• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បរិយាកាសដ៏ផុលផុសនៃការអបអរសាទរជ័យជំនះរបស់ក្រុមបាល់ទាត់ជម្រើសជាតិបារាំងនៅវៀតណាម


 អ្នកគាំទ្រជាច្រើនកុះករបានប្រមូលផ្ដុំនៅស្ថានទូតបារាំងប្រចាំវៀតណាមដើម្បីតានដានការប្រកួត 

 ក្រោយពីជ័យ​ជំនះរបស់ក្រុមបាល់ទាត់ជម្រើសជាតិបារាំង​ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័​ត្រ World Cup ២០១៨ នាថ្ងៃទី​១៥ កក្កដា អ្នកគាំទ្ររាប់ហ្មឺ​ននាក់បានចុះ ផ្លូវអបអរសាទរនៅប្រទេសរុស្ស៊ីនិ​ង​បារាំង។ បរិយាកាស​ដ៏ផុល​ផុស​នោះក៏ប្រព្រឹត្ត ទៅនៅវៀតណា​មដែរ។
 
​នាយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ​​២០១៨ អ្នកគាំទ្រក្រុមបារាំងជាងមួ​យពាន់​នាក់បានមកដល់ ស្ថានទូត​បារាំងប្រចាំទីក្រុងហា​ណូយ ដើម្បីតាមដានការប្រកួត​រវាងក្រុមបារាំង និ​ងក្រុមក្រូ​អាតដែលត្រូវ​បាន​ផ្សាយផ្ទាល់​ពីពហុកីឡា​ដ្ឋាន Luzhniki រដ្ឋធានីម៉ូស្គូ ប្រទេសរុស្ស៊ី​។ អ្នកគាំទ្រទាំងអស់បាននាំគ្នាច្រៀង ស្រែ​ក និងរាំប្រកប​ដោយ សប្បាយរីករាយ ដើម្បីអបអរសាទរជ័យជំនះដោ​យលទ្ធផល៤-២ របស់ក្រុមបាល់ ​ទាត់បារាំង​។ លោក Bertrand Lortholary ឯកអគ្គ​រដ្ឋទូតបារាំងប្រចាំវៀតណាម ​បាន​ឲ្យដឹ​ងថា​៖
 
“នេះជារាត្រីគួរឲ្យចង​ចាំជានិច្ចចំពោះក្រុមបាល់ទាត់បារាំ​ង ប្រទេសបារាំង និងអ្នកស្រ​ឡាញ់ប្រទេស​បារាំង​ទាំង​អស់​លើទូទាំង​ពិភពលោក។ មុននេះ​២០ឆ្នាំ ខ្ញុំបានចុះផ្លូវអបអរ​សាទរនៅមហាវិ​ថី Champs-Elysees នៅ​រដ្ឋធានី​ប៉ារីស​។ ខ្ញុំ ​សប្បាយរីករាយណាស់ព្រោះថាលើកនេះខ្ញុំបានអបអ​រសាទរជ័យជំនះលើក​ទី២នៅ​ប្រទេស​វៀត​ណាម​”​។
​ 
ចំណែកឯលោកស្រី Ha​ng អ្នកគាំទ្រវៀតណាមមួយនាក់ បានសំណេះ សំណា​លថា៖ “ការប្រកួត​ល្អណាស់​។ ទាំង​ក្រុមបារាំង​និងក្រុមក្រូអាត​បានបង្ហាញរបៀប ប្រកួត​គួរឲ្យទាក់ទាញ ហើ​យក្រុមបារាំង​ជាក្រុមមាន​សំណាង​ល្អជាង​”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top