• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

នំយ៉ - ដួងព្រលឹងជនបទនៅកណ្តាលទីក្រុង

នំយ៉ បង្កប់​រសជាតិ​​សាមញ្ញ​ ធម្មតា​ បាន​ក្លាយជា​មុខនំ​ប្លែក​​នៅ​កណ្តាល​ទីប្រជុំ​ជន​នៃ​ទីក្រុង​។​

ប្រសិនបើ​ថ្ងៃ​មុន​ នំ​យ៉​គ្រាន់តែ​បាន​ធ្វើ ​ដើម្បី​សម្រាប់​ថ្វាយ​ដូនតា​ ក្នុង​​កាស​ បុណ្យ​ duanwu jie ថ្ងៃ៥​ ខែ​៥ (ចន្ទ​គតិ) មកដល់សព្វថ្ងៃ ​នំបាន​ធ្វើជាប្រចាំ​ពេញ​មួយ​ឆ្នាំ​​។ នំយ៉ ក៏ក្លាយ​ជា​មុខនំ​​សម្រន់​នៅ​រដូវ​ប្រាំង​​ក្តៅ​ហូរ​ហែង​ សម្រាប់​​ឱ្យ​​អ្នក​ក្រុង​ហាណូយ​ ដោយមាន​តម្លៃ​ពី​៥ ទៅដល់​១០​ពាន់ដុង​ក្នុង​នំ​មួយ​។​



 នំយ៉​ពិសានឹង​ស្ករ​ដុត​ បង្កើត​បាន​រសជាតិ​ផ្អែមស្រាល​ត្រជាក់​នៃ​ទឹក​ស្ករ​។
 

នំយ៉​ ជា​មុខនំ​​​ដែល​បានធ្វើ​គ្រប់​កន្លែង​នៅ​លើ​​តំបន់​ភូមិភាគវៀតណាម​​​ទីកន្លែង​នីមួយ​ៗ​ បែរជា​មាន​ឈ្មោះ​ហៅ​ផ្សេង​ពីគ្នា​ដូចជា៖ នំយ៉​ នំ​ត្រ ឬ​នំណាំង​។ ហេតុតែ​នំនេះ ​មាន​ឈ្មោះ​ហៅ​ថានំយ៉​ ពីព្រោះ​អ្នក​ចម្អិន​ប្រើ​ផេះ (ផេះភាសា​វៀត​ណាម​​ហៅ​​ត្រ) ដុត​ពី​ដើម​បញ្ញើក្អែក សម្បក​ក្រូច​​ ​ផ្លែ​ម្កាក់ ផ្ទី​បន្លារ ចំបើង​ដំណើប​។ បន្ទាប់​មក​ត្រាំ​ផេះ​នឹង​ទឹក​ ទុក​ឆ្លង​រាត្រី​ រួច​យកទឹក​ត្រាំ​នោះ ទៅត្រាំ​អង្ករ​ដំណើប​ ដែលបាន​លាងជ្រះ​ទុក​ស្ងួត​ទឹក​ បន្ទាប់ទៀត​យក​អង្ករ​វេច​​នឹង​ស្លឹក​វេច​ដែល​មាន​រូប​រាង​ប៉ិន​កំដាប់ដៃ​។​

នៅទីកន្លែង​ជាច្រើន នំយ៉​បន្ទាប់ពី​ធ្វើ​រួច​ ពួកគេ​តែង​ចងជាមួយ​គ្នា​ជា​កញ្ចុំ​ ព្យួរ​នៅទីកន្លែង​ស្រឡះ​ខ្យល់​ទុក​ពិសា​សន្សឹម​ៗ។ ប្រការពិសេស​នៃ​​មុខនំ​យ៉​ នោះគឺ​ពេល​ពិសា​ត្រូវ​ជ្រលក់​នឹង​ស្ករដុត​ពណ៌​ក្រហម ក្រេប​យក​​រសជាតិ​ឈ្ងុយឆ្ងាញ់​ ហាក់​ដូច​ជា​កម្ចាត់អស់នូវ​​ភាព​ស្អុះក្តៅ​នារដូ​វប្រាំង​អញ្ចឹង​៕​


 អាសយដ្ឋាន​​ទិញនំយ៉​មួយចំនួន​​នៅ​ហាណូយ​​

១. នំយ៉មីង​ហាយ (Hai) នៅ​ផ្សារ​ហោម (Hom) លេខ​៧៩​ ផ្លូវ​ហ្វេ​ (Hue)។​
២. នំយ៉ Homefood៖ លេខ​១៩ ផ្លូវ​ត្រុក​ខ្វេ (Truc Khue) និង លេខ​២៦ ត្រឹនប៊ិញ​ត្រុង​​ (Tran Binh Trong)
៣. នំយ៉ច្រក​ចូល​ផ្សារ​ដុង​ស្វឹន​ (Dong Xuan)។
៤. Thanh Loan Food៖ លេខ​១០៣ ផ្លូវ​ក្វាន​ថាញ ​(Quan Thanh)

 


 អត្ថបទ៖ ងឹន​ហា រូបថត៖ ខាញ់​​ឡុង​
 



Top