សម័យប្រជុំលើកទី៧០នៃគណៈកម្មាធិការច្បាប់អន្តរជាតិ (ILC) ចំណុះអង្គការសហប្រជាជាតិត្រូវបានរៀបចំឡើងនៅទីក្រុង Geneva (ប្រទេសស្វីស) ចាប់ពី ថ្ងៃទី ២ខែកក្កដា ដល់ថ្ងៃទី១០ខែសីហា ឆ្នាំ២០១៨។
ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Hong Thao បានតំណាង
ឲ្យប្រទេសវៀតណាមក្លាយទៅជាសមាជិក ILC ដំបូងបង្អស់
នៅសម័យប្រជុំនេះ គណៈកម្មាធិការបានអនុម័តលើសេចក្តីព្រាងសន្និដ្ឋានទាំងស្រុងស្តីពីកិច្ចព្រមព្រៀងនិងភាពជាក់ស្តែងនាពេលខាងមុខដែលពាក់ព័ន្ធនឹងការពន្យល់អនុសញ្ញាអន្តរជាតិនិងការកំណត់ច្បាប់ទំនៀមទំលាប់អន្តរជាតិ រួមទាំងបទអត្ថាធិប្បាយមួយចំនួនភ្ជាប់មកជាមួយផងដែរ។ នេះគឺជាឯកសារធំពីរ ដែលរួម ចំណែកផ្សព្វផ្សាយចេញទៅកាន់បណ្តាប្រទេសនិងអ្នកតាក់តែងច្បាប់ យកមកដើម្បីអនុវត្ត។ ដោយមានកិត្តិយសជ្រើសតាំងជាអនុប្រធានទី២នៃ ILC ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Hong Thao បានតំណាងឲ្យប្រទេសវៀតណាម ក្លាយទៅជាសមាជិក ILC ដំបូងបង្អស់ ហើយបានពង្រីកតួនាទីយ៉ាងសកម្ម រួមវិភាគទានគួរឲ្យកត់សម្គាល់ក្នុងគណៈកម្មាធិការនេះ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម