• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាប្រទេសអាមេរិកឡាទីនពន្យារពេលនៃវិធានការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19


 ទិដ្ឋភាពនៅទីក្រុងប៊ុយណូស៊ែ រប្រទេសអាហ្សង់ទីន (រូបថត៖ THX / TTXVN)
 

ប្រធានាធិបតី​អាហ្សង់ទីន លោក Fernandez បានឲ្យដឹងថាបើប្រៀបធៀបជាមួយបណ្តាប្រទេសផ្សេងទៀត ក្នុង​តំបន់​នេះ ការខិតខំប្រឹងប្រែង ដែលអាហ្សង់ទីនបាននិងកំពុងធ្វើរហូតមកដល់ពេលនេះ គឺបាន​នាំមក​នូវ​លទ្ធផល​គួរ​ឲ្យកត់សម្គាល់ ប៉ន្តែនៅតែមិនទាន់កំចាត់បានជំងឺរាតត្បាតឡើយ។
 
ក្នុងបរិបទ​ដែលជំងឺរាតត្បាត COVID-19 នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ នាថ្ងៃទី ៤ ខែមិថុនា ប្រធានាធិបតី​អាហ្សង់ទីន លោក Alberto Fernandez បាន​ប្រកាស​អំពី​សេចក្ដី​សម្រេច​ចិត្ត​ពន្យារ​ពេល​នៃ​វិធាន​ការ​រក្សា​គម្លាតសង្គមដោយចាប់បង្ខំក្នុងរយៈពេល ៣ សប្តាហ៍ទៀត ពោលគឺរហូតដល់ថ្ងៃទី ២៨ ខែមិថុនា។
 
ថ្លែង​នៅក្នុងសន្និសីទកាសែត ប្រធានាធិបតី លោក Fernandez បានឲ្យដឹង​ថាបើប្រៀប​ធៀប​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត ក្នុងតំបន់នេះ ការខិតខំប្រឹងប្រែង ដែលអាហ្សង់ទីនបាននិង​កំពុង​ធ្វើ​រហូត​មក​ដល់​ពេល​នេះ ​គឺបាននាំមកនូវលទ្ធផលគួរឲ្យកត់សម្គាល់ ប៉ន្តែនៅតែមិនទាន់កំចា​ត់បានជំងឺរាតត្បា​ត​ឡើយ។ ហេតុដូច្នេះហើយ ​ការពន្យារពេល​នៃវិធាន​ការរក្សា​គម្លាត​សង្គម​គឺមាន​សារៈ​សំខាន់​ក្នុង​ពេល​បច្ចុប្បន្ន​នេះផង​ដែរ​។
 
ក្នុង​ព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដដែល រដ្ឋាភិបាលប៉េរូបានប្រកាសពន្យារពេល ប្រកាស​គ្រោះអាសន្ន​បន្ទាន់​ផ្នែក​វេជ្ជសាស្ត្រក្នុងរយៈពេល ៩០ ថ្ងៃទៀត ដើម្បីធានាការអនុវត្តរាល់​វិធានការ​ប្រយុទ្ធប្រឆាំង​ជំងឺរាត​ត្បាត​ក្នុង​បរិបទដែលប៉េរូបានក្លាយទៅជាប្រទេសមានអ្នកឆ្លងជំងឺច្រើនទីពីរនៅតំបន់ អាមេរិកឡាទីន បន្ទាប់ពី​ប្រេស៊ីលផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top