• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទពិសោធន៍ជាមួយកង់

បទពិសោធន៍ទេសចរណ៍ដោយកង់​ជាមធ្យោបាយ កំពុងជាសកម្មភាពទាក់ទាញ​យុវវ័យបំផុត។ ជា​មួយ​រូបភាព​ទេសចរណ៍នេះ មិត្តយុវវ័យ​អាចហាត់ប្រាណបំ​ប៉ន់​សុខភាព​ផង មាន​ពេល​វេលា​ផ្សារ​ភ្ជាប់ លេង​សប្បាយ បទពិសោធន៍​ធ្វើដំណើរ​ស្វែង​យល់​របស់​ខ្លួន​។

នៅទីក្រុងហូជីមិញ ចលនាឲ្យជិះកម្សាន្ត​កង់ពីមួយថ្ងៃទៅមួយ​ថ្ងៃកាន់​តែរីក​ចម្រើន។ រាប់សិបក្លិប ក្រុម​បាន​បង្កើត​និង​ប្រព្រឹត្ត​ទៅនូវសកម្ម​ភាព​ផុសផុល ចម្លែក​ផ្សេងៗ។ ក្នុង​នោះ មានក្លិប Jett Fun-Ride ដឹកនាំនិង​បង្កើត​ដោយ Jett Cycles ជាក្លិបមួយ​ក្នុងចំណោម​ក្លិបដែល​សកម្មភាព​វិជ្ជមាន​បំផុត។

តាម​ការជាក់​ស្តែង Jett Cycles ជាពាណិជ្ជសញ្ញាកង់ បានបង្កើតឡើងដោយម្ចាស់កម្ម​សិទ្ធិ ជាសញ្ជាតិ​កាណាដា ជាមួយ​ផ្នែកកែច្នៃ​នៅវៀត​ណាម។ ផលិតផលកង់ Jett បានផលិតផ្អែកលើមូលដ្ឋាន​នៃគុណ​ភាព​ខ្ពស់ រួម​ជាមួយ​ការ​ធានា​និង​ថែទាំ​ល្អបំផុត​ ដូច្នេះទើបនាំ​មកឲ្យអ្នកប្រើប្រាស់​នូវការពិសោធន៍​ដ៏អស្ចារ្យ​ជានិច្ច។

បងយី អ្នករៀបចំដំណើរពិសោធន៍របស់ Jett Cycles ឲ្យដឹងថា ក្លិប Jett Fun-Ride សម្រាប់​មិត្ត​យុវវ័យ​ដែល​ចូល​ចិត្ត​ខាងកីឡាជិះ​កង់ ជួនកាលចំពោះមិត្តមិនទាន់មានជំនាញ និងចេះមិន​ទាន់​ស្ទាត់ អំពី​ដំណើរ​ដែល​មានគ្រោះថ្នាក់​ដោយ​ជិះកង់​។ លក្ខណៈចូលរួមដោយឥត​គិតថ្លៃទាំង​ស្រុង គ្រាន់​តែអ្នក​លេង​មកចំ​ពេល​និងទី​កន្លែង​ណាត់​គ្នាហើយ​ត្រៀមការ​ធ្វើដំណើរ​នេះ​។


ក្លិប Jett Fun-Ride ដឹកនាំដោយ  Jett Cycles រៀបចំការពិសោធន៍ទាក់ទាញមិត្តយុវវ័យចូលចិត្តលេងកីឡាជិះកង់។
រូបថត៖ ឯកសារ


ចូលរួមបទពិសោធន៍ទេសចរណ៍ដោយកង់សម្រាប់ឲ្យមិត្តយុវវ័យចូលចិត្តដំណើរដែលមានគ្រោះថ្នាក់។
រូបថត៖ ថុងហាយ


បទពិសោធន៍ទេសចរណ៍ស្វែងយល់ដោយកង់កំពុងជាសកម្មភាពមួយទាក់ទាញអារម្មណ៍។ រូបថត៖ ឯកសារ

មិនរុញរាលចំពោះអាកាសធាតុ មិត្តយុវវ័យនៅតែដើរគ្រប់ទីកន្លែងលើរាល់ដងផ្លូវជាមួយក្តីចំណូលចិត្តរបស់ខ្លួន។
រូបថត៖ ថុងហាយ


បទពិសោធន៍ឆ្លងកាត់ថ្លុកទឹកតាមដងផ្លូវជនបទនាំមកនូវអារម្មណ៍រំភើបជូនអ្នកលេង។ រូបថត៖ ឯកសារ

បទពិសោធន៍ទេសចរណ៍ស្វែងយល់ដោយជិះកង់ នាំមកនូវក្តីសប្បាយរីករាយក្រោយប៉ុន្មានម៉ោងធ្វើការងារតឹងតែង។
រូបថត៖ ឯកសារ


កង់មួយគ្រឿងចូលរួមពិសោធន៍ភាពមាំមួន រឹងប៉ឹងដើម្បីឆ្លងកាត់រាល់ភូមិសាស្រ្ត។ រូបថត៖ ឯកសារ

បណ្តាសមាជិកជួយគ្នាជួសជុលកង់ដែលត្រូវខូចតាមផ្លូវ។ រូបថត៖ ឯកសារ

នាទីសម្រាកកាយតាមដងផ្លូវ។ រូបថត៖ ឯកសារ

ក្រោយការធ្វើដំណើរផ្លូវឆ្ងាយ មិត្តយុវវ័យទទួលបានក្តីសប្បាយរីករាយពេលមកដល់គោលដៅ។ រូបថត៖ ឯកសារ

ប្រការមូលដ្ឋានដែល​ចាំបាច់ឲ្យរាល់ការធ្វើដំណើររូម​មាន៖ កង់មួយគ្រឿង​ធានាគុណ​ភាព ទំហំ​សម​ជាមួយ​រូបរាង​របស់​អ្នក​លេង បង្កើតបានអារម្មណ៍ស្រួលក្នុង​ការធ្វើដំណើរ សំលៀក​បំពាក់​ការ​ពារ មួកការពារ​សុវត្ថិ​ភាព កញ្ចប់​ដាក់គ្រឿង​បន្លាស់​ជួស​ជុល​កង់, បំផុតគឺចំណូលចិត្តការ​ផ្សងព្រេង។ ក្នុងការធ្វើដំណើរ ផ្នែក​បច្ចេក​ទេស​របស់​ក្លិប​ត្រៀម​ឧបត្ថម្ភ​ជួយសមាជិក​ចូលរួម បើ​មាន​ឧបសគ្គ​អ្វីមួយ​។

ទីកន្លែងដែល​ធ្វើដំណើរ​ទៅ គឺមណ្ឌលអេកូទេសចរណ៍ កេរដំណែល​ប្រវត្តិសាស្រ្តឬរម្មណី​យដ្ឋាន។ល។ ការ​ធ្វើ​ដំណើរ​​មាន​ការសាក​​ល្បង​​គ្រប់​គ្រាន់ ដើម្បីហ្វឺកហាត់ ហើយ​ក៏ជាការ​ស្វែងយល់​ចម្លែក​សម្រាប់​មិត្តយុវ​វ័យ​គ្រប់​គ្នាទាំ​ងអ​ស់។

យើងខ្ញុំបាន​ចូលរួមការធ្វើដំណើរ ពិសោធន៍ដោយការជិះកង់ ទៅដល់កឹនយើជាមួយ​ក្លិប Jett Fun-Ride។ កឹន​យើ ជាស្រុក​ជាយសមុទ្រតែមួយ​គត់​នៅទិសឦសាន និងមានចម្ងាយថ្មើជើងពី​មជ្ឈមណ្ឌល ទីក្រុងហូជីមិញ​ប្រហែល​ជា៥០​គីឡូ​ម៉ែត្រ។ បទពិសោធន៍ជាមួយ​កឹនយើ មិត្តយុវវ័យនឹងបានស្វែង​យល់ពីព្រៃទឹក​ប្រៃមួយ ដែល​ចម្រុះដោយ​ប្រព័ន្ធ​ព្រែកប្រឡាយ​ប្រទាក់​ប្រទាម​គ្នា បង្កប់នៅប្រព័ន្ធជីវចម្រុះ យ៉ាងសម្បូរបែប​ជីវសាស្រ្ត​ខ្ពស់ ដែល​មាន​ប្រភេទ​រុក្ខជាតិ​និយមដុះ​ នៅតំបន់ជាយសមុទ្រ​វៀតណាម​។

ចាប់ពីម៉ោង៥និង៣០នា​ទីព្រឹក មិត្តយុវវ័យបានចាប់ផ្តើម​ធ្វើដំណើរពីមជ្ឈមណ្ឌល​ទីក្រុង​ហូជីមិញ។ ឆ្លងកាត់​កណ្តាល​ទីក្រុង​មកដល់ខណ្ឌ​៤ ខណ្ឌ៧និងស្រុក​ញ៉ាបែ។ ដល់ម៉ោង៧​ព្រឹក ក្រុម​អ្នកជិះ​កង់​មកដល់​​ចំណត់​សាឡាង​​ប៊ិញ​ខាញ ដើម្បីឆ្លងទៅស្រុកកឹនយើ។ ចម្រុះតាមដងផ្លូវ មិត្តយុវវ័យមានម៉ោង​សម្រាករួម​ប្រាស្រ័យ ពិភាក្សា​ពីបទ​ពិសោធន៍​ចូលរួមជិះកង់ពិសោធន៍ និងចំណេះដឹង​ពីកង់។ ទោះបី​មេឃ​ក្តៅ​បង្គួ​របញ្ចាំង​លើផ្លូវ​កាត់​ព្រៃ​ប្រមាណ​ជា៤០គីឡូម៉ែ​ត្រ ប៉ុន្តែយើងខ្ញុំមាន​អារម្មណ៍ថាមិត្តយុវវ័យ នៅតែអត់​ធ្មត់​ជិះកង់ ដូច​ជា​របៀប​ហ្វឹក​ហាត់​ស្មារតី​មួយ។ ដោយសារហេតុ​នោះដង​ផ្លូវហាក់​ដូចជាប​ម្រួញ​ខ្លីបន្តិច ប្រហែល​ជាម៉ោង​ដប់ព្រឹក សមុទ្រ​កឹន​យើ ជាគោល​ដៅទៅដល់​បានលេច​ឡើង​ចំពោះមុខ។ នៅទីនេះ មិត្តយុវវ័យសម្រាក​កាយ លេង​សប្បាយ ថតរូប​អនុស្សាវ​រីយ៍និង​ពិសាអាហារ​ក្រោមខ្យល់​សមុទ្រកឹន​យើ។ល។

តាមបងយី ក្លិប Jett Fun-Ride ធ្លាប់បានរៀបចំនូវការ​ពិសោធន៍ជាច្រើន ដែលមានចម្ងាយមួយ​លើកៗពី៣០​ដល់៦០គីឡូ​ម៉ែត្រ​ដូច​ជា៖ ជិះកងជុំវិញមជ្ឈ​មណ្ឌលទីក្រុងហូជី​មិញ ទស្សនាវត្តចូវ​ធើយ (ខេត្តប៊ិញយឿង) ជ្រោះយ៉ាង​ឌៀន (ខេត្ត​ដុង​ណាយ)។ល។ គម្រោងខាងមុខ ក្លិបនឹងរៀបចំការធ្វើដំណើរ​ ទៅឆ្ងាយ​ជាង ទៅដល់ខេត្ត​ចំណុះ​វាល​ទំនាបទ​ន្លេមេគង្គ​។ ឆ្លងតាមនោះមិត្តយុវវ័យអាច​ស្វែងយល់បន្ថែម សាកល្បង ជាមួយក្តី​ចំណូល​ចិត្តកង់​របស់​ខ្លួន នៅ​តាមតំ​បន់ ភូមិសាស្រ្តផ្សេងៗលើដង​ផ្លូវរបស់​ប្រទេស​៕

 

អត្ថបទ៖ ង្វៀនវូថាញដាត រូបថត៖ ថុងហាយ និងឯកសារ
 

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ភូមិជាង ៧០ ឆ្នាំប្រកបមុខរបរធ្វើទង់ជាតិ

ប្រជាជន​វៀតណាម​មាន​ទម្លាប់ចង​ទង់​ជាតិ​នា​ឱកាស​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី តែ​ប្រហែលជា​មាន​​មនុស្សយ៉ាង​​តិច​ ដឹក​ស្គាល់​​ទីកន្លែង​ធ្វើ​ទង់​ក្រហម​​ផ្កាយ​លឿង​។ ស្ថិត​នៅ​ចម្ងាយ​ពី​មជ្ឈមណ្ឌល​រដ្ឋ​ធានី​ប្រហែល​៣០គីឡូម៉ែ​ត្រ​ ភូមិ​ទឺវឹន​ (Tu Van) ឃុំ​ឡេឡើយ​ (Le Loi) ស្រុក​ធឿង​ទិន​ (Thuong Tin) ក្រុង​ហាណូយ​ ជាទីកន្លែង​​មាន​ជាង​៧០​ឆ្នាំ​ប្រកប​មុខ​របរ​ប្រពៃណី​ធ្វើ​​ទង់ជាតិ​។​

Top