• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បក្សកុម្មុយនិស្តវៀតណាមបង្កើនកិច្ចសហប្រតិបតិ្តការជាមួយគណបក្សកុម្មុយនិស្តបារាំង


 លោក Pham Minh Chinh លេខាមជ្ឈឹមបក្ស ប្រធាន គណៈចាត់តាំងមជ្ឈឹមវៀតណាម (ខាងស្ដាំ) ទទួលជួបជាមួយលេខាទូទាំងប្រទេសគណបក្សកុម្មុយនិស្តបារាំងលោក Fabien Roussel (រូបថត៖ TTXVN)
 

តបតាមការ​អញ្ជើញរបស់មជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម គណៈប្រតិភូជាន់ ខ្ពស់គណបក្សកុម្មុយ​និស្ត​បារាំង​ដឹក​នាំដោយ​លេខាទូទាំងប្រទេសលោក Fabien Roussel បានមកបំពេញទស្សនកិច្ចការងារនៅវៀត ណាមចាប់ពី​ថ្ងៃទី​១៧ដល់ថ្ងៃ ទី២៥ ខែកក្កដា។
 
នាថ្ងៃទី២១ ខែកក្កដា នៅរដ្ឋធានីហាណូយ ក្នុងជំនួបជាមួយគណៈប្រតិភូ គណបក្សកុម្មុយនិស្តបារាំង លោក Pham Minh ​Chinh លេខាមជ្ឈឹមបក្ស ប្រធាន គណៈចាត់តាំងមជ្ឈឹមវៀតណាម បានសង្កត់ធ្ងន់ថា បក្ស​កុម្មុ​យនិស្ត​​វៀត​ណាម ជានិច្ចកាលយកចិត្តទុកដាក់ដល់ការពង្រឹងទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរជា មួយគណ​បក្ស​កុម្មុយ​និស្តបារាំង។ លោកក៏បានស្នើអោយភាគីទាំងពីរជំរុញកិច្ច សហប្រតិបតិ្តការ​ជាក់​ស្ដែង​នានា​រវាង​បក្ស​ទាំង​ពីរ រដ្ឋទាំងពីរនិងប្រជា​ជននៃ ប្រទេសទាំងពីរផង​ដែរ​។
 
ជាការឆ្លើយ​តប លោក Fabien Roussel បានសន្យានឹងបន្តរួមចំណែកជំរុញ ទំនាក់ទំនងមិត្ត ភាពនិង​កិច្ច​សហ​ប្រតិបតិ្ត​ការរ​វាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជា​ ជននៃប្រទេសទាំងពីរអោយកាន់តែរីកច​ម្រើនថែមទៀត។ ​លោកបាន​ជម្រាបថា ​គណបក្សកុម្មុយនិស្តបារាំងកំពុងពង្រឹងកម្លាំង លើ​កកំពស់តួនាទីនិងឋានៈរប​ស់ គណ​បក្ស​នៅ​បារាំងនិងអឺរ៉ុប ដើម្បីឆ្ពោះទៅការរំលឹកខួបលើក​ទី ១០០ទិវាបង្កើត គណប​ក្សកុម្មុយនិស្តបារាំ​ងនា​ឆ្នាំ២០២០​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top