• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

បង្កើនទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាងប្រទេសវៀតណាម - សហរដ្ឋអាមេរិក

លោក​នាយករដ្ឋមន្ត្រី ង្វៀនស្វឹន​ភុក (Nguyen Xuan Phuc) ទើប​បញ្ចប់​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​សហរដ្ឋអាមេរិក (ចាប់ពីថ្ងៃទី ២៩ ដល់​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧) តាម​ការអញ្ជើញ​របស់​លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ។ ទស្សនកិច្ច​លើកនេះ​បាន​ជំរុញ​ទំនាក់ទំនង​ភាពដៃគូ​គ្រប់​ជ្រុង​ជ្រោយ ដែល​បាន​កំណត់​នា​ឆ្នាំ២០១៣ កន្លងមក ​បន្តការ​អភិវឌ្ឍន៍​​ទំនាក់ទំនង​ការទូតតាមទិសដៅទ្វេភាគី ក្នុង​តំបន់​និង​អន្តរជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ជាក់ស្តែង។

ភាគីទាំងពីរ​បាន​ចេញ​សេចក្តី​ប្រកាសរួម​​ស្តីពីឯកភាព​ទំនាក់ទំនង​ដៃគូ​​គ្រប់ជ្រុង​ជ្រោយ​តាម​ទិសដៅ​ជាក់ស្តែង​ ប្រសិទ្ធភាព​ ស្ថេរភាព និង​​ប្រកបដោយ​ផល​ប្រយោជន៍​រួម​នៃប្រទេសទាំង​ពីរ​​ សន្តិភាព ស្ថេរភាព​ កិច្ច​សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​ក្នុង​តំបន់​និង​លើពិភពលោក ផ្អែកទៅ​លើ​គោរព​ធម្មនុញ្ញរបស់អង្គការ​សហប្រជាជាតិ គោរព​ច្បាប់​អន្តរជាតិ គោរព​របបនយោបាយ ឯករាជ្យ អធិបតេយ្យភាព​និង​បូរណភាពទឹក​ដី​ទៅ​វិញ​ទៅ​មកផង​ដែរ។

លោក​ប្រធានាធិបតី Donald Trump បាន​​អះអាង​ថា​ លោក​​នឹង​បំពេញទស្សនកិច្ច​​ទ្វេភាគី​ដល់​ប្រទេស​វៀតណាម​ ក្នុងឱកាសលោកអញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​កំពូល APEC ឆ្នាំ២០១៧ ដែល​រៀបចំ​នៅ​ប្រទេស​វៀតណាម។ លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) បាន​អញ្ជើញ​ថ្លែង​សន្ទរកថា​សំខាន់ៗ ដែល​ត្រូវបាន​វាយតំលៃខ្ពស់​នៅ​មូល​និធី​បេតិកភណ្ឌ ហើយអះអាងថា ​វៀតណាម​និង​អាមេរិក​​ចែក​រំលែក​ផល​ប្រយោជន៍​រួម​ក្នុង​ការ​រក្សា​សន្តិភាព ស្ថេរភាព​ សន្តិសុខ កិច្ច​សហប្រតិបត្តិការ​និង​វិបុលភាព​ក្នុង​តំបន់​អាស៊ី - ប៉ា​ស៊ីហ្វិក វៀតណាម​​យក​ចិត្ត​ទុក​ដាក់​និង​មាន​បំណង​ប្រាថ្នា​នូវ​ការ​អភិវឌ្ឍន៍​​​ខ្លាំង​ថែមទៀត​នូវទំនាក់ទំនង​ភាព​​ដៃគូ​គ្រប់​ជ្រុង​ជ្រោយ​ជាមួយ​អាមេរិក។​


លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ទទួលស្វាគមន៍ លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក
(Nguyen Xuan Phuc) នៅច្រកទ្វារសេតវិមាន។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកប្រធានាធិបតីសហរដ្ឋអាមេរិក
Donald Trump នៅបន្ទប់រាងពងក្រពើ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបនិងពិភាក្សាការងារជាមួយ លោកប្រធានាធិបតី
សហរដ្ឋអាមេរិក Donald Trump។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

កិច្ច​សហប្រតិបត្តិកាខាង​សេដ្ឋកិច្ច​គឺជាខ្លឹម​សារសំខាន់មួយ​ក្នុង​ទស្សនកិច្ច​លើកនេះ។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​​នូវកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគជាអាទិភាព​និងប្រកដោយ​ប្រសិទ្ធភាព​ ​ភាគីទាំងពីរ​ក៏​ទទួល​ផល​ប្រយោជន៍ ហើយ​ចាក់ទុក​នេះ​គឺ​ជា​​សរសរគ្រឹះនិង​កម្លាំង​ចលករ​​ចំពោះ​ទំនាក់ទំនង​ការទូត​រវាងប្រទេសទាំងពីរ បង្ក​លក្ខណៈ​ងាយ​ស្រួល​​សំរាប់​សហគ្រាស​នៃប្រទេសទាំងពីរ ដើម្បី​វិនិយោគ កិច្ចសហប្រតិបត្តិការ រកស៊ី។ ក្នុង​ទស្សនកិច្ច​លើកនេះ​ក៏បាន​​រៀបចំ​​កិច្ច​សន្ទនា​ ជាមួយ​សហគ្រាសចំនួនពីរ​​ នៅ​រដ្ឋធានី Washington និងទីក្រុង New York ដែល​ទាក់ទាញ​វិនិយោគិន​​ធំៗ​ជា​ច្រើន​របស់​សហរដ្ឋអាមេរិក។ កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​សំខាន់ៗ ​​បាន​សហគ្រាស​នៃ​ប្រទេស​ទាំងពីរ​បាន​ចុះហេត្ថលេខា​​និង​មាន​តំលៃ​ជាង ១០ ពាន់​លាន​ដុល្លារអាមេរិក​ ​រួមចំណែក​ក្នុង​ការ​បង្កើត​ការងារ​និង​បង្កើន​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ។
 
ភាគីទាំងពីរ​បាន​ជំរុញ​យ៉ាង​ខ្លាំង​កិច្ច​សហប្រតិបត្តិការ​​លើ​វិស័យ​អប់រំ បណ្តុះបណ្តាល សុខាភិបាល ស្រាវជ្រាវ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា អាវកាស ​ផ្លាស់ប្តូរ​​ការ​ច្នៃប្រឌិត...


លោកនាយរដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក​ (Nguyen Xuan Phuc) អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ជប់លៀង​រៀបចំដោយ​​
លោក​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក Rex Tillerson ។
រូបថត៖ ថុង​ញ៉ឹត /ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម


លោកនាយរដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក​ (Nguyen Xuan Phuc) ទទួលជួប តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក
Robert Lighthizer។ រូបថត៖ ថុង​ញ៉ឹត /ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម


លោកនាយរដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក​ (Nguyen Xuan Phuc) ទទួលជួប លោករដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​
សហរដ្ឋអាមេរិក Sonny Perdue។ រូបថត៖ ថុង​ញ៉ឹត /ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម


លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោករដ្ឋមន្ត្រីពាណិជ្ជកម្ម
សហរដ្ឋអាមេរិក Wilbur Ross។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយរដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញថ្លែងសន្ទរកថាក្នុងសិក្ខាសាលា “ឱកាសនិង
ការលោកល្បងសំរាប់សន្តិភាព សន្តិសុខ អភិវឌ្ឍន៍អាស៊ី ប៉ាស៊ីហ្វិក និងទំនាកទំនងភាពដៃគូលគ្រប់ជ្រុងជ្រោយ
ជាមួយប្រទេសវៀតណាម។” រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

អំពី​ការពារជាតិ សន្តិសុខ ភាគីទាំងពីរ​បាន​ឯកភាព​អនុវត្តន៍​បណ្តា​សកម្មភាព​ជួបប្រាស្រ័យ កិច្ច​សហប្រតិបត្តិការផ្អែកទៅ​លើ​បណ្តា​កិច្ច​ព្រម​ព្រៀង​ដែលភាគី​ទាំងពីរ​បាន​ចុះហត្ថលេខារួចហើយដូចជា​អនុស្សារណៈ​ស្តីពី​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​​ទ្វេភាគី ឆ្នាំ២០១១ សេចក្តី​ប្រកាស​ចក្ខុវិស័យ​រួម​អំពី​ទំនាក់ទំនង​ការពាជាតិ​ឆ្នាំ​២០១៥​។

អំពី​បញ្ហា​សមុទ្រ​ខាង​កើត ថ្នាក់ដឹក​នាំ​នៃប្រទេសទាំងពី​បាន​សង្កត់​ធ្ងន់​ការ​ដោះ ស្រាយ​បណ្តា​បញ្ហា​លើសមុទ្រ​ខាង​កើត​ដោយ​សន្តិវិធី អាស្រ័យ​ទៅ​លើ​ដំណើរ​ការទូត​និង​ច្បាប់ គោរព​ច្បាប់​អន្តរជាតិ អនុសញ្ញា​របស់អង្គការ​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ ឆ្នាំ១៩៨២ និង​សេចក្តី​ប្រកាស​អំពីការ​ប្រព្រឹត្តិ​របស់​ភាគីនានា​នៅ​សមុទ្រ​ខាង​កើត (DOC) ឆ្នាំ២០០២ ឆ្ពោះ​ទៅ​កាន់​កសាង​​ក្រម​សិលធម៌​ប្រព្រឹត្តិ​របស់​ភាគីនានា​នៅ​សមុទ្រ​ខាង​កើត (COC)។

វាយ​តំលៃ​​ខ្ពស់​ចំពោះ​លទ្ធផល​ទស្សនកិច្ច​នេះ លោក​អនុរដ្ឋមន្ត្រី ហាគីមង៉ុក (Ha Kim Ngoc)បាន​និយាយឲ្យ​ដឹង​ថា ទស្សនកិច្ច​លើកនេះបានទទួល​លទ្ធផល​​​សំខាន់ជា​ច្រើន​​ក្នុង​បណ្តា​វិស័យ​គ្រឹះ​សរសរ​​ក្នុងទំនាក់ទំនង​​លើ​គ្រប់ជ្រុង​ជ្រោយ​​រវាង​វៀតណាម - អាមេរិក។


លោក​នាយរដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​តុមូល​​ស្តីពី​​
កិច្ច​សហប្រតិបត្តិការ​វិនិយោគ​សហរដ្ឋអាមេរិក - ប្រទេសវៀតណាម។
រូបថត៖ ថុង​ញ៉ឹត /ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម


លោក​នាយរដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) ទទួល​ជួប​ លោក Robert H. McCooey, Jr
អនុប្រធាន​ជាន់​ខ្ពស់ផ្សារ​ហ៊ុន NASDAQ។ រូបថត៖ ថុង​ញ៉ឹត /ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម


លោក​នាយរដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) ទទួល​ជួប​ លោកប្រធាន​សកល​លោក​សម្ព័ន្ធ
​ក្រុមហ៊ុន Hillton Christopher J. Nassetta។ រូបថត៖ ថុង​ញ៉ឹត /ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម


លោក​នាយរដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) ទទួលជួប​ លោក​អនុប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន
Boeing Kevin McAllister។ រូបថត៖ ថុង​ញ៉ឹត /ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម


លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) ទទួលជួប​ លោក​អនុប្រធាន​ជាន់​ខ្ពស់​សម្ព័ន្ធ​ក្រុមហ៊ុន
General Electric (GE) Steve Bolze ។ រូបថត៖ ថុង​ញ៉ឹត /ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម

ក្នុង​រយៈពេល​ដែល​បំពេញទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក ​(Nguyen Xuan Phuc) បាន​ទស្សនា​ទីក្រុង​ និង​មាន​ជំនួបពិភាក្សាជាមួយ​លោកអគ្គលេខាធិការ​របស់អង្គការសហប្រជាជាតិ Antonio Guterres និង​​​ជាមួយ​លោក​អគ្គ​លេខាធិការ​​របស់អង្គការសហប្រជាជាតិអញ្ជើញ​ចូលរួម​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍ ៤០ ឆ្នាំ​នៃទិវា​បង្កើត​ទំនាក់ទំនង​វៀតណាមអង្គការសហប្រជាជាតិ។ នេះគឺជា​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​បើក​ជំហាន​អភិវឌ្ឍន៍​ថ្មី​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​វៀតណាម​និង​អង្គការសហប្រជាជាតិ។


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបសវនាការជាមួយ លោកអគ្គលេខាធិការ
អង្គការសហប្រជាជាតិ Antonio Guterres ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញថ្លែងសន្ទរកថាក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ ៤០ ឆ្នាំ
នៃទិវាប្រទេសវៀតណាមក្លាយទៅជាសមាជិករបស់អង្គការសហប្រជាជាតិ។ 
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅវៀតណាមត្រូវបានធ្វើឱ្យប្រសើរឡើង ពង្រីក និងសាងសង់ថ្មីជាមួយនឹងធនធានវិនិយោគរបស់រដ្ឋ និងសង្គមភាវូបនីយកម្មជាច្រើន ក៏ប៉ុន្តែនៅតែតាមមិនទាន់ល្បឿន​កំណើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងអន្តរជាតិ។ 

Top