• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តចារឹកទំព័រប្រវត្តិសាស្ត្រក្រាំងមាស នៃប្រពៃណីរបស់យុវជនឈានមុខវៀតណាម

នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ គណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានសម្របសម្រួលជាមួយគណៈកម្មាធិការមជ្ឈិមនៃសមាគមអតីតយុវជនឈានមុខវៀតណាម រៀបចំកម្មវិធីរំលឹកខួបលើកទី ៥៥ឆ្នាំ ទិវាដែលលោកប្រធានហូជីមិញអញ្ជើញទៅសាកសួរសុខទុក្ខ និងថ្លែងសុន្ទរកថានៅមហាសន្និបាតប្រលងប្រណាំងនៃក្រុមយុវជនឈានមុខប្រយុទ្ធប្រឆាំងអាមេរិក ដើម្បីសង្គ្រោះប្រទេសជាតិ (ថ្ងៃទី ១២ ខែមករា ឆ្នាំ ១៩៦៧- ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២)។
 

ជួបប្រាស្រ័យជាមួយលោក Do Quoc Phong សមាជិកគណៈអធិបតីសមាគមយុវជនឈានមុខវៀតណាម និងជាប្រធានសមាគមអតីតយុវជនឈានមុខទីក្រុងហាណូយ។ (រូបថត៖ Tuan Duc/TTXVN)


សកម្មភាពនេះ សំដៅរំលឹកគុណការរួមវិភាគទាន និងការលះបង់របស់យុវជនឈានមុខជំនាន់មុនៗ ហើយទន្ទឹមនឹងនោះ អប់រំអំពីប្រពៃណី “ផឹកទឹក នឹកដល់ប្រភពដើម” អប់រំឧត្តមគតិបដិវត្តន៍សម្រាប់យុវជនវៀតណាមជំនាន់ក្រោយ។

ថ្លែងមតិក្នុងកម្មវិធីនេះ ប្រធានគណៈកម្មាធិការមជ្ឈិមនៃសមាគមអតីតយុវជនស្ម័គ្រចិត្តវៀតណាម លោក Vu Trong Kim បានឲ្យដឹងថា ក្នុងដំណាក់កាល ២០២២-២០២៥ គណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជន និងគណៈកម្មាធិការមជ្ឈិមនៃសមាគមអតីតយុវជនឈានមុខវៀតណាម នឹងជំរុញខ្លឹមសារសម្របសម្រួលជាច្រើន ដោយមានចំណុចសំខាន់ៗដូចជា ៖ ឌីជីថលនីយកម្មទិន្នន័យស្តីពីយុវជនឈានមុខ និងទីតាំងប្រវត្តិសាស្ត្ររបស់យុវជនឈានមុខ; ធ្វើសេនាធិការ និងស្នើឡើងបក្ស រដ្ឋ ដើម្បីពិចារណាលើការផ្តល់រង្វាន់ “មេដាយយុវជនឈានមុខ”; សម្របសម្រួលជាមួយក្រសួង និងសាខានានា ដើម្បីបញ្ជាក់ឈ្មោះរបស់អង្គភាពយុវជនឈានមុខដែលត្រូវបានបង្កើតឡើង និងដំណើរការក្នុងសម័យកាលនីមួយៗ និងដោះស្រាយរបបនិងគោលនយោបាយសម្រាប់យុវជនឈានមុខក្នុងករណីនៅសេសសល់។

លើសពីនេះទៅទៀត ភាគីទាំងពីរនឹងពង្រឹងបន្ថែមទៀត នូវការអប់រំប្រពៃណីសម្រាប់យុវជនជំនាន់ក្រោយនិយាយរួម និងកម្លាំងយុវជនឈានមុខនិយាយដោយឡែក ដោយមានខ្លឹមសារ ទម្រង់បែបបទ និងវិធីធ្វើប្រកបដោយភាពច្នៃប្រឌិត និងមានប្រសិទ្ធភាព ដើម្បីឲ្យយុវជនបានយល់ដឹង និងមានមោទនភាព ចំពោះអតីតកាលប្រពៃណីបដិវត្តន៍របស់ជីដូនជីតា ជួយឲ្យជំនាន់វ័យក្មេង មានទំនុកចិត្ត ស្ថិរភាព និងត្រៀមលក្ខណៈឈានមុខ កសាង និងការពារមាតុភូមិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top