• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

បណ្តុះផ្សិតដោយប្រើបច្ចេកវិទ្យាជប៉ុន

ក្នុងទំហំ ៣០០០ មែត្រការ៉េ និងអនុវត្តន៍បច្ចេកទេសវិទ្យាជប៉ុន​ កសិដ្ឋានបណ្តុះផ្សិតរបស់ក្រុមហ៊ុនទទួល​ខុសត្រូវ​មានកំរិត​នាំចេញនិង​នាំចូល Kinoko ថាញកាវ (Thanh Cao) ប្រមូលផល​ផ្សិតជាមធ្យមបាន ១,៥ តោន ក្នុងមួយថ្ងៃ​ដែលឆ្លើយតប​ទៅនឹង​តម្រូវការរបស់ទីផ្សារ។
 

នាបច្ចុប្បន្ននេះ មើលឃើញពីតំរូវការប្រើប្រាស់ផលិតផលផ្សិតកាន់តែកើនឡើង ក្រុមហ៊ុនទទួលខុសត្រូវមានកំរិតនាំចេញនិងនាំចូល Kinoko ថាញកាវ (Thanh Cao) កំពុងផ្តោតលើការផលិតនិងផ្គត់ផ្គង់ផ្សិតជើង ៣ ប្រភេទ៖ ផ្សិតម្ជុល ផ្សិតភ្លៅមាន់ និងផ្សិតអយស្ទ័រ។

លោកស្រី យឿង ធីធូហ្វេ (Duong Thi Thu Hue) - នាយិការក្រុមហ៊ុនទទួលខុសត្រូវមានកំរិតនាំចេញនិងនាំចេញ Kinoko ថាញកាវ (Thanh Cao) បាននិយាយថា លោកស្រីបានទៅប្រទេសជប៉ុន ដើម្បីរៀនបច្ចេកទេសបណ្តុះផ្សិត។ បន្ទាប់ពីត្រឡប់មកស្រុកកំណើតវិញ លោកស្រីបានជួលផ្ទៃដីទំហំ ៣ ហិចតា ដើម្បីបើករោងជាងបណ្តុះ ផ្សិតស្អាតដែលអនុវត្តន៍បច្ចេកវិទ្យារួមមាន៖ ខ្សែសង្វាក់ ម៉ាស៊ីននាំចូលពីប្រទេសជប៉ុន។

កសិដ្ឋានផ្សិតរបស់ក្រុមហ៊ុនបានចាប់ផ្តើមដំណើរការជាផ្លូវការ ក្នុងឆ្នាំ ២០១៧ ដោយមានការវិនិយោគលើម៉ាស៊ីន សម្ភារៈ គ្រឿងបរិក្ខារចំនួន ៥០ ពាន់លានដុង។


កសិដ្ឋានបណ្តុះផ្សិតរបស់ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត នាំចេញនិងនាំចូល Kinoko ថាញកាវ (Thanh Cao) មានទីតាំងនៅឃុំ ដុកគីញ (Doc Kinh)
ស្រុក មីឌឹក (My Duc) រដ្ឋធានីហាណូយ (Ha Noi)។



កសិដ្ឋានផ្សិតរបស់ក្រុមហ៊ុន Kinoko ថាញកាវ (Thanh Cao) បណ្តុះផ្សិតអយស្ទ័រ ផ្សិតម្ជុល ផ្សិតភ្លៅមាន់។


នៅពេលប្រមូលផលផ្សិតបានសម្រេច ពួកគេនឹងយកផ្សិតទៅវេចខ្ចប់។


ផ្សិតម្ជុលនឹងប្រមូលផលបន្ទាប់ពីរយៈពេល ៤២ ថ្ងៃនៃដំណើរការបណ្តុះ។

ឧបករណ៍និងបរិក្ខារដ៏ទំនើបត្រូវបានប្រើប្រាស់ក្នុងដំណើរការផលិត ។


ផ្សិតបានវេចខ្ចប់។


ដើម្បីធានានូវគុណភាពនៃផលិតផល កម្មករត្រូវបានអនុវត្តន៍យ៉ាងតឹងរឹងនូវស្តង់ដារសុវត្ថិភាពផលិតកម្ម។

ដំណើរការផលិតនិងវេចខ្ចប់ ត្រូវបានអនុវត្តដោយប្រើបច្ចេកវិទ្យាប្រទេសជប៉ុន។

បន្ទាប់ពីខ្ចប់ ផ្សិតនឹងរក្សាក្នុងបន្ទប់ត្រជាក់ មុនពេលយកទៅលក់នៅទីផ្សារ។
 

ដើម្បីប្រើប្រាស់ខ្សែសង្វាក់ប្រកបដោយស្ទាត់ជំនាញ លោកស្រី ហ្វេ (Hue) បានចាត់បុគ្គលិកទៅបណ្តុះបណ្តាលនៅប្រទេសជប៉ុន សហការជាមួយអ្នកជំនាញនិងអ្នកវិទ្យាសាស្ត្រផ្នែកមីក្រូជីវសាស្រ្ត នៅវិទ្យាស្ថានបន្តពូជ  (ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ) វិទ្យាស្ថានកសិកម្មជាតិវៀតណាម មហាវិទ្យាល័យ Hiroshima (ជប៉ុន)។ ក្រៅពីកម្មករ​ក្នុងតំបន់ដែលធ្វើការតាមរដូវ កសិដ្ឋានបណ្តុះផ្សិតក៏ស្វាគមន៍និស្សិតមកវិទ្យាស្ថានកសិកម្មជាតិ​វៀតណាម​ដែលសិក្សាក្នុងរដូវក្តៅ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានបណ្តុះបណ្តាលភាសាជប៉ុន ដើម្បីទាក់ទាញធនធានមនុស្សដែលមានជំនាញខ្ពស់។

បច្ចុប្បន្ននេះ កសិដ្ឋានបណ្តុះផ្សិតបានផ្តត់ផ្គង់ផ្សិតចំនួន ១ តោន ហើយមានតម្លៃពី ១០០.០០០ - ១២០.០០០ ដុង / សម្រាប់មួយគីឡូក្រាម នៅផ្សារទំនើបនិងហាងលក់អាហារស្អាតរបស់ Vinmart Vineco និងខេត្តជាច្រើនពីខាងជើងទៅខាងត្បូង។

ក្នុងមួយខែ ប្រាក់ចំណូលប្រចាំខែរបស់ក្រុមហ៊ុនទទួលបានរាប់សិបពាន់លានដុង ថែមទាំងបង្កើតការងារ ដោះស្រាយបញ្ហាការងារសម្រាប់មូលដ្ឋាននិងតំបន់ជុំវិញ ផងដែរ ។/ ។

អត្ថបទ៖ ង៉ឹនហា - រូបភាព៖ ខាញ់ឡុង


របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top