• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តម្ចាស់ការធានាតុល្យភាពថវិកានិងអនុវត្តន៍គោលដៅពីរដើរទន្ទឹមគ្នា៖ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនិងអភិវឌ្ឍន៍សេដ្ឋកិច្ច


 នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅទីក្រុងហាណូយ ក្រសួង​ហិរញ្ញវត្ថុ​បានរៀបចំ​កិច្ចប្រជុំ​តាម​រយៈ​ប្រព័ន្ធ​វីដេអូ​ ស្ដីពីការបូកសរុបការងារហិរញ្ញវត្ថុ ថរិការដ្ឋក្នុងឆមាសទី ១ ឆ្នាំ ២០២០ អនុវត្តន៍​ភារកិច្ច​ការងារ​ក្នុង​ឆមាស​ទី ​២ ឆ្នាំ ២០២០ ។

អញ្ជើញ​ថ្លែង​នៅក្នុងកិច្ចប្រជុំនេះ នា យករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖“យើងចាំ បាច់ ត្រូវ​បន្តតាមដានស្ថានភាពអន្តរជាតិ និងក្នុងប្រទេស ព្រមទាំងចាត់វិធានការ ឲ្យបានសមស្រប ដើម្បីបន្ត​អនុវត្តន៍គោលដៅពីរដើរទន្ទឹមគ្នា ពោលគឺប្រយុទ្ធប្រឆាំងជំងឺរាតត្បាតយ៉ាងប្ដូរផ្ដាច់ផង និងអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គមផង។ ខ្ញុំស្នើឲ្យក្រសួងហិរញ្ញវត្ថុ និងស្ថាប័នគ្រប់ជាន់ថ្នាក់ ត្រូវខិតខំប្រឹង​ប្រែង​អស់​ពី​សមត្ថ​ភាព ដើម្បីអនុវត្តន៍ភារកិច្ចសំខាន់ៗចំនួន ៣គឺ៖ ធានាការប្រមូល និងចំណាយថវិកា ដែលបាន​ដាក់​ចេញ​។ ទីពីរគឺ ធានាប្រភពកម្លាំងហិរញ្ញវត្ថុចាំបាច់ ដើម្បីជួយសម្រួលការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ ទីបី​គឺរក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសេដ្ឋកិច្ចស្នូល។ នេះគឺជាមូលដ្ឋានគ្រឹះបំផុត ក្នុងបរិបទ ដែល​ប្រទេសជាតិ និងពិភពលោក មានបម្រែបម្រួលម៉ាក្រូសេដ្ឋកិច្ចជាច្រើននោះ“។
 
រីឯរដ្ឋមន្រ្តីក្រសួង​ហិរញ្ញវត្ថុលោក Dinh Tien Dung បានឲ្យដឹងថា នាដើមឆ្នាំ ២០២០ ទោះបីជាសេដ្ឋកិច្ច​វៀតណាម​​រងផលប៉ះពាលដោយសារជំងឺរាតត្បាត Covid-19 ក៏ដោយ ប៉ុន្តែវៀត​ណាមនៅ​តែរក្សា​បាន​តុល្យភាព​សំខាន់ៗ​លើវិស័យ​សេដ្ឋកិច្ច រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសន្តិសុខសង្គមផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top