ចំណុចសំខាន់ៗ
បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសវៀតណាម-ព្រះរាជាណាចក្រកម្ពុជាអោយកាន់តែរីកចម្រើនថែមទៀត។
សមិទ្ធផលទាំងឡាយដែលប្រទេសវៀតណាមនិងព្រះរាជាណាចក្រកម្ពុជាទទួលបានក្នុងរយៈពេល ៥០ កន្លងទៅ មិនត្រឹមតែជាជ័យជំនះក្នុងការតស៊ូរំដោះប្រជាជនតែប៉ុណ្ណោះទេ ថែមទាំងការអភិវឌ្ឍន៍ទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរលើគ្រប់វិស័យ ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសផងដែរ។
លោកអគ្គលេខាបក្ស ង្វៀនភូត្រុង (Nguyen Phu Trong) ជួបសវនាការជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន
ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ
នៅប្រទេសវៀតណាម។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង (Tran Dai Quang) បានជួបសវនាការជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន
ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ
នៅប្រទេសវៀតណាម។ រូបថត៖ ញ៉ានសាង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយសម្តេចអគ្គមហាពញាចក្រី
ហេង សំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ
នៅប្រទេសវៀតណាម។ រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ទំនាក់ទំនងខាងនយោបាយរវាងប្រទេសទាំងពីរមានការរីកចម្រើនដ៍ល្អប្រសើរជាបន្តបន្ទាប់។ នាបច្ចុប្បន្ននេះភាគីទាំងពីសម្រេចជាង ៨៤% នៃការងារកំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែនហើយប្តេជ្ញាចិត្តនឹងសម្រេចការងារនេះនាពេលឆាប់ៗ ខាងមុខនេះ ដើម្បីធ្វើអោយព្រំដែននៃប្រទេសទាំងពីក្លាយទៅជាខ្សែព្រំដែនប្រកបដោយសន្តិភាពមិត្តភាព កិច្ចសហប្រតិបត្តិការនិងមានការរីកចម្រើនដ៏រឹងម៉ាំ។
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានឯកភាពគ្នារបន្តបង្ករលក្ខណៈងាយស្រួលអោយអណិកជនដែលកំពុងរស់នៅក្នុងដែនដីនៃប្រទេសទាំងពីរឲ្យសមស្របជាមួយច្បាប់នៃប្រទេសនីមួយៗ។ កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច - ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានជំរុញដោយឥតឈប់ឈរ បង្តើតគោលនយោបាយដ៏សំខាន់ក្នុងការពង្រឹងនិងពង្រីកចំណងទំនាក់ទំនងនៃប្រទេសទាំងពីរ។
កិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលវប្បធ៌មសុខាភិបាលទូរគមនាគមន៍ទំនាក់ទំនងជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ…ក៏បានជំរុញយ៉ាងខ្លាំងក្លាផងដែរ។ ប្រទេសវៀតណាមបានផ្តល់អាហារូបកណ៍រជាច្រើនអោយនិសិស្សកម្ពុជាមកសិក្សារៀនសូត្រនៅប្រទេសវៀតណាម។ តែងតែចាត់តាំងក្រុមវេជ្ជបណ្ឌិតស្ម័គ្រចិត្តទៅព្រះរាជាណាចក្រកម្ពុជាសំដៅពិនិត្យជំងឺនិងចែកថ្នាំមិនគិតថ្លៃអោយប្រជាពលរដ្ឋកម្ពុជា។
ក្នុងដំណាក់កាលអនុវត្តន៍គោលនយោបាយការទូតបើកទូលាយធ្វើឲ្យទៅជាពហុភាគីនិងសម្បូរ៍បែបសម្រាប់ទំនាក់ទំនងអន្តរជាតិប្រទេសទាំងពីរបានសហការយ៉ាងជិតស្និទ្ធដើម្បីអនុវត្តន៍យន្តការមួយចំនួននូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ដូចជា៖ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា -ឡាវ-វៀតណាម (CLV) កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងបួនកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាម (CMLV) និងយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមដងទន្លេទាំងបី Ayeyawady - Chao Phraya - Mekong (ACMECS)... ។
លោកស្រីប្រធានរដ្ឋសភា ង្វៀនធិគីមង៉ឹន (Nguyen Thi Kim Ngan) ជួបសវនាការជាមួយសម្តេចអគ្គមហាពញាចក្រី
ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ
នៅប្រទេសវៀតណាម(តាំងពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ខែមិថុនា)។
រូបថត៖ត្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកស្រីប្រធានរដ្ឋសភា ង្វៀនធិគីមង៉ឹន (Nguyen Thi Kim Ngan)ជួបពិភាក្សាការងារ ជាមួយសម្តេចអគ្គមហាពញាចក្រី
ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការ
នៅប្រទេសវៀតណាម ។ រូបថត៖ត្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ក្នុងជំនួបសំណេះសំណាលជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសបក្សប្រជាជនកម្ពុជាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លោកអគ្គលេខាបក្ស ង្វៀនភួត្រុង (Nguyen Phu Trong ) បានអះអាងថា៖បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយព្រះរាជាណាចក្រកម្ពុជាជានិច្ចកាល។
ថ្លែងសន្ទរកថាក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ ៥០ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសវៀតណាម-ព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី២៤ខែមិថុនាឆ្នាំ១៩៦៧ - ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៧) បានប្រារព្ធឡើងនៅសាលមហោស្របធំហាណួយ (Ha Noi) នាថ្ងៃទី២៤ ខែមិថុនា។
តាំងនាមប្រជាជនកម្ពុជានិងក្នុងនាមខ្លួនផ្ទាល់ជាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភដ៏ថ្លៃថ្នូរដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមបានផ្តល់អោយប្រជាជនកម្ពុជាក្នុងការស្តារនិងកសាងប្រទេស ដើម្បីមានការរីកចម្រើនដូចនាសព្វថ្ងៃនេះ ជាពិសេសគឺគុណូបការរៈដ៏ថ្លៃថ្នូរនិងការពិលីជីវិតដ៏ធំមហិមាដែលកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបំពេញកាតព្វកិច្ចអន្តរជាតិជួយរំដោះប្រជាជនកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ ទោះបីឆ្លងកាត់ឧបសគ្គជាច្រើនក៏ដោយ ប៉ុន្តែចំណងទំនាក់ទំនងជាប្រពៃណីជិតស្និទ្ធរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្អិតរមួតរឹងម៉ាំនិងក្លាយទៅជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានទេរបស់ប្រទេសទាំងពីរ។
ពិធីរំលឹកខួបអនុស្សាវរីយ៍៥០ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសវៀតណាម-ព្រះរាជាណាចក្រកម្ពុជា
(ថ្ងៃទី២៤ខែមិថុនាឆ្នាំ១៩៦៧ - ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៧) បានប្រារព្ធឡើងដ៏មហោឡារិក
នៅសាលមហោស្របធំហាណួយ (Ha Noi) នាថ្ងៃទី២៤ខែមិថុនា។
រូបថត៖ត្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសវៀតណាមនិងព្រះរាជាណាចក្រកកម្ពុជារួមនឹងប្រជាជនរស់នៅរដ្ឋធានីហាណួយ
(Ha Noi) បានអញ្ជើងចូលរួមក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ ៥០ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូត
រវាងប្រទេសវៀតណាម-ព្រះរាជាណាចក្រកម្ពុជា។
រូបថត៖ ត្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកស្រីប្រធានរដ្ឋសភា ង្វៀនធិគីមង៉ឹន (Nguyen Thi Kim Ngan) អញ្ជើញថ្លែងសន្ទរកថា
ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍នេះ។ រូបថត៖ វ៉ាន់ដៀប /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
សម្តេចអគ្គមហាពញាចក្រីហេងសំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសន្ទរកថា
ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍នេះ។
រូបថត៖ត្រុងឌឹក /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
|
ទីភ្នាក់ងារសារព័ត៌មានវៀតណាម/ កាសែតរូបភាពវៀតណាម