• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការក្នុងកិច្ចការពារពលករ

ស្ថាប័នទាំងបីក៏បានឯកភាពគ្នាក្នុងការធានា ចែករំលែក និងព្រមព្រៀងគ្នាក្នុងការលើកសំណើរ ចេញផ្សាយ​គោល​នយោបាយច្បាប់ទាក់ទិនដល់សិទ្ធិ កាតព្វកិច្ច និងផលប្រយោជន៍ស្របច្បាប់ ត្រឹមត្រូវរបស់ពលករ។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

នាថ្ងៃទី ១៧ ខែកញ្ញា នៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់ ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍វៀតណាម លោក Truong Hoa Binh នោះ ស្ថាប័នចំនួន ៣ រួមមមាន អគ្គសហព័ន្ធពលករវៀតណាម ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច និង សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម  (VCCI) បានចុះហត្ថលេខាលើកម្មវិធី​សហប្រតិបត្តិការ​សម្រាប់ដំណាក់កាលពីឆ្នាំ ២០១៩ ដល់ ឆ្នាំ ២០២៣ ។

អាស្រ័យហេតុនេះ ស្ថាប័នទាំង ៣ បានឯកភាពគ្នាលើការបង្កើតយន្តការសហប្រតិបត្តិការព័ត៌មាន សន្ទនាដើម្បីដោះស្រាយបញ្ហាដែលជះឥទ្ធិពលដល់ពលករ សហគ្រាស សំដៅបង្កើតទំនាក់ទំនងការងារប្រកបដោយសុខដុមរមនា ស្ថិរភាព និងជឿនលឿន។ ស្ថាប័នទាំងបីក៏បានឯកភាពគ្នាក្នុងការធានា ចែករំលែក និងព្រមព្រៀងគ្នាក្នុងការលើកសំណើរ ចេញផ្សាយគោលនយោបាយច្បាប់ទាក់ទិនដល់សិទ្ធិ កាតព្វកិច្ច និងផលប្រយោជន៍ស្របច្បាប់ ត្រឹមត្រូវរបស់ពលករ។

អញ្ជើញថ្លែងនៅទីនេះ លោក Hoang Quang Phong អនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានសង្កត់ធ្ងន់ថា៖

“VCCI និងអគ្គសហព័ន្ធពលករវៀតណាមនឹងបន្តពង្រីករាល់សកម្មភាព ដែល បានសហការ និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលកន្លងទៅ ព្រមទាំងពង្រីកសកម្មភាពជាក់ស្ដែង។ ភាគីទាំងពីរបានបន្តសហការជាមួយក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចដើម្បីសម្រេចរួចរាល់នូវយន្តការត្រីភាគីថ្នាក់ជាតិ សំដៅដោះស្រាយបរាល់ញ្ហាអំពីទំនាក់ទំនងការងារ បង្ការទប់ស្កាត់ការធ្វើកូបកម្មខុសច្បាស់និងកសាងទំនាក់ទំនងការងារ ប្រកបដោយសុខដុមរមនា។ លើសពីនេះទៅទៀត រួមសហការក្នុងការស៊ើងបអង្កេតលើស្ថានភាពអនុវត្តន៍​របបប្រាក់បៀវត្តន៍ ធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខាភិបាលនិងលក្ខខណ្ឌការងារនៅតាមសហគ្រាសក្នុងស្រុកផងដែរ”៕

 

   
តាម VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top