• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បញ្ហា Brexit – EU ប្រកាសអាចពន្យារពេលសំរាប់ Brexit


 ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk

 ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk កាលពីថ្ងៃទី ២០ ខែមីនា​បាន​ប្រកាសថា​ថ្នាក់ដឹក​នាំស​ហភាព​អឺរ៉ុប​ (EU) អាចទទួលយកការពន្យារពេលចំពោះការដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ឬហៅថា Brexit ក្នុងរយៈ​ពេលខ្លី​ ប្រសិនបើសមាជិកសភាអង់គ្លេស មិនអនុម័តលើកិច្ច​ព្រមព្រៀង «លែងលះ» នោះទេ។​
 
គួរ​បញ្ជាក់ថា ក្នុងថ្ងៃដដែលនេះ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May បានផ្ញើសារលិខិតទៅកាន់ លោក​ Donald Tusk ដើម្បីស្នើសុំពន្យារពេលសំរាប់មាត្រាទី ៥០ នៃសន្ធិសញ្ញា Lisbon ហូតដល់ថ្ងៃទី ៣០ ខែមិថុនា​ឆ្នាំ ​២០១៩ ។ ប្រតិកម្មតបទៅនឹងកាយវិការនេះរបស់លោកស្រី Theresa May នាថ្ងៃដដែលនោះ គណៈកម្ម​ការអឺរ៉ុប​បានព្រមានថាការពន្យាពេលចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេសរហូតដល់ថ្ងៃទី ៣០ ខែ​មិថុនា នឹងបង្កឱ្យមាន"ហានិភ័យផ្នែកគតិយុត្តនិងនយោបាយយ៉ាងធ្ងន់ធ្ងរ" ព្រម​ទាំង​អំពាវ​នាវ​ឲ្យ​ថ្នាក់​ដឹក​នាំ​ប្រទេស​ជាសមាជិក EU ឯកភាពលើជម្រើសមួយក្នុងចំណោមជម្រើសទាំងពីរ រួមមានការពន្យារពេល Brexit រហូតដល់​ថ្ងៃទី​ ២៣ ខែឧសភា (ដែលជាថ្ងៃប្រ​ព្រឹត្តទៅការបោះឆ្នោតសភាអឺរ៉ុប) ឬ​យ៉ាងហោច​ណាស់​រហូត​ដល់​ចុង​ឆ្នាំ២០១៩​ ផង​ដែរ៕ ​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top