• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាកិច្ចប្រជុំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាននៅខាងក្រៅសន្និសីទជាន់ខ្ពស់អាស៊ានលើកទី ៣៤


 ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានវាយតំលៃខ្ពស់ចំពោះការរួមវិភាកទានដ៏ជាក់ស្តែងរបស់ AIPA  (VNA)
 

 នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុងបាំងកក់ ថៃ បានប្រព្រឹត្តទៅបណ្ដា កិច្ច​ប្រជុំ​រវា​ង​ថ្នាក់​ដឹក​នាំជាន់​ខ្ពស់​អាស៊ាន​ជាមួយតំណាងក្រុមព្រឹក្សារអន្ត​សភារ អាស៊ាន  (AS​EAN-AIPA)  ក្រុម​ព្រឹក្សា​រពិគ្រោះ​យោបល់​ពាណិជ្ជកម្ម​អាស៊ាន​ (ASEAN-BAC) និងតំណាងនៃជំនាន់វ័យក្មេ​ងអាស៊ាន (ASEAN Youth) ក្នុង​ឱកាស សន្និសីទ​ជាន់​ខ្ពស់អាស៊ានលើកទី ៣៤។ ក្នុ​ងកិច្ចប្រជុំ ASEAN – AIP​A បណ្ដាប្រទេស​បាន​ឯកភាព​ជំរុញកិច្ច​សហប្រតិ​បត្តិការ​ ASEAN – AIPA ដើម្បីគោលដៅ អនុវត្តប្រ​កបដោយ​ជោគជ័យ​បណ្ដាផែន​ការមេលើ​សរស​រទ្រូង​ចំនួន​ ៣។ ដំណាងនានាបានលើកលើងការផ្តើមគំនិ​តរបស់ ASEAN – AIPA ​ស្តីអំពីការ​ជំរុញកិច្ច សហប្រ​តិបត្តិ​ការ​ក្នុងការទប់ទល់នឹងការផ្លាស់ប្តូរអាកាសធាតិ កិច្ចការពារបរិស្ថាន ការប្រយុទ្ធ ប្រឆាំងនឹងភេវរកម្ម សមភាព​ភេទ ការទ្រៀមរៀបចំឲ្យបដិវត្តឧសហកម្ម ៤.0 សន្តិសុខនិងសុវត្តិភាពនាវាចរណ៍ កិច្ចការ​ពារ​បេតិ​កភ័​ណ្ឌ​វប្បធម៌ សំដៅគោលដៅកសាងសហគម​ន៍អាស៊ានរឹងមាំនិងសាមគ្គីភាព​មួយ។ ក្នុងជំ​នួប​ជាមួយ​ជំនាន់​វ័យ​ក្មេង​អាស៊ាន​ បណ្ដាថ្នាក់ដឹកនាំអាស៊ានបាន​ផ្ទៀងស្តាប់មតិការ​យកចិត្តទុក​ដាក់និង​តំរូវការ​របស់ជំនាន់​វ័យក្មេង​ចំ​ពោះការអប់រំមានគុណ​ភាពខ្ពស់ កិច្ចការពារប​រិស្ថាននិងការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ បង្កើត​ថែម​ទៀត​ឱកាស ចាប់អាជីព បណ្តុះបណ្ដាលវិជ្ជាជីវៈ ទន្ទឹមនឹងនោះ បង្កើនការចូលរួមរបស់ ជំនាន់វ័យ​ក្មេង​ក្នុង​ដំណើរ​ការនាំចេញសេចក្តីសម្រេច ទៀតផង។
 
ក្នុងកិច្ចប្រជុំ ​ASEAN – BAC បណ្ដាថ្នាក់ដឹកនាំបានកត់សម្គាល់នូវមតិរបស់ ASEAN – BAC ស្តីអំពីការឆ្លៀត​ប្រើប្រាស់​បច្ចេក​វិទ្យាឌីជីថល បង្កើន សមត្តភាពសំរាប់ស​ហគ្រាសខ្នាចតូចនិងមជ្ឈម ​ជួយស​ម្រួល​ដល់​អាជីវកម្ម​ តភ្ជាប់អន្តរពាណិជ្ជកម្មឌីជីថលតំបន់ សេរី​ភាវូបនីយកម្មសេវ៉ាកម្មហិរញ្ញ ​វត្ថុ​ អភិវឌ្ឍន៍ទីក្រុងឆ្លាត ​ជាដើម​។
 
ក្នុងកិច្ច​ប្រជុំទាំងនេះ តំណាងឲ្យរដ្ឋាភិបាលវៀតណាម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានវាយតំលៃខ្ពស់ចំពោះការរួមវិភាកទានដ៏ជាក់ស្តែងរបស់ AIPA ASEAN – BAC និងជំនាន់​វ័យក្មេង​អាស៊ាន ព្រមទាំង មានគោលបំណង​ថា៖ បណ្ដាយន្តការនេះ​បន្ត ពង្រីក​ថែមទៀត​ការទទួល​ខុសត្រូវ​របស់ខ្លួន​ដើម្បីរួមជំណែកជំរុញសាមគ្គីភាព ការ​យោគយល់គ្នា កិច្ចសហប្រតិបត្តិកា​រ ហើយ​ការរួម​វិភាគ​ទាន​យ៉ាង​សកម្មសំដៅ កសាងសហគមន៍អាស៊ានរឹងមាំ ឆ្ពោះទៅប្រជាជនដោយ​យកជា​ប្រជាជន​ធ្វើជា​ស្នូល​៕

 

តាម​  VOV5 - វិទ្យុសំឡេងវៀតណាម​
 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top