• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

នំយ៉ (gio) នៃរដ្ឋធានីហាណូយ

ដូច​​​មុខ​ម្ហូបហ្វឺ (Pho) ប្រជាជន​រដ្ឋធានី​ហាណូយ​អាច​ពិសា​នំ​យ៉ (gio) ​នៅពេល​ណា​ក្នុង​មួយ​ថ្លៃក៏បាន ប៉ុន្តែមិនទ្រាន់ទេ។ ​នៅ​ពេល​ព្រឹក​ យើង​អាច​ពិសា​នំ​យ៉ (gio) ដែល​លក់​នៅជ្រុង​ផ្លូវ។ នៅពេល​ថ្ងៃរសៀល ​​នំយ៉ (gio) មួយ​ចាន​​​អាច​បំបាត់​ភាព​ឃ្លានភ្លាមៗ។

នំ​ប្រភេទនេះ​ពិតជា​សាមញ្ញ តំលៃ​ក៏សមរម្យដែរ យើង​​អាចរក​ទិញ​នំយ៉ ​ (gio) នៅ​បណ្តាហាង​លក់​នៅ​​ជ្រុង​ផ្លូវ ជាពិសេស​គឺទីកន្លែង​ណាដែល​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​មកទៅវិញ​យ៉ាង​ច្រើន​កុះករ​ ដូច​ជា៖ ទីផ្សារ សាលារៀន ឬទីកន្លែង​មាន​​ការិយាល័យ​ធ្វើ​ជា​ច្រើន។

​មិន​ត្រឹម​តែ​លក់​នៅ​បណ្តា​ហាង​​ស្ថិត​នៅ​ចិញ្ចើម​ផ្លូវ​តែ​ប៉ុណ្ណោះ នំ​​យ៉ (gio) ត្រូវបាន​លក់​​ដោយ​អ្នក​លក់ចល័ត​ទៅ​ដល់​គ្រប់​ច្រក ស្ថិតនៅ​រដ្ឋធានីហាណូយ (Ha Noi)។ មិន​ដឹង​ពី​ពេល​ណា ​​សំលេង​ពពាយនាយ​ “តើនរណា​ទិញ​នំយ៉ទេ?”ស្ថិតក្នុង​ការ​ចងចាំ​របស់​ប្រជាជន​រស់នៅរដ្ឋ​ធានីហាណូយ (Ha Noi) រូបភាព​អ្នក​លក់​នំយ៉ (gio) ធាក់​កង​ចាស់​ ខាង​ក្រោយ​ដឹក​ល្អី​​ដែល​រក្សា​​កំដៅ​នំ​យ៉ (gio)។ ​សំលេងពពាយនាយ​នៅតែលាន់​រំពង​ទៅ​កាន់ទាំង​​ច្រកតូច ៗនៃ​រដ្ឋធានីហាណូយ (Ha Noi)។
 
​នំ​យ៉ (gio) ត្រូវធ្វើ​ដោយ​គ្រឿង​ផ្សំ​​​សាមញ្ញ​និង​មាន​ស្នូល​គឺ​ផ្សិត​ត្រចៀកកណ្តុរ ​សាច់​ជ្រូក។ ​បណ្តា​គ្រឿង​ផ្សំ​​ត្រូវ​ចិញ្ច្រាំ​ឲ្យ​ម៉ូដ្ឋ​ ​ដាក់បន្ថែម​​មើម​ខ្ទឹម​និង​ទឹក​ត្រី ម្រេច​តាម​ចំណូលចិត្ត​ បន្ទាប់ពី​យកស្នូលនេះ​ទៅ​ឆា​។


គ្រឿងផ្សំនៃនំយ៉  (gio) រួមមាន ៖ សាច់ជ្រូកស្មា ផ្សិតត្រចៀកកណ្តុរ និងម្សៅអង្ករ។

ម្សៅធ្វើសំបកនំយ៉  (gio) ត្រូវដាំឲ្យចំអិន។

ម្សៅធ្វើសំបកនំយ៉  (gio) ត្រូវដាំឲ្យចំអិន។

នំយ៉ត្រូវបានស្ងោរក្នុងរយៈពេល ៦០ នាទីទើបឆ្អិន។

នំយ៉ (gio)។

នំយ៉ (gio)  ធ្វើ​ពីម្សៅ​អង្ករ​កិន​ឲ្យ​ម៉ូដ ​ដាក់​ម្សៅ​ក្នុង​ឆ្នាំង​ បន្ថែម​​អំបិល​បន្តិច​ហើយ​​ចាក់ទឹក​ បន្ទាប់ពីរលាយគ្នា។ បន្ទាប់មកដាក់ម្សៅកូរ​ជា​បណ្តើរ រហូតដល់ពេល​ណា​ ឆ្នាំង​ម្សៅ​មួយចំហៀងឆ្អិន មួយចំហៀង​ទៀតឆៅ​និង​ខាប់​ ពេល​នោះម្សៅ​បាន​ដាំ​រួច​ហើយ។

​ស្លឹក​ចេក​ស្ងោរឡើង​ទន់​និង​​ស្រង់​ចេញ​ពី​ទឹក ជូត​ឲ្យ​ស្ងួតហើយ​ហែក​ជា​​ចំរៀក​​ល្មម​​។ បន្ទាប់មក​​​ដាក់​ម្សៅ​​លើ​​ស្លឹក​ចេក​ ដាក់​ស្នូល​។ បន្ទាប់ពី​នំ​ប្រភេទនេះ​ត្រូវបាន​វេចខ្ចប់​​តាម​រូបរាងត្រីកោណ។

​បន្ទាប់​ពី​យក​នំយ៉​ (gio) ទើប​វេចខ្ចប់​រួច ដាក់​ចូល​ឆ្នាំង​ទឹក​ពុះ។ ទឹក​​ក្នុង​ឆ្នាំ​​ង​ត្រូវលិច​នំ។ ស្ងោរ​នំ​ក្នុង​រយៈពេល​ ៦០ នាទី ដើម្បីឲ្យ​នំ​ឆ្អិន។ ស្រង់​​នំ​ចេញ​និង​ទុក​​ក្នុង​កញ្ច្រែង​។

នំយ៉ (gio) ឆ្អិន​​មាន​ក្លិន​ឈ្ងុយឆ្ងាញ់​​របស់​ស្លឹក​ចេក។ នំយ៉​ (gio) ត្រូវបាន​វេចខ្ចប់​​យ៉ាង​ស្អាត​ នៅ​ពេល​បក​ស្លឹកចេញ​ យើង​នឹង​ឃើញ​សំបក​នំពណ៌​ស​ថ្លា រលើប​មិន​បែក​ឬហែក។

ទោះ​បី​​នំយ៉ (gio) បាន​ចាត់​ទុក​ដូចជា​មុខ​ម្ហូបអាហារ​សាមញ្ញក៏ដោយ ប៉ុន្តែនំប្រភេទនេះ​​​នៅតែ​រក្សាទុក​​ចរិតសមសួនរបស់​ប្រជាជន​រដ្ឋធានីហាណូយ (Ha Noi)។ នៅពេល​ពិសានំយ៉ (gio) កុំ​ប្រញាប់ យើង​ត្រូវ​​មាន​ពេលវេលា​ ដើម្បី​ទទួល​​​ភាព​ឈ្ងុយឆ្ងាញ់​ពី​​​ស្នូល​សាច់​រួមផ្សំ​នឹង​ក្លឹន​ម្រេច ខ្ទឹម​ក្រហម ការ​ស្រួយ​​និង​ភាព​ឈ្ងុយឆ្ងាញ់​ពី​ផ្សិត​ត្រចៀក​​កណ្តុរ។

អនុវត្តន៍៖ ត្រឹន​ថាញ់យ៉ាង

 


Top