• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

បបរត្រីផ្ទក់បន្លែយួន

មិនត្រឹម​តែ​ជា​ម្ហូប​អាហារ​ដែល​មាន​រសជាតិ​ពិសេស​ឆ្ងាញ់ពិសា​ របស់​អ្នក​ស្រុកនៅ​តំបន់​​ទិស​និរតីនៃ​ភូមិ​ភាគ​ខាង​ត្បូង​​ បបរ​ត្រី​ផ្ទក់​​នៅជា​ម្ហូប​ជួយ​រំសាយ​ធាតុ​ក្តៅ​ គ្រុន​ និង​បង្ការ​ជំងឺ​នៅ​រដូវ​ក្តៅ​យ៉ាង​មាន​ប្រសិទ្ធភាព​។​​

​អំពី​តំបន់​ខាង​លិចនៃ​ភូមិ​ភាគ​ខាង​ត្បូង ​​អ្នកធ្វើ​ដំណើរ​ទៅ​ទីកន្លែង​ណា​ក៏​ដោយ តែង​តែ​​​ងាយនឹង​ជួប​ប្រទះ​ហាង​បបរ​ត្រី​ផ្ទក់​​បន្លែ​យួន​ ដែល​ជា​ម្ហូបអាហារដ៏​​សាមញ្ញ​មួយ​របស់​ប្រជា​ជនភូមិ​​ភាគ​ទឹក​​ទន្លេ​។​
 
ក្នុង​​​លើ​ក​ធ្វើ​ដំណើរ​បេសសកម្ម​នៅ​តំបន់​ខាង​លិច​នៃ​ភូមិ​ភាគខាង​ត្បូង​ នា​រដូវ​ក្តៅខ្លាំង​​ ឃើញថា​​ក្នុង​ខ្លួន​មិន​សូវស្រួល​​ យ៉ាង​នេះ​ខ្ញុំ​តែង​បបួល​​មិត្ត​ភក្តិនិង​​អ្នក​រួម​ការ​ងារ​ចូលទៅ​ហាង​តូច​មួយ​នៅ​ក្បែរ​ផ្លូវ​ ពិសារ​និងជ្រក​កម្តៅ​ថ្ងៃ ​​​​​សម្រាកលំហែ​​កាយ​។ ជាមួយ​ស្នាម​ញញឹម​ប្រកប​ដោយភាព​​មេត្តា​ លោក​យាយ​ហៃ (Hai) ​​ម្ចាស់​​ហាង​ចេញ​​ទទួល​អញ្ជើញ​យើង​ខ្ញុំ​​ចូល​អង្គុយ​នៅតុ។ សំឡឹង​មើល​ខ្ញុំ​ហាក់ដូចជា​​កំពុងពុល​ថ្ងៃ​យ៉ាង​ទម្ងន់​​ ដូចនេះ​លោក​យាយបាន​ផ្តល់​យោបល់​ជ្រើស​យក​អាហារ​​បបរ​ត្រីផ្ទក់​​បន្លែ​យួន​។




ជ្រើស​យក​ត្រី​ផ្ទក់​​ដែល​​មាន​ទម្ងន់​បន្តិច​ លោក​យាយ​យកចេញទៅ​ជិត​ពាង​ទឹក​ នៅ​ខាង​ក្រោយ​ផ្ទះបាយ​ជ្រះ​ស្រកា​ កាត់​កន្ទុយ​ត្រី។ ត្រីបន្ទាប់​ពី​​ធ្វើ​ស្អាត​ លោកយាយ​យកទៅ​ដាក់​​ក្នុង​ឆ្នាំង​ចម្អិន​ រួចហើយ​​​​ទៅ​លីង​អង្ករ​ ជាមួយ​ស្លឹក​ខ្ទឹម​សម្រាប់​​ធ្វើ​ជា​បបរ ​ពេលណា​​ក៏មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ទាំងអស់​។ ក្លឹន​អង្ករ​លីង​ក្រអូប​ពេញផ្ទះ​។ ចាំ​ទឹក​ពុះ​ខ្លាំង​ អង្ករ​រីក​បែក​ក្លាយជាឆ្នាំង​បបរ​ខាប់​។
 
ត្រី​កាត់​យក​ឆ្អឹង​ចេញ​ទុក​តែសាច់​ លោកយាយ​​ហៃ (Hai) ​យកទៅ​ផ្អាបនឹង​ទឹក​ត្រី​ ម្រេច​ ស្ករ ឲ្យ​សាច់​ជ្រាប​គ្រឿង​ រួច​ដាក់ទៅ​ក្នុង​ឆ្នាំង​បបរ​ កូរ​ស្រាលៗ​ដៃ​ដូច​ជាស្ទាបអង្អែ​រ​​ធ្វើ​ឲ្យ​សាច់​ត្រី​រលាយ​បាត់ទៅ​។​
 
ដាក់​បន្លែ​យួន​ស្រស់​ចូល​ចាន​​​ធំ​ លោកយាយ​ហៃ​ (Hai) យក​វែក​ដួស​​បបរឆ្ងាញ់ លាយ​នឹង​សាច់​​ត្រី​ផ្ទក់​ ដាក់​ពីលើ​បន្លែ​​។ រោយ​ម្រេច​ពី​លើបន្តិច​​ គឺវា​យ៉ាង​នេះ​ឯង​។ ហូប​ដល់ណា​ ញើស​ចេញ​ដល់​នឹង​ ខ្លួន​ឡើង​ក្តៅ​ងំ។​
 
ក្លិន​អង្ករ​ក្រអូប​សម្រប់​នឹង​រសជាតិទន់​នៃ​សាច់​ត្រី​ផ្ទក់​​ស្រែ​ លេច​អណ្តែត​ក្រោម​បន្លែ​​ទង​តូចៗ​ដែល​​មាន​​​រសជាតិ​​ល្វីង​ៗ ស្រួយ​ៗនេះ​ បានយក​ឈ្នះ​ទាំងស្រុង​ លើ​ថ្វី​មាត់​ចំណូល​ចិត្ត​​របស់​ខ្ញុំនៅ​​លើក​ដំបូង​​​ពិសា​​។ បបរ​ត្រី​ផ្ទក់​​បន្លែយួន​ដែល​​ធ្លាប់​បាន​អ្នកស្រុក​នៅ​​តំបន់​​ខាង​លិចនៃ​ភូមិ​ភាគខាង​​ត្បូង​​ បាន​បន្សល់ទុកនូវ​​ចំណាប់​អារម្មណ៍​​និង​អនុស្សាវរីយ៍​ពិបាក​បំភ្លេច​ ចំពោះ​ខ្ញុំ​ដូច្នេះឯង​៕​​​

 

អត្ថបទនិង​រូបថត៖ ង្វៀន​ឡឹន​


Top