• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

បន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងលើគ្រប់វិស័យរវាងវៀតណាម - អាមេរិក

នារសៀល​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ចាក​ចេញ​ពី​រដ្ឋធានីហាណូយ បញ្ចប់​ទស្សនកិច្ច​ជាផ្លូវរដ្ឋ​ នៅប្រទេស​វៀតណាម​ ប្រកបដោយ​ជោគជ័យ តបតាម​​ការអញ្ជើញ​របស់​លោកប្រធានរដ្ឋ​ ត្រឹន​ដាយក្វាង (Tran Dai Quang)

ក្នុង​ដំណើរ​បំពេញទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ លោកប្រធានាធិបតី Donald Trump បានជួប​ពិភាក្សា​ជាមួយ​លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) និង​អញ្ជើញ​ធ្វើ​ជា​សាក្សី​ ក្នុងពិធី​ចុះ​ហត្ថលេខា​លើ​បណ្តា​ឯកសារ ជួប​អ្នក​យក​ព័ត៌មាន​ ជួប​សម្តែង​ការគួរសម​ ​លោក​អគ្គលេខា​បក្ស ង្វៀន​ភូត្រុង (Nguyen Phu Trong) ជួប​ពិភាក្សាការងារជាមួយ លោក​នាយក​រដ្ឋ​មន្ត្រី​ ង្វៀន​ស្វឹនភុក (Nguyen Xuan Phuc)។

ក្នុងឱកាស​នេះ ភាគីទាំងពីរ​បាន​ចេញ​​ប្រកាស​សេចក្តី​​ថ្លែង​ការណ៍​រួម​រវាង​អាមេរិក​និង​វៀត​ណាម​។ ក្នុងជំនួប​នេះ​ ភាគីទាំងពីរ​បាន​សន្យា​ថា ធ្វើ​ឲ្យស៊ី​ជម្រៅថែមទៀតនូវ​ទំនាក់​ទំនង​​​ផ្អែកទៅ​លើ​បណ្តា​សេចក្តី​ថ្លែង​ការណ៍រួមដែល​​ប្រទេសទាំងពីរ​បាន​ចុះ​រួចហើយ គោរព​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ​និង​ច្បាប់​អន្តរជាតិ គោរពឯករាជ្យ បូរណភាពទឹកដី​និង​របប​នយោបាយ​របស់​ប្រទេស​មិត្ត។

ភាគីទាំងពីរ​បាន​សន្យា​ នឹងធ្វើ​ឲ្យ​ស៊ី​ជម្រៅ​ថែមទៀតនិង​បើក​ទូលាយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​វិនិយោគទ្វេ ភាគី តាមរយៈ​យន្តការ​ជា​ផ្លូវ​ការ​ រួមមាន៖ កិច្ច​ព្រមព្រៀង​គ្រោង​ស្តីពី​ពាណិជ្ជកម្ម​និង​វិនិយោគ​ សន្យានូវ​ការ​ស្វែង​រក​ដំណោះ​ស្រាយ​សំរាប់​បញ្ហា​​ដែល​សេសសល់​ ក្នុង​វិស័យ​ពាណិជ្ជកម្ម​កសិកម្ម ក្នុង​នេះមាន​ប្រភេទត្រី​​ប្រា បង្គា ផ្លែ​ស្វាយ ក្រូច សន្យា​ជំរុញ​ពាណិជ្ជកម្ម វិនិយោគប្រកបដោយ​សេរី​និង​យុត្តិធម៌ ក្នុង​វិស័យ​អាទិភាព ក្នុង​នោះ​មាន​សេវា​កម្មទូទាត់​ដោយ​អេឡិចត្រូនិក រថយន្ត​និង​អនុវត្តន៍​​កម្មសិទ្ធិ​បញ្ញា។


លោកប្រធានរដ្ឋត្រឹនដាយក្វាង (Tran Dai Quang) និងលោកប្រធានាធិបតី Donald Trump អញ្ជើញត្រួត
កងពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម ក្នុងបដិសណ្ឋាកិច្ចជាផ្លូវការ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ។ រូបថត៖ ញ៉ានសាង  / ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) ទទួលស្វាគមន៍ លោកប្រធានាធិបតី Donald Trump។
រូបថត៖ ញ៉ានសាង /  ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋត្រឹនដាយក្វាង (Tran Dai Quang) និង លោកប្រធានាធិបតី Donald Trump
ជួបពិភាក្សាការងារ។ រូបថត៖ ញ៉ានសាង /  ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋត្រឹនដាយក្វាង (Tran Dai Quang) និង លោកប្រធានាធិបតី Donald Trump អញ្ជើញធ្វើ
ជាសាក្សី ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចសំខាន់ៗ រវាងប្រទេសទាំងពីរ
ដែលមានតំលៃសរុបជាង ១២ ពាន់លានដុល្លារអាមេរិក។
រូបថត៖ ញ៉ានសាង /  ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) និង លោកប្រធានាធិបតី Donald Trump មកទស្សនារូបសំណាក់លោកប្រធានហូជីមិញ (Ho Chi Minh) ក្នុងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រលោកប្រធានហូជីមិញ
ក្នុងបរិវេណវិមានប្រធានរដ្ឋ។ រូបថត៖ ញានសាង/  ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) និង លោកប្រធានាធិបតី Donald Trump 
ក្នុងសន្និសីទកាសែត បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារ។
រូបថត៖ ញានសាង/  ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) អញ្ជើញជាអធិបតី ក្នុងពិធីជប់លៀងស្វាគមន៍ ជូនលោកប្រធានាធិបតី Donald Trump និងគណៈប្រតិភូសហរដ្ឋអាមេរិក នាយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។
រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) ជួបសវនាការជាមួយ លោកប្រធានាធិបតី Donald Trump ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ
នៅប្រទេសវៀតណាម។ រូបថត៖ ទ្រីយុង  /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 


នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកប្រធានាធិបតី Donald Trump ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ច
ជាផ្លូវរដ្ឋ នៅប្រទេសវៀតណាម។ រូបថត៖ ថុងញ៉ឹត  /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកប្រធានាធិបតី Donald Trump ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋ នៅប្រទេសវៀតណាម។
រូបថត៖ ថុងញ៉ឹត  /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្នុងសេចក្តីថ្លែងការណ៍រួមរវាងវៀតណាម - អាមេរិក ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអបអរសាទរចំពោះបណ្តាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីដែលមានតំលៃជាង ១២ ពាន់ លានដុល្លារអាមេរិក ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចរបស់លោកប្រធានាធិបតី Donald Trump  សាទរចំពោះទំនាក់ទំនងទ្វេភាគីកាន់តែបង្កើនក្នុងវិស័យថាមពល ក្នុងនោះមានកិច្ចពិភាក្សារវាងសហគ្រាសនៃប្រទេសទាំងពីរអំពីការដែលវៀតណាមនាំចូលឧស្ម័នធម្មជាតិក្លាយទៅជាធាតុរាវមកពីអាមេរិក ហើយវៀតណាមកំពុងបង្កើនលទ្ធភាពនូវការផលិតថាមពលពីព្រះអាទិត្យដោយការជួបឧបត្ថម្ភពីអាមេរិក។

ភាគីទាំងពីរ​បាន​អះអាងសារជាថ្មី​អំពី តួនាទី​សំខាន់​ៗ ក្នុង​កិច្ច​សហប្រតិបត្តិការ​​សំដៅ​ជំនះ​ពុះ​ពារផល​វិបាក​​នៃ​សង្គ្រោម សន្យាថា​នឹង​សហប្រតិបត្តិការ​ជាមួយ​វៀតណាម​ ក្នុង​ការ​ស្វែង​រក​ដំណឹង​របស់​កងទ័ព​វៀតណាម​ដែល​បាត់​ខ្លួន​​ក្នុង​សង្គ្រាម គាំទ្រ​នូវ​ការ​បង្កើន​ទំនាក់ទំនង​រវាង​ប្រជាជន​នៃប្រទេសទាំងពីរ។

ភាគីទាំងពីរ​សន្យា​​ នឹង​ធ្វើ​កាន់តែឲ្យ​ស៊ី​ជម្រៅ​ថែមទៀត​នូវ​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​សហរដ្ឋ​អាមេរិក – ASEAN ផ្អែក​ទៅ​លើ​គោលការណ៍​ដែល​ចែង​ក្នុង​សេចក្តីថ្លែងការណ៍​រួម Sunnylands ២០១៦ ឯកភាព​ចំពោះ​តួនាទី​សំខាន់ៗ ក្នុង​ការ​បញ្ចប់កម្មវិធី​នុយក្លេអ៊ែរ នៅ​ប្រទេសកូរ៉េ​ខាង​ជើង​ប្រកបដោយ​សន្តិវិធី។


ថ្នាក់ដឹកនាំ​នៃប្រទេស​ទាំងពីរ​បាន​អំពាវនាវ​​នូវការអនុវត្តន៍យ៉ាង​ពេញ​លេញ​និង​ប្រសិទ្ធភាព​​សេចក្តីពីការ​​ប្រព្រឹត្តិ​របស់​ភាគីនានា នៅ​សមុទ្រ​ខាង​កើត (DOC) និង​ឆាប់​រហ័ស​កសាងឲ្យ​រួច​រាល់​ក្រម​សិលធម៌​ពី​ការ​ប្រព្រឹត្តិរបស់​ភាគី​នានា​ នៅ​សមុទ្រ​ខាង​កើត (COC) ​​​ប្រកបដោយ​ប្រសិទ្ធភាព​និង​មាន​លក្ខណៈច្បាប់។

ភាគីទាំងពីរ​ក៏​អំពាវនាវ​​ ភាគីនានា​ពាក់ព័ន្ធ​និង​បញ្ហា​សមុទ្រ​ខាង​កើត​កប្បី​ធ្វើឲ្យ​ច្បាស់​លាស់​និងអនុវត្តន៍​​​បណ្តា​ការ​ទាមទារ​​នូវ​សមុទ្រ​ខាង​កើត​របស់​ខ្លួន ដែល​សមស្រប​នឹង​ច្បាប់​អន្តរជាតិ ដូចជា​ចែង​ក្នុង​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ១៨៨២ បំពេញ​ការ​ទទួល​​ខុស​ត្រូវចំពោះ​ច្បាប់អន្តរជាតិ​ ក្នុង​ដំណើរ​ការ​គ្រប់គ្រង​និង​ដោះស្រាយ​ជម្លោះ./.









“​ជំនួប​របស់​ថ្នាក់ដឹក​នាំ​ជាន់​ខ្ពស់​វៀតណាម​និង​លោកប្រធានាធិបតី​ Donald Trump ក្នុង​ដំណើរ​ទស្សនកិច្ច​​​នេះ។ យើង​ខ្ញុំមាន​ឱកាស​ជួប​ជុំ​និង​​យោគយល់​គ្នា​ទៅ​វិញទៅមក រួម​គ្នា​ជំរុញ​បណ្តា​បញ្ហាដែល​ភាគីទាំងពីរ​យក​ចិត្ត​ទុកដាក់។ ទំនាក់ទំនង​ដៃគូលើគ្រប់វិស័យ​វៀតណាម -​ អាមេរិក អភិវឌ្ឍន៍​ជាជាក់ស្តែង​និង​ប្រសិទ្ធភាព កំពុង​នឹង​ទទួល​ផលប្រយោជន៍​សំរាប់​ប្រជាជន​នៃប្រទេសទាំងពីរ រួម​ចំណែក​ក្នុង​ការ​រក្សាសន្តិភាព ស្ថិរភាព​ កិច្ច​សហប្រតិបត្តិាការ អភិវឌ្ឍន៍​ក្នុង​តំបន់​និង​ពិភពលោក។​”

(ដក​ស្រង់សេចក្តីថ្លែង​របស់​លោកប្រធាន​រដ្ឋ ត្រឹន​ដាយក្វាង (Tran Dai Quang) ក្នុង​សន្និសីទកាសែត​រួម ជាមួយលោកប្រធានាធិបតី​ Donald Trump បន្ទាប់ពីបញ្ចប់​បដិសណ្ឋាកិច្ច​និង​កិច្ច​ពិភាក្សា)

លោកប្រធានាធិបតី​ Donald Trump ​ជូនពរ​រដ្ឋនិង​ប្រជាជនវៀតណាមទទួលបាន​សមិទ្ធផល​ល្អប្រសើរអស្ចារ្យ​ ក្នុង​បុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ក្នុង​រយៈពេលកន្លងប៉ុន្មាន​ឆ្នាំកន្លង​មកនេះ។ លោកប្រធានាធិបតី​ Donald Trump សង្កត់​ធ្ងន់៖​ វៀតណាមគឺ​មួយ​ក្នុង​បណ្តា​ប្រការ​អស្ចារ្យ​ណាស់ លើពិភពលោក ប្រទេសមួយ​ដែល​មាន​ខឿន​សេដ្ឋកិច្ចអភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លា។
(ដក​ស្រង់​ពី​ការ​ថ្លែង​របស់លោកប្រធានាធិបតី​ Donald Trump ​ក្នុង​ពិធីជប់លៀង​ស្វាគមន៍​ជូន​លោក​ប្រធានាធិបតី​ Donald Trump ដោយ​លោកប្រធានរដ្ឋ ត្រឹន​ដាយក្វាង​ អញ្ជើញ​ជា​អធិបតី)។

 
ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

ក្នុង​បរិយាកាស​អ៊ូ​​អរ​អធិក​អធមនៅ​នាបណ្ដា​ថ្ងៃខាងដើមនៃ​​និទាឃរដូវ​ ពិធី​បុណ្យ​ទាន​ប្រពៃណី​បាន​រៀប​ចំនៅ​បណ្តោយ​​ទឹក​ដី​អក្សរ ​S នៅ​គ្រប់​​ច្រកល្ហក​ មនុស្ស​ម្នា​ ផ្ទះ​សម្បែង​អ៊ូ​អរ​លេង​កម្សាន្ត​ថ្ងៃបុណ្យ...

Top