• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាប្រទេសអាស៊ានធ្វើការពិភាក្សាលើវិធានការគ្រប់គ្រង ធ្វើអាជីវកម្មលើកំពង់ផែសមុទ្រ


 បណ្ដាប្រទេសអាស៊ានធ្វើការពិភាក្សាលើវិធាន​ការគ្រប់គ្រង ធ្វើអាជីវកម្មលើកំពង់ផែសមុទ្រ

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុង Vung Tau ខេត្ត Ba Ria – Vung Tau សម្ព័ន្ធសមាគម​កំពុង​ផែសមុទ្រ​អាស៊ាន​ បានរៀប​ចំសន្និសីទប្រចាំឆ្នាំ ដើម្បីធ្វើការពិភា​ក្សាលើវិធាន​ការ គ្រប់គ្រង ធ្វើអាជីវកម្ម​លើកំពង់​ផែសមុទ្រ​។ តំណាងប្រទេសជាសមាជិកអា​ស៊ានទាំង ១០ រួមទាំងសហគ្រាស អ្ន​កគ្រប់​គ្រង កំពង់​ផែសមុទ្រ​នៅក្នុងតំបន់​បានចូលរួមសន្និសីទនេះ។ នៅទី​នេះអង្គប្រជុំបាន​ពិភាក្សាលើ​វិធាន​ការ​គ្រប់​គ្រង​កំពង់​ផែ ធ្វើអា​ជីវកម្មលើកំពង់ផែ បទពិសោធន៍​ក្នុងការ​ធ្វើអាជីវកម្ម អភិវឌ្ឍន៍​កំពង់​ផែរវាង​បណ្ដា​កំពង់​ផែនៅ​តំបន់​។ ព្រមទាំងពិភាក្សា​ទៅលើវិធានការ​ ដើម្បីកាត់​បន្ថយបែបបទរដ្ឋបាលជា​ដើម។

នៅក្នុង​សន្និសីទនេះ សម្ព័ន្ធកំពង់ផែវៀតណាម​បាន​ឧទ្ទេសនាម ជាមួយបណ្ដាប្រទេសជាស​មាជិក​អំពីការអប់រំ និងការ​ផ្គត់ផ្គង់​ប្រភព ធនធានមនុស្សសម្រាប់កំពង់ផែ​រក្នុង​តំបន់និងពិភ​ពលោក។ អញ្ជើញថ្លែង​មតិនៅ​ទីនេះ​ លោក Ho Kim Lan អគ្គលេខាធិការ ស​ម្ព័ន្ធកំពង់ផែរវៀតណាមបានឲ្យ​ដឹងថា៖

“ប្លុក​កំពង់ផែរសមុ​ទ្រ​អាស៊ាន ស្ថិតនៅក្នុងនិន្នាការនៃការធ្វើស​មាហរណកម្ម និង​តភ្ជាប់​ខ្សែសង្វាក់​ផ្គត់ផ្គង់​រួមនៃ​ពិភព​លោក និងមានទំនាក់ទំនងតភ្ជា​ប់ក្នុងស់តំបន់អាស៊ីអាគ្នេយ៍​ ហើយ​ពីនោះមាន​ទំនាក់​ទំនង ជាមួយ​តំបន់ផ្សេងៗ​ទៀត​នៅលើពិភពលោក​ផងដែរ”៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

កាលពីយប់ថ្ងៃទី ១៤ មេសា នៅស្ថានីយ៍រថភ្លើង Da Lat ទីក្រុង Da Lat ខេត្ត Lam Dong អគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម បានបើកសម្ពោធដំណើររថភ្លើងពេល រាត្រី Da Lat - Trai Mat ដោយមានឈ្មោះថា “ដំណើរពេលរាត្រីនៅ Da Lat”។

Top