• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តអនុវត្តន៍យ៉ាងត្រឹមត្រូវនូវសារាចរលេខ ១៦ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល


 វៀតណាមបន្តអនុវត្តន៍យ៉ាងត្រឹមត្រូវនូវសារាចរលេខ ១៦ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ស្តីពីវិធានការ "រក្សាគម្លាតសង្គម"
 

អញ្ជើញ​ថ្លែងមតិក្នុងសម័យប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋាភិបាល ដែលបានប្រារព្ធនារសៀលថ្ងៃទី៣ខែមេសា​នៅ​ទី​ក្រុង​ហាណូយ​ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា មិនធ្វើឱ្យថមថយដល់ស្មារតីដឹកនាំ ដែលបានចែង​ក្នុងសារាចរលេខ ១៦ របស់នាយករដ្ឋមន្ត្រី ថែមទាំងអនុវត្តន៍ឲ្យបានតឹងរឹងថែមទៀត។
 
លោកនាយក​រដ្ឋមន្ត្រី បានលើកច្បាស់ថា ស្មារតីនោះគឺ ត្រូវអនុវត្តន៍យ៉ាងប្តូរផ្តាច់ ការរក្សាគម្លាតក្នុងសង្គម ដោយគ្មាន​ការរារែកនិងកុំបារម្ភថា ជះឥទ្ធិពលដល់ខឿនសេដ្ឋ កិច្ចឡើយ។ លោកនាយករដ្ឋមន្ត្រីបាន គូស​បញ្ជាក់​​ថា ប្រព័ន្ធនយោបាយទាំងមូល ត្រូវខិតខំប្រឹងប្រែងក្នុងដំណាក់ការ “មាស” ដើម្បីទប់ស្កាត់ការឆ្លង រាល​ដាល​ ហើយលោកនាយករដ្ឋមន្ត្រីក៏បានលើកច្បាស់ថា នេះជាដំណាក់កាលដែលត្រូវប្រមូលផ្តុំកម្លាំង ពលំ​បង្ការ​ប្រយុទ្ធ​ប្រឆាំង​ Covid-19 ជាងពេលណាៗទាំងអស់។
 
ក្នុងឱកាស​នេះ លោកនាយករដ្ឋមន្ត្រីក៏បានឲ្យដឹងថា  លោកទើបជួបសន្ទនា​តាម​ទូរសព្ទ​ជាមួយ​ប្រធានាធិបតិ​កូរ៉េខាង​ត្បូង​ ហើយលោក Mun Jae In បានចែករំលែកថា ការធ្វើតេស្តរហ័ស ជាវិធាន​ការ​ល្អបំផុត​សម្រាប់​រកឃើញ​ជំងឺ។ អាស្រ័យហេតុនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសមាជិកដែលមានវត្តមានក្នុងកិច្ចប្រជុំ ផ្តល់មតិ​យោបល់​ថា តើវៀតណាមគួរតែអនុវត្តន៍ដែរឬទេ ជាពិសេសនៅតាម​ទីក្រុងធំៗតែ​ម្តង៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top