ក្នុងរយៈពេល ២ ថ្ងៃ៖ ថ្ងៃទី ៧ ដល់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ សម័យប្រជុំលើកទី ៣៩ អន្តររដ្ឋាភិបាលវៀតណាម - ឡាវបានប្រព្រឹត្តិទៅនៅរដ្ឋធានីហាណូយ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក និងលោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith ។ សម័យប្រជុំនេះគឺជាឳកាសដែលប្រទេសទាំងពីរពង្រឹងនិងបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បញ្ចេញយន្តការថ្មីនូវការសម្របសម្រួលជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងពេលរយៈឆាប់ៗ ខាងមុខនេះ។
នេះគឺជាលើកដំបូង នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរសហអធិបតីសម័យប្រជុំគណៈកម្មាការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវ បង្ហាញប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការអនុវត្តន៍ផែនការសហប្រតិបត្តិការឆ្នាំ២០១៧ប្រកបដោយប្រសិទ្ធភាព។ អញ្ជើញចូលរួមក្នុងសម័យប្រជុំរួមមាន៖ តំណាងឲ្យថ្នាក់ដឹកនាំនៃក្រសួង ផ្នែក តំបន់របស់ប្រទេសទាំងពីរវៀតណាម-ឡាវចំនួន ៣០។
ក្នុងសម័យប្រជុំនេះ ភាគីទាំងពីរបានវាយតំលៃខ្ពស់លទ្ធផលសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ក្នុងឆ្នាំ២០១៦ ភាគីទាំងពីរបានអនុវត្តន៍យ៉ាងប្រសិទ្ធភាពបណ្តាកិច្ចព្រមព្រៀងជាន់ខ្ពស់និងកិច្ចព្រមព្រៀងរវាងបណ្តាក្រសួង ផ្នែក តំបន់។ ជាពិសេស កិច្ចសហប្រតិបត្តិការនយោបាយ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ -សង្គម ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែបង្កើននិងអភិវឌ្ឍន៍ស៊ីជំរៅ ហើយវិស័យអប់រំត្រូវបានជំរុញយ៉ាងខ្លាំងក្លា។ នាសព្វថ្ងៃនេះ សិស្សនិងនិសិ្សតឡាវកំពុងរៀនសូត្រនៅប្រហទេសវៀតណាមចំនួន ១៤.០០០ នាក់។
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុកនិងលោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith អញ្ជើញជាសហអធិបតី
ក្នុងសម័យប្រជុំលើកទី ៣៩ នៃគណៈកម្មាការអន្តររដ្ឋាភិបាលវៀតណាម -ឡាវ។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
\
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុកនិងលោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith ជាមួយតំណាង
នៃប្រទេសទាំងពីរ។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
\
ទិដ្ឋភាពសម័យប្រជុំ។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក អញ្ជើញថ្លែងសន្ទរកថាក្នុងសម័យប្រជុំនេះ។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith អញ្ជើញថ្លែងសន្ទរកថាក្នុងសម័យប្រជុំនេះ។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង
បង្កើតក្រុមហ៊ុនសាជីវកម្មវិនិយោគគម្រោងកសាងខ្សែបញ្ជូនអគ្គីសនី ៥០០ KV ឡាវ -វៀតណាម។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុកនិងលោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith អញ្ជើញចូលរួម
ក្នុងសន្និសីទកាសែត។ រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក ទទួលសិទ្ធិតំណាំងឲ្យលោកប្រធានរដ្ឋ ដើម្បីជូនគ្រឿងឥស្សរិយយសឯករាជ្យ
លេខពីរ និងគ្រឿងឥស្សរិយយសឯករាជ្យលេខបីដល់ថ្នាក់ដឹកនាំឡាវ។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី Thongloun Sisoulith ជូនគ្រឿងឥស្សរិយយស លេខបីដល់លោករដ្ឋមន្ត្រី
ក្រសួងផែនការនិងវិនិយោគ យឿងជីយុង (Duong Chi Dung)។
រូបថត៖ ថុងញ៉ឹត / ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ក្នុងសម័យប្រជុំនេះ ភាគីទាំងពីរបានបញ្ចេញយន្តការថ្មីក្នុងការសម្របសម្រួលទំនាក់ទំនងសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ បណ្តាសហគ្រាសរបស់ប្រទេសវៀតណាមបានវិនិយោគចូលប្រទេសឡាវក្នុងគម្រោងជាង ៤០០ ដែលមានដើមទុនប្រមាណ ៣,៧ ពាន់លានដុល្លារអាមេរិក។
ក្នុងឆ្នាំ២០១៧ ភាគីទាំងពីរបានឯកភាពនូវការអនុវត្តន៍យ៉ាងល្អការបញ្ជារបស់ការិយាល័យនៃប្រទេសទាំងពីរ ជំរុញទំនាក់ទំនងនយោបាយ - ការទូត - សន្តិសុខ- ការពារជាតិ - វិនិយោគ ពាណិជ្ជកម្ម បើកទូលាយកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលប្រភពធនធានមនុស្ស វិនិយោគបណ្តាគម្រោងគមនាគមន៍ដែលតភ្ជាប់នឹងប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការគ្រប់គ្រងក្នុងការប្រើប្រាស់ប្រភពទឹកនិងបណ្តាប្រភពធនធានធម្មជាតិប្រកបដោយស្ថេរភាព...
ប្តេជ្ញាចិត្តរៀបចំយ៉ាងល្អ“ឆ្នាំសាមគ្គីវៀតណាម-ឡាវ ឆ្នាំ២០១៧” រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ ៥៥ ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតនិង ៤០ ឆ្នាំនៃថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ។ ដោយសារស្មារតីជឿជាក់ទៅវិញទៅមក ប្រទេសទាំងពីរបានគាំទ្រនិងសហប្រតិបត្តិការដ៏ជិតស្និទ្ធស្នាលក្នុងបណ្តាអង្គការ វេទិការអន្តរជាតិនិងក្នុងតំបន់។
លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith ។
រូបថត៖ ទ្រីយុង/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង បានជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith។
រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកស្រីប្រធានរដ្ឋសភា ង្វៀនធីគីមង៉ឹន បានជួបសវនាការជាមួយ លោកនាយករដ្ឋមន្ត្រីឡាវ
Thongloun Sisoulith។ រូបថត៖ ត្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
បន្ទាប់ពីសម័យប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក និងលោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារនូវកិច្ចសហប្រតិបត្តិការចំនួន ៤៖ កិច្ចព្រមព្រៀងស្តីពីផែនការសហប្រតិបត្តិការរវាងរដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាលឡាវ ឆ្នាំ២០១៧ កំណត់ ហេតុនៅសម័យប្រជុំលើកទី ៣៩ គណៈកម្មការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាលឡាវ ផែនការសហប្រតិបត្តិការឆ្នាំ២០១៧រវាងក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមនិងក្រសួងអប់រំនិងកីឡាឡាវ កិច្ចព្រមព្រៀងបង្កើតក្រុមហ៊ុនសាជីវកម្មវិនិយោគគម្រោងកសាងខ្សែបញ្ជូនអគ្គីសនី ៥០០ kV វៀតណាម -ឡាវ./.
ក្នុងឆ្នាំ២០១៦ ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូចំនួន ៣៥០ ក្នុងនោះមានគណៈប្រតិភូថ្នាក់រដ្ឋមន្ត្រីនិងគណៈប្រតិភូជាន់ខ្ពស់ជាង។ បច្ចុប្បន្ននេះ ដើមទុនវិនិយោគរបស់សហគ្រាសវៀតណាមនៅឡាវទទួលបានជិត ៥,១ ពាន់លានដុល្លារអាមេរិក ហើយជាប់លំដាប់លេខ ៣ ក្នុងបណ្តាប្រទេសវិនិយោគចូលប្រទេសឡាវ។ តំលៃពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៦ ទទួលបាន ៨០១ លានដុល្លារអាមេរិក ក្នុងនោះប្រទេសវៀតណាមនាំចេញទៅប្រទេសឡាវបាន ៤៥៩ លានដុល្លារអាមេរិក រីឯប្រទេសឡាវនាំចេញទៅប្រទេសវៀតណាមបាន ៣៤២ លានដុល្លារអាមេរិក។ នាសព្វថ្ងៃនេះ សិស្សនិស្សិត ឡាវកំពុងរៀនសូត្រនៅប្រទេសវៀតណាមចំនួន ១៤.០០០ នាក់ ក្នុងនោះសិស្សនិស្សិតរៀនតាមកិច្ចព្រមព្រៀងចំនួន ៣.៤០០ នាក់។
|
ទីភ្នាក់ងារសារព័ត៌មាន /កាសែតរូបភាពវៀតណាម