• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាសកម្មភាពរំលឹកខួបទិវាអាជីវករវៀតណាមថ្ងៃទី១៣ ខែតុលា

នាយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ សមាគមន៍សហគ្រាសទីក្រុងហូជីមិញបានរៀបចំកម្មវិធីរំលឹកខួបលើក​ទី​១៤​នៃ​ទិវាអាជីវករវៀតណាម (ថ្ងៃទី១៣ តុលា ឆ្នាំ២០០៤ ថ្ងៃទី១៣ តុលា ឆ្នាំ២០១៨) និងប្រគល់ពានរង្វាន់អាជីវករនិងសហគ្រាសឆ្នើមៗ នៃទីក្រុងហូជីមិញឆ្នាំ២០១៨ផងដែរ។

ការប្រគល់ពានរង្វាន់អាជីវករនិងសហគ្រាសឆ្នើមៗ នៃទីក្រុងហូជីមិញឆ្នាំ២០១៨

អញ្ជើញថ្លែងនៅពិធីនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan បានកត់សម្គាល់និងលើកសរសើរនូវការរួមវិភាគទានគួរឲ្យមោទនៈរបស់អាជីវករនិងសហគ្រាស នៅទីក្រុងក្នុងប៉ុន្មានឆ្នាំកន្លងទៅ ព្រមទាំងអះអាងថា សេដ្ឋកិច្ចឯកជនជាចំណែកសំខាន់មួយនៃខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម។ នាបច្ចុប្បន្ន ទីក្រុងហូជីមិញមានសហគ្រាសកំពុងធ្វើសកម្មភាពប្រមាណ ៣៦១ ពាន់អង្គភាព ហើយមូលដ្ឋានអាជីវកម្មបុគ្គលប្រមាណ ២៥០ ពាន់កន្លែង។ ទីក្រុងហូជីមិញជានិច្ចកាលសម្រេចហួសពីគោលដៅនៃការប្រមូល ថវិកាក្នុងប៉ុន្មានឆ្នាំកន្លងទៅ ក្នុងនោះមានការរួមវិភាគទានដ៏ធំធេងរបស់បណ្ដា សហគ្រាស។

នាថ្ងៃដដែល គណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានរៀបចំជំនួប ជួបជុំគ្នារវាងអាជីវករឆ្នើមៗក្នុងខេត្ត។ ថ្លែងនៅជំនួបនេះ លោក Dang Duy Quan ប្រធានសមាគមន៍សហគ្រាសទីក្រុង Mong Cai បានចាត់ទុកថា៖

“ជំនាន់អាជីវកររបស់យើងខ្ញុំកំពុងធ្វើការ និងបូជាសម្រាប់សង្គមដ៏អរិយ្យធម៌ និងសមាហរណកម្មមួយ។ តាមខ្ញុំគិតថា ដំបូងបង្អស់ សហគ្រាសត្រូវមានមោទនភាពជាតិ ត្រូវគោរពសីលធម៌អាជីវកម្មនិងត្រូវអនុវត្តន៍យ៉ាងហ្មឺងម៉ាត់នូវគោលនយោបាយនិងបទបញ្ញត្តិនៃច្បាប់។ ចំពោះសហគ្រាសនៅទីក្រុង Mong Cai យើងខ្ញុំកំពុងយកចិត្តទុកដាក់ជាច្រើនដល់ការងារសុខុមាលភាពសង្គម ជួយឧបត្ថម្ភជនមានជីវិតលំបាក ហើយពិសេស​គឺបង្កើតបរិយាកាស ដើម្បីពលករមានការងារធ្វើនិងប្រាក់ចំណូលដោយស្ថិរភាព”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top