• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

នំបាញ់ខុក (Khuc) មីងឡាន - លក្ខណៈម្ហូបអាហារបុរាណនៅក្រុងហាណូយ

នំបាញ់​ខុក​​ (khuc) របស់​មីង​ឡាន ធ្លាប់​បាន​ជ្រើស​​ជា​អាហារ​មួយមុខ​​ក្នុង​ចំណោម​អាហារ ​បម្រើ​​​គណៈ​ប្រតិភូ​​ការ​បរទេស​​នៃ​ប្រទេសនានា​ ដែលអញ្ជើញ​មក​ធ្វើ​ការ ​នៅ​មជ្ឈមណ្ឌល​កាសែត​ ក្នុង​ព្រឹត្តិការណ៍​សន្និសីទ​កំពូល​​អាមេរិក - កូរេខាងជើង​​ឆ្នាំ២០១៩ បានប្រព្រឹត្តទៅ​នៅ​ក្រុង​ហាណូយ​។​

 ចំពោះ​​អ្នកក្រុង​ហាណូយ​ សំឡេង​​ហៅ​៖ “នរណា​​បាយ​​​ដំណើប​បាញ់​ខុក​(khuc) នេះ​ទេ​” ហាក់ដូច​ជា​សំឡេង​ធ្លាប់​ឮនៅ​គ្រប់​​ទីកន្លែង​លើ​​វិថី​ក្រុង​។ នៅ​​ក្រុង​ហាណូយ​ ប្រហែល​​ជា​នរណា​ក៏មិន​​ប្លែក​​ចំពោះ​ឈ្មោះ​នំបាញ់​ខុក (khuc)​ មីង​ឡានដែរ​​។​

ស្ថិត​នៅ​វិថី​​ ង្វៀន ​កុង​ជឺ (Nguyen Cong Chu) នំបាញ់​ខុក ​(khuc) ​មី​ងឡាន​ ជា​​អាសយដ្ឋាន​ពិសា​អាហារ ​មិនត្រឹម​តែ​មាន​អ្នក​ក្រុង​​​ស្វែងរកទៅ​​ដល់​ផ្ទះ​ នៅទាំង​​មាន​ភ្ញៀវ​អន្តរជាតិ​ជាច្រើន​ បានអញ្ជើញ​ទៅរកស្វែង​យល់​ ​អំពី​អាហារ​​ និង​ហូប​សាក​នូវ​មុខ​អាហារសាមញ្ញ​​​របស់​ក្រុង​ហាណូយ​​។​


មីង ង្វៀន ​ធី​ឡាន​ (Nguyen Thi Lan) ​- គោលការណ៍​​​​​ពាណិជ្ជសញ្ញា​​នំបាញ់​ខុក​ (khuc) មីង​ឡាន​​ឱ្យ​ដឹង​​ថា៖​ មុខ​របរ​​នេះ​ ​ស្ថាបនា​​និង​អភិវឌ្ឍន៍បន្តស្នង​​​ពីអ្នក​​ម្តាយ​ អ្នក​ដែល​បង្រៀនមីង​​នូវ​​បទ​ពិសោធន៍ ​ធ្វើ​នំ​បាញ់​ខុក (khuc) ​​ចាប់​​ផ្តើមពី​​ឆ្នាំ​៦០​​។ នំបាញ់​ខុក (khuc) ​​ទោះបី​​សាមញ្ញ​ តែ​ដំណាក់កាល​ចម្អិន​​​នំបាញ់បាន​​ឆ្ងាញ់​​ ក៏មាន​​ការ​ពិបាក​​ខ្លះ​ដែរ​។ ស្លឹក​ខុក (Gnaphalium affine) (khuc) ​បេះមក បាន​លាង​ជម្រះ​ បុក​ម៉ដ្ឋ​ លាយ​តាម​​អត្រា​នៃ​ម្សៅ​ខ្សាយ​ ​ធ្វើ​ជា​សម្បក​ស្រទាប់​នំ​​ខាងក្រៅ។ សណ្តែក​ខៀវ​ត្រាំ​ លាង​ជម្រះ​សម្បក​  ស្ងោ​រ​ចម្អិន​ឱ្យ​​ឆ្អិន​​ កិន​ម៉ដ្ឋ​ ឈ្លិញ​ជា​គ្រាប់​ ខាងក្នុង​មាន​សាច់​ជ្រូក​បី​ជាន់​កាត់​ជាដុំតូចៗ​ លាយ​នឹង​គ្រាប់​ម្រេច​​ច្រើន​បន្តិច​។ ខ្ចប់​ខាងក្រៅ​ស្នូលអណ្តែក​ខៀវ​​ គឺ​ស្រទាប់​នំធ្វើ​​ដោយ​ម្សៅ​ខ្សាយ​ ជាមួយនឹង​ស្លឹក​ខុក​។ ពេល​រៀប​នំ​​​ចំហុយ​ ដាក់​នំមួយ​ជាន់​ រាយ​អង្ករ​មួយស្រទាប់​​ ដែល​ត្រាំ​ហ្មត់ចត់​ លាយ​ច្របល់​នឹង​អំបិល​បន្តិច​។​
 

 នំ​បាញ់​ខុក​ (khuc) តែង​បាន​ពិសា​អម​នឹង​ប្រហិត​ និងអំបិល​ល្ង។
 

ក៏តាម​​មីង​ឡាន​​ឱ្យ​ដឹងថា សព្វថ្ងៃដំណាក់​កាល​​​ច្នៃចម្អិន​ ​ត្រូវការ​​មាន​ពលកររបស់​ហាង​​រាប់សិប​នាក់​ ​ទទួល​បន្ទុកចម្អិន​​។ គ្រឿង​សម្រាប់​​ធ្វើ​នំ​បាញ់​ខុក​(khuc) ​គឺ​ជា​ម្សៅ​ខ្សាយ​ បាន​ជ្រើ​សរើស​ហ្មត់ចត់​។ ស្នូល​នំ​​មាន​សណ្តែង​ខៀ​វ​កិន​ម៉ដ្ឋ​ សាច់​ជ្រូក​បី​ជាន់​ ហាន់​​ជា​ដុំ​តូច​ៗ។ ចំណែកចំហុយ​​នំ នំបាន​ប្រឡាក់​អង្ករ​​មួយ​​ស្រទាប់ ទ្រាប់​អង្ករ​មួយ​ជាន់​​ ខាង​ក្នុងឆ្នាំង​​តែង​បាន​រាយ​ស្លឹក​ចេកដាក់​ពីលើ​​ឱ្យ​មាន​​ក្លិន​ក្រអូប​។ នំបាញ់​ខុក (khuc) ពិសា​​អម​នឹង​អំបិល​​ល្ង​ល្មមហូប​​។

ដោយ​តម្លៃលក់​​១៣ពាន់​ដុង​​ក្នុងនំមួយ​ នំ​បាញ់​ខុក (khuc) ​​មីង​​ឡាន​ នៅ​​ថ្ងៃ​ កាក់កប់មាន​​ភ្ញៀវ​កុះករ​ ​ហាង​នំនីមួយ​ៗ ​អាចលក់​នំបាញ់​ខុក (khuc) ​​បាន​ជាង​រាប់​ពាន់​​នំ​។ អាច​និយាយ​ នំ​បាញ់ខុក (khuc​) ​មីង​​ឡាន ​បាន​ក្លាយជា​អាហារ​សាមញ្ញ​ជិត​ដិតមួយ ​របស់​អ្នក​ក្រុង​ហាណូយ​​។ ពិសេស​ នៅ​ប៉ុន្មាន​ថ្ងៃ​​នា​​សិសិរដូវ​ ពេល​​ហូប​បាយ​ដំណើប​​ខុក (khuc) ​​នេះ ពួកគាត់​​​អាច​ទទួល​បាន​រសជាតិ​​អាហារ​ តាមរយៈ​អាហារដ៏ពិសេស​​នេះ​ របស់​ក្រុង​ហាណូយ​៕​

 


  អាសយដ្ឋាន​នំបាញ់​ខុក​ (khuc) ​មីង​ឡាន​​នៅ​ក្រុង​ហាណូយ​៖
 

  • លេខ​69B ផ្លូវ​ង្វៀន​កុង​ជឺ (Nguyen Cong Tru)។

  • លេខ២៩ ផ្លូវ​ង្វៀន​ថៃ​ហុក (Nguyen Thai Hoc)។

  • លេខ​២០ ផ្លូវ​ឡេ​យឹន​ (Le Duan)។

  • លេខ​២២៥ ផ្លូវ​ធ្វី​ខ្វេ​ (Thuy Khue)។

  អត្ថបទ​៖ ងឹន​ហា រូបថត៖ ខាញឡុង​
 


Top