ​ដែរ​។​ នេះ​ជា​គម្រោង​សហការ​​​​នឹង​​​មហាវិទ្យា​ល័យ Sydney ​ (អូស្រ្តាលី) និង​អង្គការ​ Unesco។​
 
តាម​នោះ​ក្រុមការងារ​របស់​អ្នក​នាង​យ៉ាង (Giang) ​នឹង​ចុះ​ទៅ​រោង​ចក្រ​ផលិត​​ឧស្សាហកម្ម ​និង​ផ្តល់​ពេលវេលា​ពីរ​ខែ​រស់​នៅទី​នោះ។ នៅទី​​នោះ​ ក្រុម​មាន​បំណង​នឹង​បង្កើត​ភាព​ផ្លាស់ប្តូរ​​ណា​មួយ​ ក្នុងការងារ​ច្នៃប្រឌិត​បង្កើត​ចេញ​ផលិតផល​ដោយ​ការ​ប្រជ្រៀត​ចូល​វគ្គណាមួយ​​របស់​រោងចក្រ​ ឬប្រជ្រៀត​ចូល​រូប​ភាព​​​រៀបចំ​ផលិត​របស់​រោង​ចក្រ​។​
 
គម្រោង​​ចង់​ផ្លាស់ប្តូរ​ថ្មី​លើ​របៀប​​ច្នៃ​ប្រឌិត​ រូបភាពសកម្មភាព​​នៅ​រោងចក្រ​ផលិត​ទំនិញ​នានា​។ “​ផ្អែក​លើ​វត្ថុធាតុ​ ផលិតផល​ទំនិញ​មួយ ​បាន​បង្កើត​បន្ថែម​នូវ​អត្ថន័យ​មួយ​ទៀត​”។ ​ឡេយ៉ាង​ (Le Giang) ឲ្យ​ដឹង​។
 
តាម​​ឡេយ៉ាង​ (Le Giang) នេះជាការ​ប្រសើរ​នៃសិល្បៈ​សហសម័យ​ ជ្រាប​ចូល​ជីវភាព​រស់​នៅ​ មិនត្រឹមតែ​លើ​​ផលិត​ផល​ផ្ទាល់​ ចុងក្រោយ​គឺ​នៅ​ក្នុង​វគ្គនីមួយ​ៗ​។ នេះ​ជា​ទម្រង់​រូបភាព​ពេញនិយម​នៅ​ប្រទេសនានា​ ប៉ុន្តែ​នៅមាន​ភាព​ថ្មី​ថ្មោ​ងចំពោះ​​វៀតណាម​។
 
“នោះជា​របៀប​សិល្បករ សិល្បការិនី​ ប្រឡោក​ប្រាណ និង​មាន​អន្តរសកម្ម​ច្រើន​ជាង​ ចំពោះ​ជីវភាព​រស់នៅ​សហសម័យ​” អ្នក​នាង​យ៉ាង​ (Giang) ឲ្យ​ដឹងទស្សនទាន​​របស់​ខ្លួន អំពី​សិល្បករ សិល្បការិនី​សហសម័យ​។
 
មាន​គោល​បំណង​រួមមួយ​​របស់​មនុស្ស​ នោះគឺ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ចុងក្រោយ​​​ឆោង​ខ្ពស់បំផុត​ នៅតែ​ដើម្បី​សម្រេចបាន​ជីវភាព​រស់​​នៅ​​មួយ មាន​​សិល្បៈ​​​ សតិអាម្មណ៍​​សម្បូរ​បែប​ រស់រវើក​ និង​មាន​ជម្រៅ​បំផុត​។ ហើយ​​ឡេយ៉ាង​ (Le Giang) កំពុង​ធ្វើ​ដំណើរ​លើ​មាគ៌ា​នោះ មាគ៌ា​កសាង​ជីវភាពមួយ ​មាន​​សិល្បៈ​​រស់​រវើក​ជាង​​ជូន​សហគមន៍​៕​

 

អត្ថបទ​៖ ថាវ​វី - រូបថត៖ ​ត្រឹន​ថាញ​យ៉ាង​​
 

 


ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

បន្តភាពជោគ​ជ័យនៃ​​ភូមិ​បាតត្រាង (Bat Trang)​ តាមរយៈ​ផលិតផល​ជាច្រើន​របស់​​​សិប្បករ​។ សិប្បករ​​ភូមិ​បាតត្រាង​ (Bat Trang) បាន​យក​អារម្មណ៍​បង្កើត​ចេញពី​​ត្រារាជ​ ទើបតែ​​នាំ​​យក​ដោយ​ជោគជ័យ​មកពីប្រទេស​បារាំង​

Top