• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

បង្ហាញប្រវត្តិយោធាវៀតណាមឡើងវិញ តាមរយៈការរចនាដំឡើងគំរូយុទ្ធោបករណ៍

រថក្រោះនានា​ដែលផ្សាភ្ជាប់​ជាមួយ​នឹងជ័យជំនះថ្ងៃទី ៣០ ខែមេសា របស់ប្រទេស​ជាតិ យន្តហោះនានា​ក្នុងសមរភូមិប្រវត្តិសាស្ត្រ ឌៀន បៀនភូ (Dien Bien Phu) នៅលើអាកាស ក៏​ដូច​ជា​គំរូ​ប្រភេទ​ទ័ពមួយ​ចំនួន​ដូច​ជា​កាំភ្លើងធំ រថក្រោះ រថពាសដែក ការពារអាកាស តុខ្សាច់​ សុទ្ធ​តែ​ត្រូវបានលោក ង្វៀន ហ័ង ក្វាង (Nguyen Hoang Quang) (ហាណូយ) ​រចនាបង្កើតឡើងជាគំរូ​​។ គាត់គឺជាអ្នកឈានមុខគេក្នុងការនាំយកសិល្បៈ​​រចនាដំឡើងគំរូ​​នៃប្រវត្តិសាស្ត្រយោធាវៀតណាម ឲ្យ​ក្លា​យ​ជា​​​សោភ័ណភាពវប្បធម៌ក្នុងជីវភាពរបស់​នៅ​របស់​ប្រជា​ជន​វៀតណាម។

កើតនៅឆ្នាំ ១៩៨១ លោក ង្វៀន ហ័ង ក្វាង (Nguyen Hoang Quang) មានចំណង់ចំណូលចិត្តមិនដូចអ្នកដទៃទេ នោះគឺជាចំណង់ចំណូលចិត្តដែលជាប់ទាក់ទងនឹងរឿងប្រវត្តិសាស្ត្រយោធារបស់ប្រជាជាតិវៀតណាម។ ដោយមានចំណេះដឹងអំពីប្រវត្តិសាស្ត្រតាំងពីក្មេង លោក ង្វៀន ហ័ង ក្វាង (Nguyen Hoang Quang) ចង់ស្វែងរកចំណង់ចំណូលចិត្តពិសេស ដើម្បីបំពេញចំណង់ចំណូលចិត្តរបស់ខ្លួន។ ដោយចៃដន្យ ឃើញគំរូយោធាសូវៀតនៅលើអ៊ីនធើណិត គាត់ចាប់អារម្មណ៍យ៉ាងខ្លាំង ហើយសួរខ្លួនឯងនូវសំនួរថា៖ ហេតុអ្វីបានជាខ្ញុំមិនស្វែងយល់ និងរចនាដំឡើងគំរូនៃប្រវត្តិសាស្ត្រយោធាវៀតណាម? ជនជាតិវៀតណាមជាច្រើនជំនាន់ដែលមានទេពកោសល្យខាងយោធាបានសរសេរទំព័រប្រវត្តិសាស្ត្រវីរភាពរបស់ប្រទេសជាតិដែលពិភពលោកគេបានស្គាល់។

នៅឆ្នាំ ២០០៨ លោក ហ័ងក្វាង (Hoang Quang) បានចាប់ផ្តើមរៀនពីរបៀបរចនាដំឡើងគំរូយោធាតាមរយៈសៀវភៅ និងអ៊ីនធើណិត។ នាពេលដំបូង គាត់មិនមានបទពិសោធន៍ក្នុងការរៀបចំ និងដំឡើងទេ ដូច្នេះគំរូភាគច្រើនគាត់ត្រូវបញ្ជាទិញពីប្រទេសរុស្ស៊ី។ បន្ទាប់មក គាត់បានរៀន និងដំឡើងគំរូដោយខ្លួនឯង ហើយគំរូដំបូងគឺយន្តហោះ MiG 21 ។ យន្តហោះ MiG 21 F96 លេខ ៥១២១ ដែលបានចូលរួមក្នុងយុទ្ធនាការ ឌៀន បៀនភូ (Dien Bien Phu) នៅលើអាកាស នៅឆ្នាំ ១៩៧២ បច្ចុប្បន្នត្រូវបានរក្សាទុកនៅសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម។ នៅពេលចាប់ផ្តើមដំឡើងគំរូយន្តហោះ MiG 21  លោកហ័ងក្វាង (Hoang Quang) បានធ្វើខូច ៣ ដង ប៉ុន្តែគាត់មិនខកចិត្តទេ យន្តហោះនេះត្រូវបានបញ្ចប់ក្នុងរយៈពេល ៣ ខែ ហើយត្រូវបានគេចាត់ទុកថា មានប្រសិទ្ធិភាពល្អ គំរូមើលទៅដូចជាយន្តហោះពិត ៩៩%។



មានចំណង់ចំណូលចិត្តនឹងប្រវត្តិសាស្ត្រយោធា ជាពិសេសប្រវត្តិសាស្ត្រយោធារបស់វៀតណាម ក្នុងរយៈពេល ១០ ឆ្នាំមកនេះ លោក ង្វៀន ហ័ងក្វាង (Nguyen Hoang Quang)បានផ្សាភ្ជាប់ជាមួយការដំឡើងគំរូយុទ្ធោបករណ៍។


គំរូយុទ្ធោបករណ៍នីមួយៗ មានបំបែកលំអិតពីរាប់រយដល់រាប់ពាន់។ គាត់បានដំឡើងគំរូមួយអស់រយៈពេលរាប់ខែ។


ដើម្បីអាចដំឡើងគំរូមួយ បើយោងតាមលោក ហ័ងក្វាង (Hoang Quang) យើងត្រូវការធ្វើដំណាក់កាលជាច្រើនពីការកាត់ ដំឡើងផ្នែកតូចៗ ទៅជាប្លុកមួយ និងលាបថ្នាំឲ្យសមស្របសម្រាប់ផលិតផល។

បច្ចុប្បន្ន លោក ហ័ងក្វាង (Hoang Quang) មានគំរូបយុទ្ធោបករណ៍វៀតណាមជាង ១០០ គ្រឿង
 

បន្ទាប់មក គំរូយោទ្ធោបរណ៍ផ្សេងៗទៀតត្រូវបានដំឡើងដោយជោគជ័យ ដូចជា៖ រថក្រោះ T៥៩ ដែលមានលេខ ៣៩០ ជារថក្រោះមួយក្នុងចំណោមរថក្រោះពីរដំបូងដែលបានវាយកម្ទេចខ្លោងទ្វារវិមានឯករាជ្យ នៅថ្ងៃត្រង់ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ។ បន្ទាប់មកគឺគំរូកាំភ្លើងធំ រថពាសដែក ... ចំនួនក៏កើនឡើងជាលំដាប់។ គំរូយុទ្ធោបករណ៍នីមួយៗ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងរឿងរ៉ាវប្រវត្តិសាស្ត្រនីមួយៗ របស់កងទ័ពវៀតណាម ដូច្នេះវាតែងតែនាំមកនូវអារម្មណ៍គួរឱ្យចាប់អារម្មណ៍ទាំងអ្នកបង្កើត និងអ្នកមើលគំរូផង។ អ្នកបង្កើតគំរូត្រូវបានបំផុសគំនិត ដោយរស់នៅក្នុងប្រវត្តិសាស្ត្រ ខណៈអ្នកមើលមានឱកាសស្វែងយល់ពីចំណេះដឹង និងឃើញដោយផ្ទាល់ភ្នែកនូវគំរូយុទ្ធោបរណ៍ប្រវត្តសាស្ត្រនេះ។

លោក ក្វាង (Quang) មិនត្រឹមតែជាអ្នកលេងគំរូយុទ្ធោបរកណ៍តែឯងប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ជាមនុស្សម្នាក់ដែលផ្សព្វផ្សាយសិល្បៈដំឡើងគំរូយុទ្ធោបរណ៍យ៉ាងទូលំទូលាយនៅក្នុងសហគមន៍ទៀតផង។ គាត់បានបង្កើតសមាគមដំឡើងគំរូយុទ្ធោបរណ៍វៀតណាមដែលមានសមាជិក​ចំនួន ១៥.០០០ នាក់។ នេះគឺឱកាសសម្រាប់សមាជិកដែលស្រឡាញ់វិស័យដំឡើងគំរូយុទ្ធបករណ៍វៀតណាមស្វែងយល់ ផ្លាស់ប្តូរ និងចែករំលែកគំរូរបស់ពួកគេ។ ការលេងគំរូយុទ្ធោបករណ៍ក៏ជាវិធីមួយ ដើម្បីអប់រំយុវជននៅសម័យនេះ និងប្រជាជនជំនាន់ក្រោយឱ្យយល់កាន់តែច្បាស់ពីភាពអស្ចារ្យនៃប្រវត្តិសាស្ត្រយោធាវៀតណាម។

 


គំរូរថក្រោះដែលលោក ហ័ងក្វាង (Hoang Quang) ចូលចិត្តបំផុតគឺរថក្រោះធុន T៥៤ លេខ ៣៩០ ។ រថក្រោះគួសបញ្ចាក់ពីការរំដោះភាគខាងត្បូងវៀតណាម និងការបង្រួបបង្រួមប្រទេសឡើងវិញ។


គំរូយន្តហោះ MiG-១៧ លេខ ២០១១ របស់កងទ័ពអាកាសវៀតណាម

គំរូរថក្រោះរបស់កងទ័ពវៀតណាមតាមសម័យនិមួយៗរបស់លោក ហ័ងក្វាង (Hoang Quang) ។


គំរូយន្តហោះហ្វឹកហ្វឺន Yak-52 របស់កងទ័ពអាកាសវៀតណាម


គំរូនៃប្រព័ន្ធមីស៊ីលការពារឆ្នេរសមុទ្រត្រូវបានលោកក្វាង (Quang) ដំឡើងតាមរយៈការស្រាវជ្រាវលើប្រព័ន្ធផ្សព្វផ្សាយ សៀវភៅ និងវីដេអូឯកសារ។


គំរូនាវាមុជទឹក Kilo កងទ័ពជើងទឹកវៀតណាម។


គំរូយន្តហោះចម្បាំង Su27 របស់កងទ័ពវៀតណាម


រថក្រោះទំនើបម៉ូដែល T90 ក្នុងចំណោមគំរូយុទ្ធោបករណ៍ជាង ១០០ របស់លោក ហ័ង ក្វាង(Hoang Quang) ។

គំរូយុទ្ធោបករណ៍រំលឹកអនុស្សាវរីយ៍វីរភាពជាច្រើនពីអតីតកាល។

ក្នុងពេលឆាប់ៗខាងមុខនេះ លោក ក្វាង មានបំណងចង់ដំឡើងគំរូយុទ្ធោបរណ៍ដែលអាចឈានដល់កំរិតអន្តរជាតិ គាត់ដំឡើងគំរូតុខ្សាច់ដែលបង្ហាញឡើងវិញនូវការប្រយុទ្ធអន្តរជាតិល្បីៗ ដូចជាសង្គ្រាមលោកជាដើម។ នៅប្រទេសវៀតណាម លោក ក្វាងហ័ង (Hoang Quang)  និងសមាគមដំឡើងគំរូយុទ្ធោបករណ៍នឹងខិតខំផលិតគំរូបន្ថែមទៀត និងដាក់តាំងបង្ហាញ ដើម្បីសាធារណជនអាច មកទស្សនានិងស្វែងយល់៕

ការខិតខំប្រឹងប្រែងអស់រយៈពេល ១៣ ឆ្នាំក្នុងការដំឡើងគំរូបានជួយឱ្យ លោក ក្វាង (Quang) បានដំឡើងគំរូយុទ្ធោបករណ៍វៀតណាម
ជាង ១០០ គំរូ។

 

អត្ថបទ៖ប៊ិចវ៉ឹន រូបថត៖ វៀតគឿង
ប្រែសម្រួលដោយង្វៀនយ៉ាង


Top