រូបថត បណ្ឌិតជប៉ុន ជួយបងប្អូនជនជាតិថៃ (Thai) ធ្វើទេសចរណ៍ 06/11/2017 ជានិយ័តករគម្រោងការពិពិធកម្មចិញ្ចឹមជីវិត តាមបែបទេសចរណ៍កេរដំណែលភូមិស្រុកកសិ-នេសាទកម្ម តំបន់ជ្រៅលំនៅឆ្ងាយ ដោយស្ថាប័នសហការអន្តរជាតិ JICA ជប៉ុន ប្រព្រឹត្តទៅនៅខេត្តង៉ែអាន (Nghe An) បណ្ឌិត Ando Katsuhiro បានជួយបងប្អូនជនជាតិថៃ (Thai) នៅភូមិណឿ (Nua) ចាកផុតពីភាពក្រីក្រ បើកចេញមុខរបរចិញ្ជឹមជីវិតស្ថេរភាព បង្កើតសម្រស់ស្រស់បំព្រងសម្រាប់ភូមិស្រុកតំបន់ភ្នំទិសខាងលិចខេត្តង៉ែអាន (Nghe An)។ យើងខ្ញុំមកដល់ភូមិណឿ (Nua) ជាទីកន្លែងដែលបានបណ្ឌិតជនជាតិជប៉ុន Ando Katsuhiro ជ្រើសយកធ្វើជាមជ្ឈមណ្ឌលសម្រាប់តំណភ្ជាប់ ទីកន្លែងអេកូទេសចរណ៍លើភូមិសាស្រ្តស្រុកកនកួង (Con Cuong)។ លោក Ando Katsuhiro ណែនាំយើងខ្ញុំនិងមិត្តជប៉ុនទាំងអស់គ្នាដោយផ្ទាល់ ពីការពិសោធន៍នៅតាមទីកន្លែងពិសេស ចាប់ពីភូមិផា (Pha) រហូតដល់ទន្លេយ៉ាំង (Giang) ឆ្លងជ្រោះកែម (Kem) ទៅដល់ជ្រោះម៉ុក (Moc) រួចមកដល់ភូមិណឿ (Nua)។ នេះជាដំណើរទេសចរណ៍ដែលបងជាអ្នកបង្កើត បានបានកត់ត្រានៅលើផែនទី ណែនាំសម្រាប់ភ្ញៀវទេសចរណ៍ ពេលទៅដល់ស្រុកកនកួង (Con Cuong)។ បណ្ឌិត Ando Katsuhiro មកដល់ស្រុកកនកួង (Con Cuong) ឆ្នាំ២០១៤ ដើម្បីចាប់ផ្តើមពង្រាយគម្រោងការនេះ។ នេះជាទីកន្លែងមានសក្តានុពលអភិវឌ្ឍន៍ទេសចរណ៍ខ្លាំង ដោយមានកន្លែងទស្សនាជក់ចិត្តដូចជា៖ ជ្រោះកែម (Kem) ជ្រោះម៉ុក (Moc) សួនជាតិភូម៉ាត (Pu Mat) ប៉ុន្តែនៅឆ្ងាយពីទីក្រុងវិញ (Vinh) និងផ្លូវធ្វើដំណើរពិបាកទៅមក។ អ្នកភូមិ អ្នកស្រុក ចូលរួមសកម្មភាពទេសចរណ៍ តែនៅមានកម្រិតទាប កើតឡើងដោយឯកឯង មិនទាន់មានការវិនិយោគត្រឹមត្រូវ។ យ៉ាងនេះហើយ អភិវឌ្ឍន៍ទេសចរណ៍នៅជាមេចំណោទពិបាក មិនត្រឹមចំពោះស្រុកនៅជាប់ព្រំដែនកនកួង (Con Cuong) នៅទាំងចំពោះអ្នកឯកទេស Ando Katsuhiro ពេលទើបអញ្ជើញមកដល់មូលដ្ឋាន។ បណ្ឌិត Ando Katsuhiro ជានិយ័តករជាន់ខ្ពស់ នៃស្ថាប័នសហការអន្តរជាតិ JICA ជប៉ុននៅខេត្តង៉ែអាន (Nghe An)។ បណ្ឌិត Ando Katsuhiro ក្នុងដំណើរស្ទាបស្ទង់ពិនិត្យសក្តានុពលទេសចរណ៍លើដងស្ទឹងយ៉ាំង (Giang) ស្រុកកនកួង (Con Cuong) ខេត្តង៉ែអាន (Nghe An)។ បណ្ឌិត Ando Katsuhiro ណែនាំនិស្សិតជប៉ុន ស្វែងយល់ពីលក្ខណៈសកម្មភាពពិសេស នៃជនជាតិដានឡៃ (Dan Lai) នៅភូមិកផាត (Co Phat) កនកួង (Con Cong) ខេត្តង៉ែអាន (Nghe An)។ ការផ្ចិតផ្ចង់រាល់ស្នាមលម្អិតដូចជា៖ ខ្ចប់ផលិតផលមូលដ្ឋាន ធ្វើដូចម្តេចបានល្អស្អាត បណ្ឌិត Ando Katsuhiro បានបង្កើតមុខមាត់ថ្មីមួយ សម្រាប់ផលិតផលទេសចរណ៍របស់អ្នកស្រុក។ បណ្ឌិត Ando Katsuhiro ចូលរួមពិធីរួមប្រាស្រ័យសិល្បៈជាមួយបងប្អូនជនជាតិថៃ (Thai) នៅភូមិណឿ (Nua)។ ទំនៀមទម្លាប់វប្បធម៌ពិសេស របស់អ្នកភូមិ អ្នកស្រុក បានបណ្ឌិត Ando Katsuhiro ពិគ្រោះយោបល់នាំចូលធ្វើជាចំណុចលិចធ្លោ សម្រាប់សកម្មភាពទេសចេណ៍សហគមន៍។ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅភូមិណឿ (Nua) បណ្ឌិត Ando Katsuhiro អញ្ជើញភ្ញៀវទេសចរណ៍ជប៉ុនមកទីនេះពិសោធន៍ ហើយភ្ញៀវទេសចរណ៍ទាំងអស់នេះ បញ្ចេញមតិវាយតម្លៃជាក់ស្តែងបំផុត ដើម្បីអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។ អ្នកភូមិណឿ (Nua) ទុកបណ្ឌិត Ando Katsuhiro ជាអ្នកផ្ទះ និងតែងផ្តល់ឲ្យបងនៅមនោសញ្ចេតនាកក់ក្តៅ។ ក្រោយមួយឆ្នាំក្រោមការណែនាំអស់ពីកម្លាំងកាយចិត្ត របស់បណ្ឌិត Ando Katsuhiro អ្នកភូមិធ្វើទេសចរណ៍នៅភូមិណឿ (Nua) ស្រុកកនកួង (Con Cuong) ខេត្តង៉ែអាន (Nghe An) ទទួល១.២០០លើកភ្ញៀវទេសចរណ៍មកទស្សនា។ បណ្ឌិតជនជាតិជប៉ុន ប្តេជ្ញាចិត្តមិនបង្អង់ដំណើរ។ ក្រោយមួយរយៈពេលស្វែងយល់ពីភូមិសាស្រ្ត បង Ando Katsuhiro ប្តេជ្ញាចិត្តស្ទាបស្ទង់ស្វែងយល់ពីលក្ខណៈទេសចរណ៍របស់មូលដ្ឋាន និងយកមតិយោបល់ពីអ្នកភូមិ អ្នកស្រុក ដើម្បីដឹងពីកម្រិតយកចិត្តទុកដាក់ របស់ពួកគាត់លើការងារធ្វើទេសចរណ៍សហគមន៍។ លទ្ធផលប្រមូលបានពីការស្ទាបស្ទង់នេះ ធ្វើឲ្យបងភ្ញាក់ផ្អើល។ ទោះបី កម្រិតរស់នៅរបស់អ្នកភូមិ អ្នកស្រុក នៅទីនេះទាបបង្គួរ ប៉ុន្តែខ្ញុំពិតជាមានការភ្ញាក់ផ្អើលអំពីស្មារតីរបស់ពួកគាត់ ចំពោះទម្រង់រូបភាពទេសចរណ៍សហគមន៍ ជាប្រភេទរូបភាពទេសចរណ៍ថ្មីទាំងស្រុង។ ពួកគាត់បញ្ចេញគំនិតជាច្រើនក្នុងការងារធ្វើដូចម្តេច ដើម្បីអាចទាក់ទាញបានភ្ញៀវទេសចរណ៍មកទីកន្លែងនេះ”។ បង Ando Katsuhiro ចែករំលែកពីប៉ុន្មានថ្ងៃដែលពង្រាយគម្រោងការនៅភូមិណឿ (Nua) ស្រុកកនកួង Con Cuong)។ ដើម្បីជួយអ្នកភូមិ អ្នកស្រុក ស្វែងយល់ពីរបៀបធ្វើទេសចរណ៍សហគមន៍ បង Ando Katsuhiro បានរៀបចំពេលធ្វើដំណើរជាក់ស្តែង សម្រាប់អ្នកភូមិណឿ (Nua) មួយចំនួន ទៅទស្សនាសិក្សារៀនសូត្រពីទម្រង់រូបភាពទេសចរណ៍ នៅស្រុកម៉ាយចូវ (Mai Chau) (ខេត្តហ្វ័រប៊ិញ - Hoa Binh)។ បន្ទាប់មក បងអញ្ជើញអ្នកឯកទេសទេសចរណ៍មកសំណេះសំណាល ណែនាំអ្នកភូមិ អ្នកស្រុកអភិវឌ្ឍន៍សេវាកម្ម homestay ទាញយកលក្ខណៈពិសេសនៃវប្បធម៌ប្រពៃណី និងម្ហូបអាហាររបស់មូលដ្ឋាន។ ពិសេស បង Ando Katsuhiro បានអញ្ជើញវិស្វករជប៉ុនមកទីនេះ ដើម្បីរចនាកសាងហេដ្ឋារចនាសម្ពន្ធផ្ទះ បន្ទប់ទឹក និងបន្ទប់អនាម័យ សម្រាប់ភ្ញៀវទេសចរណ៍ពេលមកពិសោធន៍ទេសចរណ៍ homestay។ យើងខ្ញុំយល់ឃើញថាហេដ្ឋារចនាសម្ពន្ធ សម្រាប់ក្រុមគ្រួសារដែលធ្វើ homestay នៅភូមិណឿ (Nua) បានរចនាឡើងយ៉ាងពិសេស។ ផ្នត់ផ្ទះខ្ពស់ពីដីបានរក្សានៅដដែល។ ជញ្ជាំងសំណង់រណបបានធ្វើដោយថ្មក្រួស យកមកពីជ្រោះនៅជុំវិញភូមិ ដំបូលធ្វើអំពីឫស្សីពក មានតែចំណែកខាងក្នុងបានដំឡើងគ្រឿងសង្ហារឹមទំនើប ងាយស្រួល។ “បង Ando បានជួយយើងខ្ញុំក្នុងការងារធ្វើទេសចរណ៍សហគមន៍យ៉ាងច្រើន។ អ្នកភូមិចាត់ទុកបង Ando ដូចជាសមាជិកនៅក្នុងគ្រួសាររបស់ខ្លួន” បងស្រី ឡូធីហ្វ័រ (Lo Thi Hoa) ជាម្ចាស់ផ្ទះ homestay នៅភូមិណឿឲ្យដឹងថា៖ យើងខ្ញុំក៏មានអារម្មណ៍ដូចបងស្រីហ្វ័រ (Hoa) និងបងប្អូនជនជាតិថៃនៅទីនេះ ចំពោះជនជាតិជប៉ុន Ando Katsuhiro បន្ទាប់ពីការធ្វើដំណើរទស្សនានេះ៕ បណ្ឌិត Ando Katsuhiro ធ្លាប់ទទួលបានរង្វាន់ជាច្រើនដូចខាងក្រោមនេះ៖ - ស្នាដៃសម្រាប់ការខិតខំប្រឹងប្រែងអភិរក្ស កេរដំណែលពិភពលោកហូយអាន (Hoi An) (២០០៥)។ - មេដាយអនុស្សាវរីយ៍ “ដើម្បីបុព្វហេតុវប្បធម៌កីឡានិងទេសចរណ៍” ដែលក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមប្រគល់ជូន។ - រង្វាន់សម្រាប់វិស្វករ អ្នករចនា ពីគ្រោះ។ - បណ្ណសរសើរ “អភិរក្សសំណង់បុរាណនៅភូមិបុរាណដឿងឡឹម (Duong Lam)”។ - រង្វាន់ UNESCO អភិរក្សកេរដំណែលវប្បធម៌អាស៊ី - ប៉ាស៊ីហ្វិក (២០១៣)។ - រង្វាន់សមាជិកកិត្តិយសសម្រាប់ ជនមានការរួមវិភាគទានអភិរក្សកេរដំណែលពិភពលោកហូយអាន (Hoi An) (២០១៥)។ អត្ថបទ៖ ង៉ឹនហា រូបថត៖ វៀតកឿង

ជានិយ័តករគម្រោងការពិពិធកម្មចិញ្ចឹមជីវិត តាមបែបទេសចរណ៍កេរដំណែលភូមិស្រុកកសិ-នេសាទកម្ម តំបន់ជ្រៅលំនៅឆ្ងាយ ដោយស្ថាប័នសហការអន្តរជាតិ JICA ជប៉ុន ប្រព្រឹត្តទៅនៅខេត្តង៉ែអាន (Nghe An) បណ្ឌិត Ando Katsuhiro បានជួយបងប្អូនជនជាតិថៃ (Thai) នៅភូមិណឿ (Nua) ចាកផុតពីភាពក្រីក្រ បើកចេញមុខរបរចិញ្ជឹមជីវិតស្ថេរភាព បង្កើតសម្រស់ស្រស់បំព្រងសម្រាប់ភូមិស្រុកតំបន់ភ្នំទិសខាងលិចខេត្តង៉ែអាន (Nghe An)។ យើងខ្ញុំមកដល់ភូមិណឿ (Nua) ជាទីកន្លែងដែលបានបណ្ឌិតជនជាតិជប៉ុន Ando Katsuhiro ជ្រើសយកធ្វើជាមជ្ឈមណ្ឌលសម្រាប់តំណភ្ជាប់ ទីកន្លែងអេកូទេសចរណ៍លើភូមិសាស្រ្តស្រុកកនកួង (Con Cuong)។ លោក Ando Katsuhiro ណែនាំយើងខ្ញុំនិងមិត្តជប៉ុនទាំងអស់គ្នាដោយផ្ទាល់ ពីការពិសោធន៍នៅតាមទីកន្លែងពិសេស ចាប់ពីភូមិផា (Pha) រហូតដល់ទន្លេយ៉ាំង (Giang) ឆ្លងជ្រោះកែម (Kem) ទៅដល់ជ្រោះម៉ុក (Moc) រួចមកដល់ភូមិណឿ (Nua)។ នេះជាដំណើរទេសចរណ៍ដែលបងជាអ្នកបង្កើត បានបានកត់ត្រានៅលើផែនទី ណែនាំសម្រាប់ភ្ញៀវទេសចរណ៍ ពេលទៅដល់ស្រុកកនកួង (Con Cuong)។ បណ្ឌិត Ando Katsuhiro មកដល់ស្រុកកនកួង (Con Cuong) ឆ្នាំ២០១៤ ដើម្បីចាប់ផ្តើមពង្រាយគម្រោងការនេះ។ នេះជាទីកន្លែងមានសក្តានុពលអភិវឌ្ឍន៍ទេសចរណ៍ខ្លាំង ដោយមានកន្លែងទស្សនាជក់ចិត្តដូចជា៖ ជ្រោះកែម (Kem) ជ្រោះម៉ុក (Moc) សួនជាតិភូម៉ាត (Pu Mat) ប៉ុន្តែនៅឆ្ងាយពីទីក្រុងវិញ (Vinh) និងផ្លូវធ្វើដំណើរពិបាកទៅមក។ អ្នកភូមិ អ្នកស្រុក ចូលរួមសកម្មភាពទេសចរណ៍ តែនៅមានកម្រិតទាប កើតឡើងដោយឯកឯង មិនទាន់មានការវិនិយោគត្រឹមត្រូវ។ យ៉ាងនេះហើយ អភិវឌ្ឍន៍ទេសចរណ៍នៅជាមេចំណោទពិបាក មិនត្រឹមចំពោះស្រុកនៅជាប់ព្រំដែនកនកួង (Con Cuong) នៅទាំងចំពោះអ្នកឯកទេស Ando Katsuhiro ពេលទើបអញ្ជើញមកដល់មូលដ្ឋាន។ បណ្ឌិត Ando Katsuhiro ជានិយ័តករជាន់ខ្ពស់ នៃស្ថាប័នសហការអន្តរជាតិ JICA ជប៉ុននៅខេត្តង៉ែអាន (Nghe An)។ បណ្ឌិត Ando Katsuhiro ក្នុងដំណើរស្ទាបស្ទង់ពិនិត្យសក្តានុពលទេសចរណ៍លើដងស្ទឹងយ៉ាំង (Giang) ស្រុកកនកួង (Con Cuong) ខេត្តង៉ែអាន (Nghe An)។ បណ្ឌិត Ando Katsuhiro ណែនាំនិស្សិតជប៉ុន ស្វែងយល់ពីលក្ខណៈសកម្មភាពពិសេស នៃជនជាតិដានឡៃ (Dan Lai) នៅភូមិកផាត (Co Phat) កនកួង (Con Cong) ខេត្តង៉ែអាន (Nghe An)។ ការផ្ចិតផ្ចង់រាល់ស្នាមលម្អិតដូចជា៖ ខ្ចប់ផលិតផលមូលដ្ឋាន ធ្វើដូចម្តេចបានល្អស្អាត បណ្ឌិត Ando Katsuhiro បានបង្កើតមុខមាត់ថ្មីមួយ សម្រាប់ផលិតផលទេសចរណ៍របស់អ្នកស្រុក។ បណ្ឌិត Ando Katsuhiro ចូលរួមពិធីរួមប្រាស្រ័យសិល្បៈជាមួយបងប្អូនជនជាតិថៃ (Thai) នៅភូមិណឿ (Nua)។ ទំនៀមទម្លាប់វប្បធម៌ពិសេស របស់អ្នកភូមិ អ្នកស្រុក បានបណ្ឌិត Ando Katsuhiro ពិគ្រោះយោបល់នាំចូលធ្វើជាចំណុចលិចធ្លោ សម្រាប់សកម្មភាពទេសចេណ៍សហគមន៍។ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍សហគមន៍នៅភូមិណឿ (Nua) បណ្ឌិត Ando Katsuhiro អញ្ជើញភ្ញៀវទេសចរណ៍ជប៉ុនមកទីនេះពិសោធន៍ ហើយភ្ញៀវទេសចរណ៍ទាំងអស់នេះ បញ្ចេញមតិវាយតម្លៃជាក់ស្តែងបំផុត ដើម្បីអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។ អ្នកភូមិណឿ (Nua) ទុកបណ្ឌិត Ando Katsuhiro ជាអ្នកផ្ទះ និងតែងផ្តល់ឲ្យបងនៅមនោសញ្ចេតនាកក់ក្តៅ។ ក្រោយមួយឆ្នាំក្រោមការណែនាំអស់ពីកម្លាំងកាយចិត្ត របស់បណ្ឌិត Ando Katsuhiro អ្នកភូមិធ្វើទេសចរណ៍នៅភូមិណឿ (Nua) ស្រុកកនកួង (Con Cuong) ខេត្តង៉ែអាន (Nghe An) ទទួល១.២០០លើកភ្ញៀវទេសចរណ៍មកទស្សនា។ បណ្ឌិតជនជាតិជប៉ុន ប្តេជ្ញាចិត្តមិនបង្អង់ដំណើរ។ ក្រោយមួយរយៈពេលស្វែងយល់ពីភូមិសាស្រ្ត បង Ando Katsuhiro ប្តេជ្ញាចិត្តស្ទាបស្ទង់ស្វែងយល់ពីលក្ខណៈទេសចរណ៍របស់មូលដ្ឋាន និងយកមតិយោបល់ពីអ្នកភូមិ អ្នកស្រុក ដើម្បីដឹងពីកម្រិតយកចិត្តទុកដាក់ របស់ពួកគាត់លើការងារធ្វើទេសចរណ៍សហគមន៍។ លទ្ធផលប្រមូលបានពីការស្ទាបស្ទង់នេះ ធ្វើឲ្យបងភ្ញាក់ផ្អើល។ ទោះបី កម្រិតរស់នៅរបស់អ្នកភូមិ អ្នកស្រុក នៅទីនេះទាបបង្គួរ ប៉ុន្តែខ្ញុំពិតជាមានការភ្ញាក់ផ្អើលអំពីស្មារតីរបស់ពួកគាត់ ចំពោះទម្រង់រូបភាពទេសចរណ៍សហគមន៍ ជាប្រភេទរូបភាពទេសចរណ៍ថ្មីទាំងស្រុង។ ពួកគាត់បញ្ចេញគំនិតជាច្រើនក្នុងការងារធ្វើដូចម្តេច ដើម្បីអាចទាក់ទាញបានភ្ញៀវទេសចរណ៍មកទីកន្លែងនេះ”។ បង Ando Katsuhiro ចែករំលែកពីប៉ុន្មានថ្ងៃដែលពង្រាយគម្រោងការនៅភូមិណឿ (Nua) ស្រុកកនកួង Con Cuong)។ ដើម្បីជួយអ្នកភូមិ អ្នកស្រុក ស្វែងយល់ពីរបៀបធ្វើទេសចរណ៍សហគមន៍ បង Ando Katsuhiro បានរៀបចំពេលធ្វើដំណើរជាក់ស្តែង សម្រាប់អ្នកភូមិណឿ (Nua) មួយចំនួន ទៅទស្សនាសិក្សារៀនសូត្រពីទម្រង់រូបភាពទេសចរណ៍ នៅស្រុកម៉ាយចូវ (Mai Chau) (ខេត្តហ្វ័រប៊ិញ - Hoa Binh)។ បន្ទាប់មក បងអញ្ជើញអ្នកឯកទេសទេសចរណ៍មកសំណេះសំណាល ណែនាំអ្នកភូមិ អ្នកស្រុកអភិវឌ្ឍន៍សេវាកម្ម homestay ទាញយកលក្ខណៈពិសេសនៃវប្បធម៌ប្រពៃណី និងម្ហូបអាហាររបស់មូលដ្ឋាន។ ពិសេស បង Ando Katsuhiro បានអញ្ជើញវិស្វករជប៉ុនមកទីនេះ ដើម្បីរចនាកសាងហេដ្ឋារចនាសម្ពន្ធផ្ទះ បន្ទប់ទឹក និងបន្ទប់អនាម័យ សម្រាប់ភ្ញៀវទេសចរណ៍ពេលមកពិសោធន៍ទេសចរណ៍ homestay។ យើងខ្ញុំយល់ឃើញថាហេដ្ឋារចនាសម្ពន្ធ សម្រាប់ក្រុមគ្រួសារដែលធ្វើ homestay នៅភូមិណឿ (Nua) បានរចនាឡើងយ៉ាងពិសេស។ ផ្នត់ផ្ទះខ្ពស់ពីដីបានរក្សានៅដដែល។ ជញ្ជាំងសំណង់រណបបានធ្វើដោយថ្មក្រួស យកមកពីជ្រោះនៅជុំវិញភូមិ ដំបូលធ្វើអំពីឫស្សីពក មានតែចំណែកខាងក្នុងបានដំឡើងគ្រឿងសង្ហារឹមទំនើប ងាយស្រួល។ “បង Ando បានជួយយើងខ្ញុំក្នុងការងារធ្វើទេសចរណ៍សហគមន៍យ៉ាងច្រើន។ អ្នកភូមិចាត់ទុកបង Ando ដូចជាសមាជិកនៅក្នុងគ្រួសាររបស់ខ្លួន” បងស្រី ឡូធីហ្វ័រ (Lo Thi Hoa) ជាម្ចាស់ផ្ទះ homestay នៅភូមិណឿឲ្យដឹងថា៖ យើងខ្ញុំក៏មានអារម្មណ៍ដូចបងស្រីហ្វ័រ (Hoa) និងបងប្អូនជនជាតិថៃនៅទីនេះ ចំពោះជនជាតិជប៉ុន Ando Katsuhiro បន្ទាប់ពីការធ្វើដំណើរទស្សនានេះ៕ បណ្ឌិត Ando Katsuhiro ធ្លាប់ទទួលបានរង្វាន់ជាច្រើនដូចខាងក្រោមនេះ៖ - ស្នាដៃសម្រាប់ការខិតខំប្រឹងប្រែងអភិរក្ស កេរដំណែលពិភពលោកហូយអាន (Hoi An) (២០០៥)។ - មេដាយអនុស្សាវរីយ៍ “ដើម្បីបុព្វហេតុវប្បធម៌កីឡានិងទេសចរណ៍” ដែលក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមប្រគល់ជូន។ - រង្វាន់សម្រាប់វិស្វករ អ្នករចនា ពីគ្រោះ។ - បណ្ណសរសើរ “អភិរក្សសំណង់បុរាណនៅភូមិបុរាណដឿងឡឹម (Duong Lam)”។ - រង្វាន់ UNESCO អភិរក្សកេរដំណែលវប្បធម៌អាស៊ី - ប៉ាស៊ីហ្វិក (២០១៣)។ - រង្វាន់សមាជិកកិត្តិយសសម្រាប់ ជនមានការរួមវិភាគទានអភិរក្សកេរដំណែលពិភពលោកហូយអាន (Hoi An) (២០១៥)។ អត្ថបទ៖ ង៉ឹនហា រូបថត៖ វៀតកឿង
អត្ថបទផ្សេងទៀត សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ06/03/2024រូបថតក្នុងប៉ុន្មានឆ្នាំថ្មីៗ សារមន្ទីរជាតិពន្ទុវិជ្ជាវៀតណាម តែងឈរលំនឹងក្នុងចំណោមសារមន្ទីរទាក់ទាញភ្ញៀវទេសចរច្រើនបំផុតនៅវៀតណាម ហើយតែងបានបណ្តាញទេសចរណ៍អន្តរជាតិជ្រើសចូលក្នុងចំណោមសារមន្ទីរដែលមានភាពទាក់ទាញក្នុងតំបន់។ “នារីដែកថែប” នៃវិស័យសវនកម្មវៀតណាម09/02/2024រូបថតសាស្រ្តាចារ្យ បណ្ឌិត វ៉ តុងស្វឹន (Vo Tong Xuan) អ្នកឯកទេសកសិកម្មឈានមុខវៀតណាម15/01/2024រូបថតវិចិត្រការិនី ដាំង អាយវៀត (Dang Ai Viet) និងដំណើរការគូរគំនូរអ្នកម្តាយវីរភាព19/11/2023រូបថតបណ្ឌិត វេជ្ជបណ្ឌិត ង្វៀន វ៉ាន់ដូវ (Nguyen Van Dau) - អ្នកនាំយកស្នាមញញឹមជូនកុមារទាំងឡាយ04/11/2023រូបថតបណ្ឌិត ខ្វឹត ធូហុង (Khuat Thu Hong) ជាមួយបេសកកម្មជំនួយក្រុមអ្នកទន់ខ្សោយក្នុងសង្គម27/09/2023រូបថតង្វៀន វ៉ាន់ថៀនវូ (Nguyen Van Thien Vu) និង រឿងរ៉ាវស្តីពីយន្តហោះកសិកម្ម made in Vietnam09/09/2023រូបថត អត្ថបទផ្សេងទៀត