• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

បណ្ឌិតជប៉ុន ជួយបងប្អូនជនជាតិថៃ (Thai) ធ្វើទេសចរណ៍

ជា​និយ័តករ​គម្រោងការ​ពិពិធកម្ម​ចិញ្ចឹម​ជីវិត​ តាម​បែប​ទេសចរណ៍​កេរដំណែល​ភូមិ​ស្រុក​​កសិ-នេសាទ​កម្ម​ តំបន់​ជ្រៅ​លំនៅ​ឆ្ងាយ​ ដោយ​ស្ថាប័ន​សហការ​អន្តរជាតិ​ JICA ជប៉ុន​ ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​ង៉ែ​អាន​ (Nghe An) បណ្ឌិត​ Ando Katsuhiro បាន​ជួយ​បងប្អូនជនជាតិ​​ថៃ ​(Thai) នៅ​ភូមិ​ណឿ​ (Nua) ចាកផុត​ពី​ភាពក្រីក្រ​ បើក​ចេញ​មុខរបរ​ចិញ្ជឹម​ជីវិត​​ស្ថេរភាព​ បង្កើត​សម្រស់​ស្រស់​បំព្រង​​សម្រាប់​​ភូមិស្រុក​តំបន់ភ្នំ​ទិស​ខាងលិច​ខេត្ត​ង៉ែ​អាន​ ​(Nghe An)។​

យើង​ខ្ញុំ​មក​ដល់​ភូមិណឿ​ (Nua) ជា​ទីកន្លែង​ដែល​បាន​បណ្ឌិត​​ជនជាតិ​ជប៉ុន​ Ando Katsuhiro ជ្រើស​យក​ធ្វើជាមជ្ឈមណ្ឌល​​សម្រាប់​តំណភ្ជាប់ ​ទីកន្លែងអេកូ​​ទេសចរណ៍​​​លើ​ភូមិ​សាស្រ្ត​​ស្រុក​កន​កួង (Con Cuong)​។  លោក​ Ando Katsuhiro ណែ​នាំ​យើង​ខ្ញុំ​និង​មិត្តជប៉ុន​​ទាំងអស់​គ្នា​ដោយ​ផ្ទាល់​​ ពីការ​ពិសោធ​ន៍​នៅ​តាម​ទីកន្លែង​ពិសេស​ ចាប់ពី​ភូមិ​ផា (Pha) រហូត​ដល់​ទន្លេ​យ៉ាំង​ (Giang) ឆ្លង​ជ្រោះ​កែម (Kem) ទៅ​ដល់​ជ្រោះ​ម៉ុក​ (Moc) រួច​មក​ដល់​ភូមិ​ណឿ​ (Nua)។ នេះ​ជា​ដំណើរ​ទេសចរណ៍​ដែល​បងជា​អ្នក​បង្កើត​ បាន​បាន​កត់ត្រា​នៅ​លើ​ផែន​ទី​ ​ណែនាំ​សម្រាប់​ភ្ញៀវទេសចរណ៍ ​ពេល​ទៅ​ដល់​ស្រុក​កន​កួង (Con Cuong)​​។
 
បណ្ឌិត​ Ando Katsuhiro មក​ដល់​ស្រុក​កន​កួង​ (Con Cuong) ឆ្នាំ​២០១៤ ដើម្បី​ចាប់​ផ្តើម​ពង្រាយ​គម្រោង​ការ​នេះ។ នេះជា​ទីកន្លែង​មាន​សក្តានុពល​អភិវឌ្ឍន៍​ទេសចរណ៍​ខ្លាំង​​ ដោយ​មាន​កន្លែង​ទស្សនា​​ជក់ចិត្ត​ដូចជា៖ ជ្រោះ​កែម​ (Kem) ជ្រោះ​ម៉ុក (Moc) សួន​ជាតិ​ភូម៉ាត​ (Pu Mat) ប៉ុន្តែ​នៅ​ឆ្ងាយពីទីក្រុង​​វិញ​ (Vinh) ​និង​ផ្លូវ​ធ្វើ​ដំណើរ​ពិបាកទៅ​មក​។ អ្នកភូមិ អ្នកស្រុក ​ចូល​រួម​សកម្មភាព​ទេសចរណ៍​ តែនៅ​មាន​កម្រិតទាប​ ​​កើត​ឡើង​​ដោយឯកឯង ​មិនទាន់​មានការវិនិយោគ​ត្រឹម​ត្រូវ​។ យ៉ាង​នេះ​ហើយ​ អភិវឌ្ឍន៍​ទេសចរណ៍​នៅ​ជា​មេចំណោទ​ពិបាក​ មិនត្រឹម​ចំពោះ​ស្រុកនៅ​​ជាប់​ព្រំដែន​កន​កួង ​(Con Cuong) នៅទាំង​ចំពោះ​អ្នកឯកទេស​​ Ando Katsuhiro ពេល​ទើបអញ្ជើញ​មក​ដល់​​មូលដ្ឋាន​។​


 បណ្ឌិត​ Ando Katsuhiro ជា​និយ័តករ​ជាន់ខ្ពស់​ នៃ​ស្ថាប័ន​​សហការ​អន្តរជាតិ​​ JICA ជប៉ុន​នៅ​ខេត្ត​ង៉ែ​អាន (Nghe An)​។

 បណ្ឌិត​ Ando Katsuhiro ក្នុង​ដំណើរ​ស្ទាបស្ទង់​​ពិនិត្យ​សក្តានុពល​​ទេសចរណ៍​លើ​ដង​ស្ទឹង​​យ៉ាំង​ (Giang) ស្រុក​កនកួង​ (Con Cuong)
ខេត្ត​ង៉ែ​អាន (Nghe An)​​។​

 បណ្ឌិត​ Ando Katsuhiro ណែនាំ​និស្សិត​ជប៉ុន​ ស្វែង​យល់ពី​លក្ខណៈ​សកម្មភាព​ពិសេស នៃ​ជនជាតិ​ដានឡៃ​ (Dan Lai)
នៅ​ភូមិ​កផាត​ (Co Phat) កន​កួង​ (Con Cong) ខេត្ត​ង៉ែអាន​ (Nghe An)។​

 ការ​ផ្ចិត​ផ្ចង់​រាល់​ស្នាម​លម្អិត​ដូចជា៖ ខ្ចប់ផលិតផល​មូលដ្ឋាន​ ធ្វើ​ដូច​ម្តេច​បាន​ល្អ​ស្អាត​ បណ្ឌិត​ Ando Katsuhiro
បាន​បង្កើត​មុខ​មាត់​ថ្មី​មួយ​ សម្រាប់​ផលិតផល​ទេសចរណ៍​​របស់​អ្នកស្រុក​។​

 បណ្ឌិត​ Ando Katsuhiro ចូលរួម​ពិធី​រួម​ប្រាស្រ័យ​សិល្បៈ​ជាមួយ​បងប្អូន​ជនជាតិ​ថៃ (Thai)​ នៅ​ភូមិណឿ​ (Nua)។​

 ទំនៀមទម្លាប់វប្បធម៌ពិសេស​ របស់អ្នកភូមិ អ្នក​ស្រុក​ បាន​បណ្ឌិត​ Ando Katsuhiro ពិគ្រោះ​យោបល់​នាំ​ចូល​ធ្វើជា​ចំណុច​លិច​ធ្លោ​
សម្រាប់​សកម្មភាព​ទេសចេណ៍សហគមន៍​​។​​


 ដើម្បីអភិវឌ្ឍន៍​ទេសចរណ៍​សហគមន៍​​នៅ​ភូមិ​ណឿ​ (Nua) បណ្ឌិត​ Ando Katsuhiro អញ្ជើញ​ភ្ញៀវទេសចរណ៍​ជប៉ុន​មកទី​នេះ​ពិសោធន៍​
ហើយ​ភ្ញៀវទេសចរណ៍​​ទាំ​ងអស់​​នេះ បញ្ចេញ​មតិ​​វាយ​តម្លៃ​ជាក់ស្តែង​បំផុត​ ដើម្បី​អភិវឌ្ឍន៍​​ទេសចរណ៍សហគមន៍​​។​


 អ្នកភូមិ​ណឿ (Nua)​ ទុក​បណ្ឌិត​ Ando Katsuhiro ជា​អ្នក​ផ្ទះ​ និង​តែង​ផ្តល់​ឲ្យ​បង​នៅមនោសញ្ចេតនា​កក់ក្តៅ​​។​

 ក្រោយ​មួយ​ឆ្នាំ​ក្រោម​ការ​ណែនាំ​អស់ពីកម្លាំងកាយចិត្ត​ របស់​បណ្ឌិត​ Ando Katsuhiro អ្នក​ភូមិ​ធ្វើ​ទេសចរណ៍​នៅ​ភូមិ​ណឿ (Nua)
ស្រុក​កន​កួង​ (Con Cuong)  ខេត្ត​ង៉ែអាន​​ (Nghe An) ទទួល​១.២០០លើក​ភ្ញៀវទេសចរណ៍​​មកទស្សនា​។​

បណ្ឌិត​ជនជាតិ​ជប៉ុន​ ប្តេជ្ញាចិត្ត​មិន​បង្អង់​ដំណើរ​។​ ក្រោយ​មួយ​រយៈ​ពេល​ស្វែង​យល់​ពី​ភូមិសាស្រ្ត​ បង Ando Katsuhiro ប្តេជ្ញា​ចិត្ត​ស្ទាបស្ទង់​​​ស្វែង​យល់​ពី​លក្ខណៈ​ទេសចរណ៍​របស់​មូលដ្ឋាន​ និងយក​មតិយោបល់​ពីអ្នក​ភូមិ​ អ្នកស្រុក​ ដើម្បី​ដឹង​ពី​​កម្រិត​យកចិត្ត​ទុកដាក់ ​របស់​ពួកគាត់​​លើ​ការងារ​ធ្វើ​ទេសចរណ៍​សហគមន៍​។ លទ្ធផល​ប្រមូល​បាន​ពី​ការ​ស្ទាបស្ទង់​នេះ ធ្វើ​ឲ្យ​បង​ភ្ញាក់​ផ្អើល​។​
 
ទោះបី ​កម្រិត​រស់​នៅ​របស់​អ្នកភូមិ អ្នកស្រុក ​នៅ​ទីនេះទាប​បង្គួរ ប៉ុន្តែខ្ញុំ​ពិតជា​មានការ​​​ភ្ញាក់​ផ្អើលអំ​​ពីស្មារតី​របស់​ពួកគាត់​ ចំពោះ​​ទម្រង់​រូបភាព​ទេសចរណ៍​​​សហគមន៍​ ជា​ប្រភេទរូបភាព​ទេសចរណ៍​​ថ្មី​ទាំងស្រុង​។ ពួកគាត់​បញ្ចេញ​គំនិត​ជាច្រើន​ក្នុងការ​ងារ​ធ្វើ​ដូចម្តេច​ ដើម្បី​អាច​ទាក់ទាញ​បាន​ភ្ញៀវទេសចរណ៍​មក​ទីកន្លែងនេះ​”។ បង Ando Katsuhiro ចែក​រំលែក​ពី​ប៉ុន្មាន​ថ្ងៃ​ដែល​ពង្រាយ​គម្រោ​ង​ការ​នៅ​ភូមិ​ណឿ​ (Nua) ស្រុក​កន​កួង​ Con Cuong)។​
 
ដើម្បី​ជួយ​អ្នក​ភូមិ អ្នកស្រុក​ ស្វែង​យល់ពី​របៀប​ធ្វើ​ទេសចរណ៍​សហគមន៍​ បង Ando Katsuhiro បាន​រៀប​ចំ​ពេល​ធ្វើ​ដំណើរជាក់​ស្តែង​ សម្រាប់​អ្នក​ភូមិ​ណឿ (Nua)​ មួយ​ចំនួន ​ទៅ​ទស្សនា​សិក្សា​រៀន​សូត្រពី​​ទម្រង់​រូបភាព​ទេសចរណ៍​ នៅ​ស្រុក​ម៉ាយ​ចូវ​ (Mai Chau)  (ខេត្ត​ហ្វ័រ​ប៊ិញ - Hoa Binh​)។ បន្ទាប់​មក​ បង​អញ្ជើញ​អ្នក​ឯកទេស​​ទេសចរណ៍​​មក​សំណេះ​សំណាល​ ណែ​នាំ​អ្នក​ភូមិ​ អ្នក​ស្រុក​អភិវឌ្ឍន៍​​សេវាកម្ម​​ homestay ទាញ​យក​លក្ខណៈ​ពិសេស​​នៃ​វប្បធម៌​ប្រពៃណី​ និង​ម្ហូបអាហារ​​របស់​មូលដ្ឋាន​។ ពិសេស​ បង Ando Katsuhiro បាន​អញ្ជើញ​វិស្វករ​ជប៉ុន​មក​ទីនេះ ដើម្បី​រចនា​កសាង​ហេដ្ឋារចនា​សម្ពន្ធ​ផ្ទះ​ បន្ទប់ទឹក​ និង​បន្ទប់អនាម័យ​ សម្រាប់ភ្ញៀវទេសចរណ៍​ពេល​មក​ពិសោធន៍​ទេសចរណ៍​ homestay។

យើង​ខ្ញុំ​យល់​ឃើញថា​ហេដ្ឋារចនា​​សម្ពន្ធ​ សម្រាប់​ក្រុម​គ្រួសារ​​ដែល​ធ្វើ​ homestay នៅ​ភូមិ​ណឿ​ (Nua) បាន​រចនា​ឡើង​យ៉ាង​ពិសេស​។ ផ្នត់​ផ្ទះខ្ពស់ពីដី​បាន​រក្សានៅ​ដដែល​។ ជញ្ជាំង​សំណង់រណប​បាន​ធ្វើ​ដោយ​ថ្ម​ក្រួស​ យក​មកពី​ជ្រោះ​នៅ​ជុំវិញ​ភូមិ​ ដំបូល​ធ្វើ​អំពី​ឫស្សីពក​ មាន​តែ​ចំណែក​ខាងក្នុង​បាន​ដំឡើង​គ្រឿង​សង្ហារឹម​ទំនើប​ ងាយ​ស្រួល។​
 
 “បង Ando បាន​ជួយ​យើង​ខ្ញុំ​ក្នុង​ការងារ​ធ្វើ​ទេសចរណ៍​សហគមន៍​យ៉ាង​ច្រើន​។ អ្នក​ភូមិ​ចាត់ទុកបង​ Ando ដូចជា​សមាជិក​នៅ​ក្នុង​គ្រួសារ​របស់​ខ្លួន​” បងស្រី​ ឡូ​ធី​ហ្វ័រ (Lo Thi Hoa) ជា​ម្ចាស់​ផ្ទះ​ homestay នៅភូមិ​ណឿឲ្យ​ដឹង​ថា៖ យើង​ខ្ញុំ​ក៏មាន​អារម្មណ៍​ដូចបងស្រី​ហ្វ័រ​ (Hoa) និង​បងប្អូន​ជនជាតិ​ថៃ​នៅ​ទីនេះ​ ចំពោះ​​ជនជាតិ​ជប៉ុន​ Ando Katsuhiro បន្ទាប់ពី​ការ​ធ្វើ​ដំណើរ​ទស្សនា​នេះ៕

 


​បណ្ឌិត​ Ando Katsuhiro ធ្លាប់ទទួលបាន​រង្វាន់​ជាច្រើន​ដូចខាងក្រោម​នេះ៖​
 

-  ស្នាដៃ​សម្រាប់​ការ​ខិត​ខំ​ប្រឹងប្រែង​អភិរក្ស កេរដំណែល​ពិភពលោក​ហូយ​អាន ​​(Hoi An) (២០០៥)។​
- មេដាយអនុស្សាវរីយ៍​ “ដើម្បី​បុព្វហេតុ​​វប្បធម៌​កីឡា​និង​ទេសចរណ៍​” ដែល​ក្រសួង​វប្បធម៌​កីឡា​និង​ទេសចរណ៍​វៀតណាម​ប្រគល់ជូន​។​
-  រង្វាន់​សម្រាប់​​វិស្វករ​ អ្នក​រចនា​ ពីគ្រោះ​។​
-  បណ្ណ​សរសើរ​ “អភិរក្ស​​សំណង់​បុរាណ​នៅ​​ភូមិ​បុរាណ​ដឿង​ឡឹម (Duong Lam)”​។​​
- ​ រង្វាន់​ UNESCO អភិរក្ស​កេរដំណែល​វប្បធម៌​អាស៊ី​ - ប៉ាស៊ីហ្វិក​ (២០១៣)។​
- រង្វាន់​សមាជិក​កិត្តិយស​សម្រាប់​ ជន​មាន​ការ​រួម​វិភាគ​ទាន​អភិរក្ស​កេរដំណែល​​​ពិភពលោក​ហូយ​អាន​ (Hoi An) (២០១៥)។


 

 អត្ថបទ៖ ង៉ឹន​ហា រូបថត៖ វៀត​​កឿង​


សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top