• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

បទសំភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម

ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថ​ភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ធ្វើ​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមសូមអនុញ្ញាត​ឧទ្ទេសនាម​ខ្លឹម​សារ​នូវ​បទសម្ភាសន៍នេះ​ដូចខាង​តទៅ៖

ខ្ញុំពិតជារីករាយណាស់ ដែលបានទីភ្នាក់ងារសារព័ត៌មានវៀតណាមចាប់អារម្មណ៍ និងធ្វើបទសម្ភាសន៍ជាមួយខ្ញុំថ្ងៃនេះ ហើយខ្ញុំមានសេចក្តីរីករាយ សូមចែករំលែកព័ត៌មានថ្មីៗ មួយចំនួន អំពីតួនាទីរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារៀបចំបោះឆ្នោត នៅកម្ពុជា នាខាងមុខ។
 

ឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

សំនួរទី១ ៖ សូមឯកឧត្តមអាចជ្រាបថា តើក្នុងរយៈពេលកន្លងមក ក្រោមការដឹកនាំរបស់គណបក្សប្រជាជន។
តើប្រទេសកម្ពុជា បានឆ្លងកាត់នូវឧបសគ្គ និងទទួលបាននូវសមិទ្ធផលពីវិស័យសេដ្ឋកិច្ច សង្គម គួរឲ្យកត់សំគាល់អ្វីខ្លះ?

ចំលើយ ៖ រយៈពេលជាង ៣៩ ឆ្នាំមកនេះ ប្រជាជនកម្ពុជា បានធ្វើដំណើរលើកំណាត់ផ្លូវមួយយ៉ាងវែង ប្រកបដោយជោគជ័យគួជាទីមោទនៈ ក្នុងភាពជាម្ចាស់លើជោគវាសនារបស់ខ្លួន ដោយបានពុះពារជម្នះរាល់ឧបសគ្គ និងការលំបាកសព្វបែបយ៉ាង។ លើកំណត់ផ្លូវដ៏វែងនេះ នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព គណបក្សប្រជាជនកម្ពុជាគឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សាភ្ជាប់ រួមសុខរួមទុក្ខ ជាមួយប្រជាជន និងបានធ្វើអ្វីៗ គ្រប់យ៉ាង ដើម្បីប្រជាជន។ សមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រដែលគណបក្សប្រជាជន បានសម្រេចជូនជាតិ ត្រូវបានកត់ត្រាទុកក្នុងដួងចិត្តរបស់ប្រជាជន ដែលគ្មានអ្នកណាម្នាក់អាចមកបំភ្លៃ ឬបដិសេធបានឡើយ។ គណបក្សប្រជាជនបានដឹកនាំការតស៊ូសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ទទួលបានមហាជ័យជម្នះជាប្រវត្តិសាស្ត្រនាថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ដែលធ្វើឲ្យប្រជាជាតិបានរស់ឡើងវិញ ហើយបាននាំមកជូនប្រជាជននូវសិទ្ធិ សេរីភាព ប្រជាធិបតេយ្យ កិត្តិយសនិងសេចក្តីថ្លៃថ្នូរ ដែលត្រូវបានបាត់បង់ទាំងស្រុងនៅក្នុង​របប​ដ៏យង់ឃ្នងនោះ។

គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រជាជាតិទាំងមូល ទទួលបានសន្តិភាពពេញលេញ និងសម្រេចបាននូវការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះឈ្នះ តាំងពីចុងឆ្នាំ ១៩៩៨ មក ដែលបានបញ្ចប់សង្គ្រាមរាំរៃរយៈពេល ៣០ ឆ្នាំ នៅកម្ពុជា។ ព្រមជាមួយនេះ គណបក្សប្រជាជនបានលើកស្ទួយកិត្តិនាម និងកិត្យានុភាពរបស់កម្ពុជាឲ្យខ្ពស់ត្រដែតឡើងលើឆាកអន្តរជាតិ ធ្វើឲ្យកម្ពុជាក្លាយទៅជារដ្ឋមួយមានឯករាជ្យ អធិបតេយ្យពេញលេញ ដែលកំពុងចូលរួមយ៉ាងសកម្ម ដោយស្មើភាព និងស្មើសិទ្ធិ ក្នុងរាល់កិច្ចការអន្តរជាតិនា​នា​ ទាំងក្នុងក្របខ័ណ្ឌតំបន់ ក៏ដូចជាពិភពលោក។

ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ក្នុងរយៈពេលកន្លងទៅនេះ សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនប្រចាំឆ្នាំ ក្នុងរង្វង់ ៧ % តាមការគ្រោងទុក ទន្ទឹមនឹងការធានាបានជារួមនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចពិសេស ស្ថិរភាពអត្រាប្តូរប្រាក់ និងការគ្រប់គ្រងអតិផរណាឲ្យស្ថិតក្នុងកម្រិតទាម។ ផលិតផលសរុបក្នុងស្រុកសម្រាប់ប្រជាជនម្នាក់កើនឡើងដល់ប្រមាណ ១៥៦០ ដុល្លារ ក្នុងឆ្នាំ ២០១៨នេះ។

សមិទ្ធផលដ៏ថ្លៃថ្លានេះ គឺជាសក្ខីភាពយ៉ាងជាក់ស្តែង ដែលបញ្ជាក់ច្បាស់ថា ជាមួយនឹងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខតាមទិសដៅដ៏ត្រឹមត្រូវ ហើយកាន់តែពង្រីកបាននូវអំណោយផលឲ្យប្រជាជនយើង បន្តឈានទៅសម្រេចជោគជ័យកាន់ទែធំធេងថែមទៀត ក្នុងការកសាង និងការពារមាតុភូមិ ជាពិសេសឆ្ពោះទៅកាន់ចក្ខុវិស័យនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០២០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០២០ ក្លាយជាអរិយប្រទេសជឿនលឿនមួយក្នុងតំបន់ ជាសង្គមប្រកបដោយភាពសុខដុមរមនា និងសេចក្តីស្រឡាញ់ ដោយគ្មានការកើតឡើងជាថ្មីនូវសង្គម អំពើប្រល័យពូជសាសន៍និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនទៀត។


 

ទិដ្ឋភាព​រាជធានីភ្នំពេញ។
រូបថត៖ តាម ​gadventures.com

 

សំនួរទី ២ ៖  ការបោះឆ្នោតរដ្ឋសភា នីតិកាលទី ៦ គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ មកដល់បច្ចុប្បន្ននេះ បណ្តាគណបក្សនយោបាយ បានដាក់ចេញនូវកម្មវិធីនយោបាយ សំរាប់ការបោះឆ្នោតរបស់គណបក្សនិមួយៗ។ សូម ឯកឧត្តមឲ្យដឹងផងថា តើគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយនៃការបោះឆ្នោត ជាមួយខ្លឹមសារជាក់ស្តែងអ្វីខ្លះ?

 

ភ្ញៀវទេសចរណ៍មកទស្សនាអង្គវត្ត។
រូបថត៖ ផាត តារា


ចំលើយ៖ គណបក្សប្រជាជនកម្ពុជា បានរៀបចំរួចជាសម្រេចនូវរបៀបវារៈគោលនយោបាយសង្គម - សេដ្ឋកិច្ច ដែលប្រកាសជូនជនរួមជាតិ និងសុំការគាំទ្រពីជនរួមជាតិ លើកម្មវិធីនយោបាយរបស់គណបក្ស សម្រាប់ក សាង និងការពារមាតុភូមិ ឆ្នាំ២០១៨ -២០២០ ដែលមានត្រីវិស័យសម្រាប់តម្រង់ទិសសកម្មភាពរបស់គណបក្ស ក្នុងការបន្តបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន រយៈពេល ៥ ឆ្នាំ ទៅមុខ។ កម្មវិធីនយោបាយនេះបានកំណត់គោលដៅធំៗ ជាយុទ្ធសាស្ត្រ ដូចខាងក្រោម៖

១. គោរព និងការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមនិងរាល់សមិទ្ធិផលរបស់ជាតិ ឲ្យបានគង់វង្សស្ថិតស្ថេរជានិរន្តរ៍ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។

២. ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពយ៉ាងរឹងមាំ មិនឲ្យកម្លាំងណាមករំលោភបំពាន និងបំផ្លាញបានឡើយ ប្រឆាំងដាច់ខាតការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

៣. កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋរឹងមាំ និងជឿនលឿន ដោយផ្អែកទៅលើច្បាប់ ធានាការអនុវត្តច្បាប់ ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប ពលរដ្ឋម្នាក់ៗ មានសិទ្ធិពេញលេញ និងមានភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិ។

៤.  បន្តអភិវឌ្ឍសេដ្ឋកិច្ច - សង្គមឲ្យកាន់តែរីកចំរើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋាន រឹងមាំ ដែលធានាឲ្យប្រជាជនមានជីវភាពរស់នៅយ៉ាងសមរម្យ ថ្លៃថ្នូរ ដោយចាកផុតពីភាពក្រីក្រ ពីគ្រោះអវិជ្ជា ពីជំងឺតម្តាត់នានា ពីការគេងប្រវ័ញ្ច និងពីអំពើហឹង្សាគ្រប់រូបភាព។

៥. ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយគ្រប់ប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីជំរុញការអភិវឌ្ឍប្រទេស និងបង្កើនការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលសុខ នៅក្នុងតំបន់និងពិភពលោក។

កម្មវិធីនយោបាយរបស់គណបក្សប្រជាជន ត្រូវបានកសាងឡើង ដោយផ្តើមចេញពីឆន្ទៈ និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន និងផ្អែកលើមូលដ្ឋានជាក់ស្តែង ដែលគណបក្សមានសមត្ថភាពនិងលទ្ធភាពពិត ក្នុងការអនុវត្តឲ្យបានសម្រេច។ សមិទ្ធិផលដ៏ធំធេងរាប់មិនអស់ដែលកម្ពុជា សម្រេចបានកន្លងមក ជាពិសេសក្នុងរយៈពេលជាង ២ ទស្សវត្សរ៍ចុងក្រោយនេះគឺជាសក្ខីភាពដ៏ប្រចក្សមិនអាចបដិសេធបាន ដែលបញ្ជាក់ពីសមត្ថភាពដ៏ពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ ការពារ កសាង និងអភិវឌ្ឍជាតិយើង។


សំនួរទី៣៖ សូមឯកឧត្តម ឲ្យដឹងផងថា អត្ថន័យនៃការបោះឆ្នោតរដ្ឋសភា នីតិកាលទី ៦ ចំពោះបុព្វហេតុនៃការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងរយៈពេលខាងមុខ?

ចំលើយ ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គឺពិតជាព្រឹត្តិការណ៍នយោបាយជាប្រវត្តិសាស្ត្រមួយ ដែលមានសារសំខាន់ជាទីបំផុតចំពោះជាតិយើង។ ការសម្រេចចិត្តខាងនយោបាយរបស់ប្រជាពលរដ្ឋ នៅក្នុងការបោះឆ្នោតនេះ ដើម្បីជ្រើសរើសយកគណបក្សណា មួយឲ្យបន្តដឹកនាំប្រទេសគឺមានលក្ខណកំណត់ចំពោះជោគវាសនាអានាគតជាតិ និងប្រជាជនយើងផ្ទាល់។ ការសំរេចត្រឹមត្រូវនឹងនាំមកនូវការរីកចំរើនលូតលាស់ វិបុលភាព និងសេចក្តីសុខក្សេមមក្សាន្តរបស់ប្រជាជាតិយើង​បន្តទៅទៀត។ ប្រជាជនកម្ពុជាដែលបានមើលឃើញជាក់ស្តែងរួចហើយ នូវការរស់ឡើងវិញ ការរីកចំរើន និងភាពរឹងមាំរបស់ប្រទេសជាតិក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាពិតជាមានសុភវិនិច្ច័យគ្រប់គ្រាន់ ក្នុងការជ្រើសរើសគណបក្សនយោបាយ និងឥស្សរជននយោបាយ ដើម្បីដឹកនាំប្រទេសជាតិសំរាប់នីតិកាលទី ៦ តាមរយៈការបោះឆ្នោត នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

អ្នក​គាំទ្រ​គណបក្សប្រជាជនកម្ពុជា។
រូបថត៖ ចាញ តារា /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ដូច្នេះសូមបងប្អូនប្រជាជនខ្មែរទាំងអស់ប្រើសិទ្ធិរបស់ខ្លួន ដោយអញ្ជើញចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នាកុំ បី ខាន និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កា និងមានលេខរៀងទី ២០ នៅលើសន្លឹកឆ្នោត ដើម្បីឯករាជ្យជាតិ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។

សូមអរគុណ!

អនុវត្ត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

លើកតម្កើងតម្លៃពិធីបុណ្យទានវៀតណាម

ក្នុង​បរិយាកាស​អ៊ូ​​អរ​អធិក​អធមនៅ​នាបណ្ដា​ថ្ងៃខាងដើមនៃ​​និទាឃរដូវ​ ពិធី​បុណ្យ​ទាន​ប្រពៃណី​បាន​រៀប​ចំនៅ​បណ្តោយ​​ទឹក​ដី​អក្សរ ​S នៅ​គ្រប់​​ច្រកល្ហក​ មនុស្ស​ម្នា​ ផ្ទះ​សម្បែង​អ៊ូ​អរ​លេង​កម្សាន្ត​ថ្ងៃបុណ្យ...

Top