• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសវៀតណាម-ព្រះរាជាណាចក្រកម្ពុជាអោយកាន់តែរីកចម្រើនថែមទៀត។

៥០ ឆ្នាំមុន នា​ថ្ងៃទីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ ប្រទេស​វៀតណាម​និងព្រះ​រាជាណាចក្រ​កម្ពុជា​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ បើកទំព័រ​ថ្មី​​សំរាប់ទំនាក់ទំនង​ការទូត​រវាង​ប្រទេសទាំង​ពីរ​​​នេះនិងតភ្ជាប់​វាសនា​របស់​​ប្រទេស​ជិតខាង​ទាំង​ពីរ​នេះ​ផង​ដែរ។

សមិទ្ធ​ផល​ទាំង​ឡាយ​ដែល​ប្រទេស​វៀត​ណាម​និងព្រះ​រាជាណាចក្រ​កម្ពុជា​ទទួល​បាន​ក្នុង​រ​យៈ​ពេល​ ៥០​​ កន្លង​ទៅ ​​មិន​ត្រឹម​តែ​ជា​ជ័យ​ជំ​នះ​ក្នុង​ការ​ត​ស៊ូ​​រំ​ដោះ​ប្រជាជន​តែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​ការអភិវឌ្ឍន៍ទំ​នាក់​ទំ​នងការ​ទូត​របស់​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិ​ស័យ ​​ក្នុង​បុព្វហេតុកសាង​និង​អ​ភិ​វឌ្ឍន៍​ប្រ​ទេសផងដែរ។


លោកអគ្គលេខាបក្ស ង្វៀនភូត្រុង  (Nguyen Phu Trong) ជួបសវនាការជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន
ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ
នៅប្រទេសវៀតណាម។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) បានជួបសវនាការជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន
ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ
នៅប្រទេសវៀតណាម។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយសម្តេចអគ្គមហាពញាចក្រី
ហេង​ សំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ
នៅប្រទេសវៀតណាម។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ទំ​នាក់​ទំ​នង​ខាង​នយោបាយ​រវាង​ប្រ​ទេស​ទាំង​ពីរ​មាន​ការ​រីក​ចម្រើន​ដ៍​ល្អ​ប្រ​សើរ​ជា​បន្ត​បន្ទាប់។ នាបច្ចុប្បន្ន​នេះភាគី​ទាំង​ពី​​សម្រេច​ជាង​ ៨៤% ​នៃ​ការងារ​​កំណត់ខណ្ឌសីមា​និង​បោះ​បង្គោល​ព្រំ​ដែន​ហើយ​ប្តេជ្ញា​ចិត្ត​នឹង​សម្រេច​ការ​ងារ​​នេះ​នាពេល​ឆាប់​ៗ​ ខាងមុខនេះ ដើម្បី​ធ្វើ​អោយ​ព្រំ​ដែន​នៃ​ប្រ​ទេស​ទាំង​ពី​ក្លាយ​ទៅ​ជា​ខ្សែ​​ព្រំ​ដែន​ប្រកបដោយ​សន្តិ​ភាពមិត្តភាព កិច្ចសហ​ប្រ​តិ​បត្តិការនិងមាន​ការ​​រីក​ចម្រើនដ៏រឹង​ម៉ាំ។​​

ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​ប្រ​ទេស​ទាំង​ពីរ​បាន​ឯ​ក​ភាព​គ្នារ​បន្ត​បង្ករ​លក្ខ​ណៈ​ងាយ​ស្រួល​អោយ​អណិក​ជន​​ដែល​កំ​ពុង​​រស់​នៅ​ក្នុងដែនដីនៃប្រទេសទាំងពីរឲ្យសមស្របជាមួយច្បាប់​នៃប្រ​ទេស​នីមួយៗ​។ 
កិច្ច​ស​ហ​ប្រតិ​បត្តិ​ការ​ខាងសេដ្ឋ​កិច្ច -​ ពាណិជ្ជ​កម្ម​​​រវាង​ប្រ​ទេស​ទាំង​ពីរ​​បាន​ជំ​រុញ​ដោយឥត​ឈប់​ឈរ បង្តើត​គោលនយោបាយដ៏​សំ​ខាន់​​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​ចំ​ណង​ទំ​នាក់​ទំនង​នៃ​ប្រ​ទេស​ទាំង​ពីរ។


កិច្ច​ស​ហ​ប្រ​តិ​បត្តិការ​លើ​វិ​ស័យ​បណ្តុះបណ្តាលវប្ប​ធ៌មសុខាភិបាលទូរ​គមនា​គមន៍ទំ​នាក់​ទំ​នង​ជួប​ប្រាស្រ័យ​រវាង​ប្រ​ជា​ជននៃ​ប្រទេស​ទាំងពីរ…ក៏​បាន​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ផង​ដែរ។ ប្រទេស​​​វៀត​​ណាម​​បាន​ផ្តល់​អា​ហា​រូប​កណ៍​រ​ជា​ច្រើន​អោយ​និ​សិស្ស​កម្ពុជា​មក​សិក្សា​រៀន​សូត្រ​​នៅ​​ប្រ​ទេស​វៀត​ណាម​។ តែង​តែចាត់​តាំង​ក្រុម​វេជ្ជ​បណ្ឌិត​ស្ម័គ្រ​ចិត្ត​​ទៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​​សំដៅ​​ពិ​និត្យ​ជំ​ងឺ​និងចែក​ថ្នាំ​​មិន​គិត​ថ្លៃ​អោយ​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា។​

​ក្នុង​ដំ​ណាក់​កាល​អនុ​វត្តន៍គោលន​យោ​បាយ​ការទូតបើក​ទូ​លាយធ្វើ​ឲ្យទៅ​ជាពហុភាគី​និងសម្បូរ៍បែប​សម្រាប់​ទំនាក់ទំនង​អន្តរជាតិប្រ​ទេស​ទាំង​ពីរ​បាន​សហការយ៉ាង​ជិត​ស្និទ្ធ​​ដើម្បី​អនុវត្តន៍​យន្តការមួយ​ចំនួននូវ​កិច្ច​សហ​ប្រ​តិ​បត្តិការ​ក្នុងតំ​បន់​ដូច​ជា៖ ​ តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ -ឡាវ-វៀតណាម  (CLV) កិច្ច​សហប្រ​តិបត្តិការ​នៃ​ប្រ​ទេស​ទាំង​បួន​កម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាម (CMLV) និង​យុទ្ធ​សាស្រ្ត​កិច្ចសហប្រតិបត្តិការ​សេដ្ឋ​កិច្ច​​តាម​ដង​ទន្លេ​ទាំង​បី Ayeyawady - Chao Phraya - Mekong (ACMECS)... ។


លោកស្រីប្រធានរដ្ឋសភា ង្វៀនធិគីមង៉ឹន (Nguyen Thi Kim Ngan) ជួបសវនាការជាមួយសម្តេចអគ្គមហាពញាចក្រី
ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ
នៅប្រទេសវៀតណាម(តាំងពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ខែមិថុនា)។
រូបថត៖ត្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកស្រីប្រធានរដ្ឋសភា ង្វៀនធិគីមង៉ឹន (Nguyen Thi Kim Ngan)ជួបពិភាក្សាការងារ ជាមួយសម្តេចអគ្គមហាពញាចក្រី
ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ
នៅប្រទេសវៀតណាម  ។ រូបថត៖ត្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

ក្នុងជំនួប​សំណេះសំណាល​ជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​​​កិត្តិយស​បក្ស​ប្រជាជន​កម្ពុជា​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រ​ធាន​រដ្ឋ​សភានៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​ជា​​ប្រធានក្រុមប្រឹក្សារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ​កម្ពុជា លោកអគ្គលេខាបក្ស ​ង្វៀន​ភួត្រុង (Nguyen Phu Trong ) ​បាន​អះអាង​ថា៖បក្ស រដ្ឋ និង​ប្រជា​ជន​វៀតណាម​​​តែង​តែ​យក​ចិត្ត​ទុក​ដាក់​​លើទំ​នាក់​ទំ​នង​ជាមួយ​ព្រះ​រាជាណាចក្រ​​កម្ពុជា​ជានិច្ចកាល។​

ថ្លែង​សន្ទរ​កថា​ក្នុង​ពិធីរំលឹក​ខួប​អនុស្សាវរីយ៍​ ៥០ ឆ្នាំ​នៃទិវាបង្កើត​ទំនាក់ទំនង​ការទូត​​រវាង​ប្រទេស​វៀតណាម​-ព្រះ​រាជាណាចក្រ​កម្ពុជា (ថ្ងៃទី២៤ខែមិថុនាឆ្នាំ១៩៦៧ -  ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៧)​ បាន​ប្រា​រព្ធ​ឡើង​នៅ​សាល​មហោស្រប​​ធំ​ហា​ណួយ (Ha Noi) នា​ថ្ងៃ​ទី​២៤​ ខែ​មិ​ថុ​នា។

តាំង​នាម​ប្រ​ជា​ជន​កម្ពុ​ជា​និង​ក្នុង​នាម​ខ្លួន​ផ្ទាល់​ជា​សម្តេចអគ្គមហាពញាចក្រី​ ហេង សំរិន​ ប្រ​ធាន​រដ្ឋ​សភានៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បានថ្លែង​អំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំ​ពោះ​​ការ​ជួយ​ឧបត្ថម្ភ​ដ៏​ថ្លៃ​ថ្នូរដែល​បក្ស រដ្ឋ​​ និង​ប្រ​ជា​ជន​វៀត​ណាម​បាន​ផ្តល់​អោយ​ប្រ​ជា​ជន​កម្ពុ​ជា​​ក្នុង​​​ការ​ស្តារនិង​កសាង​ប្រ​ទេស ដើម្បី​មាន​ការ​រីក​ចម្រើន​ដូច​នា​សព្វ​ថ្ងៃ​នេះ ជា​ពិ​សេស​គឺ​គុណូប​ការ​រៈ​ដ៏​ថ្លៃ​ថ្នូរ​និង​ការ​ពិ​លី​ជី​វិត​ដ៏​ធំ​ម​ហិ​មា​ដែល​កង​ទ័ព​ស្ម័គ្រចិត្ត​វៀត​ណាម ដែល​បាន​បំ​ពេញ​​កាតព្វ​កិច្ច​អន្ត​រ​ជាតិ​ជួយ​រំ​ដោះ​​​ប្រ​ជា​ជន​កម្ពុ​ជា​​ចេញ​ផុត​ពី​របប​ប្រ​ល័យ​ពូជសាសន៍​ ប៉ុល​ ពត​​នៅ​ថ្ងៃ​ទី​៧​ ខែ​មករា ឆ្នាំ​១៩៧៩​។​

ក្នុង​រ​យៈ​ពេល​ ៥០ ​ឆ្នាំ​កន្លង​ទៅ ​ទោះបីឆ្លង​កាត់​ឧ​ប​សគ្គជា​ច្រើន​ក៏ដោយ ប៉ុន្តែចំ​ណង​ទំនាក់​ទំ​នង​​ជា​ប្រ​ពៃ​ណីជិត​ស្និទ្ធរវាង​ប្រ​ទេស​ទាំង​ពីរ​វៀត​ណាម - កម្ពុជាពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ស្អិត​រ​មួត​រឹង​ម៉ាំ​និង​ក្លាយទៅជា​ទ្រព្យ​សម្បត្តិ​ដែលមិន​អាច​កាត់​ថ្លៃ​បាន​ទេ​​របស់​ប្រ​ទេស​ទាំង​ពីរ។​


ពិធីរំលឹកខួបអនុស្សាវរីយ៍៥០ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសវៀតណាម-ព្រះរាជាណាចក្រកម្ពុជា
(ថ្ងៃទី២៤ខែមិថុនាឆ្នាំ១៩៦៧ -  ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៧) បានប្រារព្ធឡើងដ៏មហោឡារិក
នៅសាលមហោស្របធំហាណួយ (Ha Noi) នាថ្ងៃទី២៤ខែមិថុនា។
រូបថត៖ត្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសវៀតណាមនិងព្រះរាជាណាចក្រកកម្ពុជារួមនឹងប្រជាជនរស់នៅរដ្ឋធានីហាណួយ
(Ha Noi) បានអញ្ជើងចូលរួមក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ ៥០ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូត
រវាងប្រទេសវៀតណាម-ព្រះរាជាណាចក្រកម្ពុជា។
រូបថត៖ ត្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកស្រីប្រធានរដ្ឋសភា ង្វៀនធិគីមង៉ឹន (Nguyen Thi Kim Ngan) អញ្ជើញថ្លែងសន្ទរកថា
ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍នេះ។ រូបថត៖ វ៉ាន់ដៀប /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


សម្តេចអគ្គមហាពញាចក្រីហេងសំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសន្ទរកថា
ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍នេះ។
រូបថត៖ត្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម



នា​ពេល​កន្លងទៅថ្មីៗនេះ តំលៃពាណិជ្ជ​កម្ម​រវាង​ប្រ​ទេស​ទាំង​ពី​រ​ទទួ​ល​បាន​ ៣​ ពាន់​លាន​ដូល្លារអាមេរិកក្នុង​មួយ​ឆ្នាំ​ក្នុង​រ​យៈ​ពេល​៥​ខែ​ដើម​ ឆ្នាំ​២០១៧ ទទួល​បាន​ ១,៦៨៦​ ពាន់​លាន​ដូ​ល្លារអាមេរិក​។ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ភាគី​ទាំង​ពីរ​បាន​ខិត​ខំ​ប្រឹង​ប្រែង​​ដើម្បី​លើក​តំលៃ​ពាណិជ្ជ​កម្ម​​ទ្វេភាគី​ឡើងដល់ ​៥​ ពាន់​លាន​ដុ​ល្លារអាមេរិក ។ នាសព្វ​ថ្ងៃនេះ ប្រទេស​វៀត​​ណាម​មាន ​១៩០ ​គម្រោងដែលមាន​ដើម​​ទុន​សរុប ​បានចុះ​បញ្ជី​គឺ ​២,៨៩​ ពាន់​លាន។

ការ​វិ​និ​យោគពីព្រះ​រាជាណាចក្រ​កម្ពុជា​ចូលប្រ​ទេស​វៀត​ណាម​ក៏​មាន​កា​រកើន​ឡើង​ផងដែរ។ នាសព្វ​ថ្ងៃ​បាន​មាន​១៨ ​គម្រោង​ ដែល​មាន​ដើមទុន​ស​រុប​គឺ
​៥៨, ១២៥ លាន​ដូ​ល្លា​រអាមេរិក។​

 

 

ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម/ កា​សែត​រូប​ភាព​វៀត​ណាម​

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ តភ្ជាប់អភិវឌ្ឍសេដ្ឋកិច្ច

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍នៅវៀតណាមត្រូវបានធ្វើឱ្យប្រសើរឡើង ពង្រីក និងសាងសង់ថ្មីជាមួយនឹងធនធានវិនិយោគរបស់រដ្ឋ និងសង្គមភាវូបនីយកម្មជាច្រើន ក៏ប៉ុន្តែនៅតែតាមមិនទាន់ល្បឿន​កំណើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងអន្តរជាតិ។ 

Top