ម្ហូបអាហារ បង្អែមគ្រាប់ឈូក - រសជាតិអាហារក្រុងហាណូយ 13/09/2017 រដូវប្រាំងជារដូវពោរពេញទៅដោយសម្រស់ស្រស់ឆើតឆាយ សម្រាប់ក្រុងហាណូយ។ ហើយក៏ជារដូវផ្កាឈូករីកក្រោមកម្តៅថ្ងៃខែប្រាំង អាហារពិសារបស់អ្នកក្រុងហាណូយ ដែលមិនអាចខ្វះនូវមុខបង្អែមគ្រាប់ឈូកមានរសជាតិផ្អែមត្រជាក់ពិសេសដោយឡែក។ គ្រាន់តែជាបង្អែមសាមញ្ញបានលក់ក្នុងហាងតូចតាច ស្ថិតនៅច្រកចង្អៀតនៃទីប្រជុំជនបុរាណហាណូយ បង្អែមគ្រាប់ឈូកនៅតែផ្សារភ្ជាប់ជាមួយអនុស្សាវរីយ៍កុមារភាព នៃប្អូនៗនៅក្រុងហាណូយ។ ប្រហែលហេតុនោះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមាន បង្អែមគ្រប់ប្រភេទបានធ្វើឡើងដូចជា៖ បង្អែមថៃ បង្អែមខុកបាច (Khuc Bach) ...។ល។ ប៉ុន្តែបង្អែមគ្រាប់ឈូកនៅតែរក្សាបានទីតាំងឈរដោយឡែក ចំពោះមនុស្សគ្រប់គ្នា។ តាមលោកយាយ ង្វៀនធីថើម (Nguyen Thi Thom) ម្ចាស់ហាងបង្អែមគ្រាប់ឈូកជាង៤០ឆ្នាំ នៅផ្លូវក្វាងថាញ (Quan Thanh) ក្រុងហាណូយ វត្ថុធាតុដើមសម្រាប់ធ្វើបង្អែមគ្រាប់ឈូក គឺងាយរកណាស់។ គ្រាប់ឈូកស្ងួតឆ្ងាញ់ដែលជ្រើសមកពីបឹងឈូកល្បីថាឆ្ងាញ់ នឹងបានយកទៅត្រាំទឹកឲ្យទន់។ បន្ទាប់ពីនោះ បកសម្បកចេញ រួចយកទៅចម្អឹនរហូតដល់ទន់ជ្រាយ។ ជាមួយរបៀបច្នៃចម្អឹនដ៏ប៉ិនប្រសប់ នៃអ្នកចម្អឹនចំណាស់នៅក្រុងហាណូយ ការរួមប្រាស្រ័យរវាងរសជាតិផ្អែមត្រជាក់នៃស្ករ ជាមួយវត្ថុធាតុផ្សំដូចជា សណ្តែកខៀវ ចាហួយខ្មៅ និងគជ់ម្សៅសម្រប់ជាមួយរសជាតិទ្លាន់នៃគ្រាប់ឈូក ច្នៃបង្កើតជាបង្អែមគ្រាប់ឈូកផ្អែមឆ្ងាញ់ចាប់ចិត្ត។ នៅខែសីហាជារៀងរាល់ឆ្នាំ នេះជាដំណាក់កាលសមស្របដើម្បី ប្រមូលផលផ្លែឈូក។ បន្ទាប់ពីឈូក ចេញផ្ការីកហើយស្រពោនរុះរោយទៅវិញ បន្សល់ទុក បណ្តូល។ ក្រោយមួយរយៈពេល បណ្តូលក្លាយជាផ្លែបង្កើតគ្រាប់ គ្រាប់ប្រើប្រាស់សម្រាប់ច្នៃជាអាហារគ្រប់មុខ និងប្រើធ្វើជាឱសថ។ ផ្លែឈូកបានប្រមូលផលយកគ្រាប់។ គ្រាប់ឈូកប្រើសម្រាប់ច្នៃធ្វើជាបង្អែម។ ហាងបង្អែមលោកយាយថើម (Thom) នៅលេខ១៤៦ ផ្លូវក្វាងថាញ (Quan Thanh) ក្រុងហាណូយ ជាទីកន្លែងលក់បង្អែមគ្រាប់ឈូកជិតស្និទ្ធរបស់អ្នកក្រុងហាណូយ។ បង្អែមគ្រាប់ឈូកមិនត្រឹមតែជាបង្អែមត្រជាក់ បរិសុទ្ធ ហើយវានៅមានគុណប្រយោជន៍សម្រាប់សុខភាពដូចសម្រានលក់ បន្ធូរកម្តៅប្រាណ។ ក្រោមកម្តៅថ្ងៃនៃរដូវប្រាំង បង្អែមគ្រាប់ឈូកតែងមានកម្លាំងទាក់ទាញពិសេសចំពោះមនុស្សគ្រប់គ្នា ដោយមានរសជាតិអាហារពិសេសដោយឡែករបស់អ្នកក្រុងហាណូយ។ ទោះបី មានពណ៌មិនល្អ មិនលំបាកតុបតែង តែដោយមានភាពសាមញ្ញ ស្រស់ស្រាយនេះ ធ្វើឲ្យនរណាក៏ចូលចិត្ត ដោយសារយល់ឃើញសភាពសាមញ្ញបរិសុទ្ធរបស់បង្អែមនេះ។ បង្អែមគ្រាប់ឈូកគ្រាន់តែជាអាហារឆ្ងាញ់សាមញ្ញ មានលក្ខណៈបរិសុទ្ធពិសេស នៅក្នុងសិល្បៈអាហារ តែវានៅមានគុណប្រយោជន៍ល្អសម្រាប់សុខភាពដូចជា៖ សម្រាន្តលក់ បន្ធូរកម្តៅប្រាណ បំប៉នសុខភាពរាងកាយ...។ល។ នេះបានប្រៀបដូចជាអាហារត្រជាក់ រំសាយកម្តៅអផ្សុក ហើយក៏ជាអាហារមួយក្នុងចំណោមអាហារឆ្ងាញ់ រួមចំណែកឧទ្ទេសនាមលក្ខណៈស្អាតប្រពៃ នៃម្ហូបអាហារក្រុងហាណូយ ចំពោះភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេស៕ អត្ថបទ៖ ង៉ឹនហា រូបថត៖ តឹតសើន

រដូវប្រាំងជារដូវពោរពេញទៅដោយសម្រស់ស្រស់ឆើតឆាយ សម្រាប់ក្រុងហាណូយ។ ហើយក៏ជារដូវផ្កាឈូករីកក្រោមកម្តៅថ្ងៃខែប្រាំង អាហារពិសារបស់អ្នកក្រុងហាណូយ ដែលមិនអាចខ្វះនូវមុខបង្អែមគ្រាប់ឈូកមានរសជាតិផ្អែមត្រជាក់ពិសេសដោយឡែក។ គ្រាន់តែជាបង្អែមសាមញ្ញបានលក់ក្នុងហាងតូចតាច ស្ថិតនៅច្រកចង្អៀតនៃទីប្រជុំជនបុរាណហាណូយ បង្អែមគ្រាប់ឈូកនៅតែផ្សារភ្ជាប់ជាមួយអនុស្សាវរីយ៍កុមារភាព នៃប្អូនៗនៅក្រុងហាណូយ។ ប្រហែលហេតុនោះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមាន បង្អែមគ្រប់ប្រភេទបានធ្វើឡើងដូចជា៖ បង្អែមថៃ បង្អែមខុកបាច (Khuc Bach) ...។ល។ ប៉ុន្តែបង្អែមគ្រាប់ឈូកនៅតែរក្សាបានទីតាំងឈរដោយឡែក ចំពោះមនុស្សគ្រប់គ្នា។ តាមលោកយាយ ង្វៀនធីថើម (Nguyen Thi Thom) ម្ចាស់ហាងបង្អែមគ្រាប់ឈូកជាង៤០ឆ្នាំ នៅផ្លូវក្វាងថាញ (Quan Thanh) ក្រុងហាណូយ វត្ថុធាតុដើមសម្រាប់ធ្វើបង្អែមគ្រាប់ឈូក គឺងាយរកណាស់។ គ្រាប់ឈូកស្ងួតឆ្ងាញ់ដែលជ្រើសមកពីបឹងឈូកល្បីថាឆ្ងាញ់ នឹងបានយកទៅត្រាំទឹកឲ្យទន់។ បន្ទាប់ពីនោះ បកសម្បកចេញ រួចយកទៅចម្អឹនរហូតដល់ទន់ជ្រាយ។ ជាមួយរបៀបច្នៃចម្អឹនដ៏ប៉ិនប្រសប់ នៃអ្នកចម្អឹនចំណាស់នៅក្រុងហាណូយ ការរួមប្រាស្រ័យរវាងរសជាតិផ្អែមត្រជាក់នៃស្ករ ជាមួយវត្ថុធាតុផ្សំដូចជា សណ្តែកខៀវ ចាហួយខ្មៅ និងគជ់ម្សៅសម្រប់ជាមួយរសជាតិទ្លាន់នៃគ្រាប់ឈូក ច្នៃបង្កើតជាបង្អែមគ្រាប់ឈូកផ្អែមឆ្ងាញ់ចាប់ចិត្ត។ នៅខែសីហាជារៀងរាល់ឆ្នាំ នេះជាដំណាក់កាលសមស្របដើម្បី ប្រមូលផលផ្លែឈូក។ បន្ទាប់ពីឈូក ចេញផ្ការីកហើយស្រពោនរុះរោយទៅវិញ បន្សល់ទុក បណ្តូល។ ក្រោយមួយរយៈពេល បណ្តូលក្លាយជាផ្លែបង្កើតគ្រាប់ គ្រាប់ប្រើប្រាស់សម្រាប់ច្នៃជាអាហារគ្រប់មុខ និងប្រើធ្វើជាឱសថ។ ផ្លែឈូកបានប្រមូលផលយកគ្រាប់។ គ្រាប់ឈូកប្រើសម្រាប់ច្នៃធ្វើជាបង្អែម។ ហាងបង្អែមលោកយាយថើម (Thom) នៅលេខ១៤៦ ផ្លូវក្វាងថាញ (Quan Thanh) ក្រុងហាណូយ ជាទីកន្លែងលក់បង្អែមគ្រាប់ឈូកជិតស្និទ្ធរបស់អ្នកក្រុងហាណូយ។ បង្អែមគ្រាប់ឈូកមិនត្រឹមតែជាបង្អែមត្រជាក់ បរិសុទ្ធ ហើយវានៅមានគុណប្រយោជន៍សម្រាប់សុខភាពដូចសម្រានលក់ បន្ធូរកម្តៅប្រាណ។ ក្រោមកម្តៅថ្ងៃនៃរដូវប្រាំង បង្អែមគ្រាប់ឈូកតែងមានកម្លាំងទាក់ទាញពិសេសចំពោះមនុស្សគ្រប់គ្នា ដោយមានរសជាតិអាហារពិសេសដោយឡែករបស់អ្នកក្រុងហាណូយ។ ទោះបី មានពណ៌មិនល្អ មិនលំបាកតុបតែង តែដោយមានភាពសាមញ្ញ ស្រស់ស្រាយនេះ ធ្វើឲ្យនរណាក៏ចូលចិត្ត ដោយសារយល់ឃើញសភាពសាមញ្ញបរិសុទ្ធរបស់បង្អែមនេះ។ បង្អែមគ្រាប់ឈូកគ្រាន់តែជាអាហារឆ្ងាញ់សាមញ្ញ មានលក្ខណៈបរិសុទ្ធពិសេស នៅក្នុងសិល្បៈអាហារ តែវានៅមានគុណប្រយោជន៍ល្អសម្រាប់សុខភាពដូចជា៖ សម្រាន្តលក់ បន្ធូរកម្តៅប្រាណ បំប៉នសុខភាពរាងកាយ...។ល។ នេះបានប្រៀបដូចជាអាហារត្រជាក់ រំសាយកម្តៅអផ្សុក ហើយក៏ជាអាហារមួយក្នុងចំណោមអាហារឆ្ងាញ់ រួមចំណែកឧទ្ទេសនាមលក្ខណៈស្អាតប្រពៃ នៃម្ហូបអាហារក្រុងហាណូយ ចំពោះភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេស៕ អត្ថបទ៖ ង៉ឹនហា រូបថត៖ តឹតសើន
អត្ថបទផ្សេងទៀត គ្រាប់កៅឡាក់ ទ្រុងខាញ់ (Trung Khanh)18/04/2024ម្ហូបអាហារគ្រាប់កៅឡាក់ ទ្រុងខាញ់ (Trung Khanh) គឺជាគ្រាប់កៅឡាក់ពិសេសនៃស្រុក ទ្រូងខាញ់ (Trung Khanh) ខេត្ត កាវបាំង (Cao Bang) នៃប្រទេសវៀតណាម។ ញាំបណ្ដូលខ្ចីនៃស្មៅបបោស - ម្ហូបពិសេសរបស់ជនជាតិកុង (Cong)13/03/2024ម្ហូបអាហារភាពពិសេសនៃបុណ្យម្ហូបបួស ឆ្នាំ២០២៤22/02/2024ម្ហូបអាហារនំយ៉ៃ (banh day) ពិសេសរបស់បងប្អូនជនជាតិ ប៉ាថែន (Pa Then)10/01/2024ម្ហូបអាហារបាញ់ឆែវនៅភូមិបុរាណ ឡុកអៀន (Loc Yen)11/12/2023ម្ហូបអាហារសាច់ចង្កាក់អាំង ឡាងសើន (Lang Son)10/11/2023ម្ហូបអាហារត្រចៀកជ្រូកវេចអណ្ដាត09/10/2023ម្ហូបអាហារ អត្ថបទផ្សេងទៀត