ឈ្មោះហៅគឺនំបញ្ចុកសាច់គោ ប៉ុន្តែការពិតនំបញ្ចុកសាច់គោ នៅមានទាំងជើងជ្រូកមួយដុំ ឈាមជ្រូកស្ងោរមួយដុំ ប្រហិតក្តាមឬប្រហិតគោមួយដុំ...។ល។ ប្រការពិសេសដែលទាក់ទាញអារម្មណ៍បំផុត គឺនៅរាល់ចាននំបញ្ចុកសាច់គោ ហ្វេ បែរជាមានជើងជ្រូកមួយដុំធំជិតស្មើនឹងបាតដៃ។ ជើងជ្រូកមូលមួយដុំកម្រាស់ប្រហែលបីសង់ទីម៉ែត្រ បានកាត់ពីជើងមុខរបស់ជ្រូក ហេតុនេះមានគ្រប់ទាំងស្បែក សាច់ សសៃ ខ្លាញ ឆ្អឹង...។ល។ យកទៅស្ងោរឲ្យឆ្អឹនល្មមនៅក្នុងឆ្នាំងស៊ុប ពេលហូបសាច់ទន់ ផ្អែម មានជាតិខ្លាញ់តែមិនប៉ះពាល់ទេ។ នេះក៏ជាភាពប៉ិនប្រសប់ក្នុងការចម្អឹនរបស់ស្រ្តីមេផ្ទះនៅក្រុងហ្វេ។
សព្វថ្ងៃ ហាងលក់នំបញ្ចុកសាច់គោហ្វេច្រើនកន្លែង នៅទីក្រុងសាយហ្គន ហាណូយ ប៉ុន្តែហាក់ដូចជាគ្មាននរណាដឹងពីរបៀបច្នៃជើងជ្រូក ដូចអ្នកក្រុងហ្វេទេ យ៉ាងនេះទើប ពួកគេច្រើនប្តូរជំនួសដោយកញ្ចុំជើងជ្រូកទៅវិញ។ កញ្ចុំជើងជ្រូកហូបមិនឆ្ងាញ់ មិនសូវមានសាច់ ឆ្អឹងសុទ្ធ សំឡឹងទៅគ្មានសោភណភាព។
ក្រៅពីជើងជ្រូកស្រួយជាតិខ្លាញ់ និងឈាមគោផ្អែមៗ...។ល។ របៀបច្នៃទឹកស៊ុបមួយឆ្នាំង គួរចាត់ទុកជាថ្វីដៃនិងសិល្បៈដ៏អស្ចារ្យមួយ។ ទឹកស៊ុបនៅក្នុងនំបញ្ចុកសាច់គោហ្វេ មិនដូចប្រភេទទឹកស៊ុបដទៃទៀតឡើយ។ នោះគឺជាអាថ៌កំបាំងនៃការផ្សំគ្រឿងរវាងទឹកចេញពីឆ្អឹង ប្រហុកបង្គា (ប្រភេទប្រហុក បង្គាពិសេសរបស់ក្រុងហ្វេ) ដើមស្លឹកគ្រៃ និងម្ទេស...។ល។ ប្រហុកបង្គា បើបង់ច្រើនពេកធ្វើឲ្យទឹកស៊ុបធុំក្លិន។ ស្លឹកគ្រៃបើដាក់ហួសដៃទឹកស៊ុបនឹងមានជាតិប្រហាត។ល។។ និយាយសរុបមកគ្រឿងទេសទាំងអស់បង់ឲ្យសមល្មម។
នឹកឡើងក៏ប្លែក ភាពសមល្មមនោះ មិនអាចណាយកចេញថ្លឹង ឬគិតលម្អិតដោយជញ្ជីង ឬវាល់...។ល។ តែទាំងអស់គឺពឹងទៅលើអារម្មណ៍ និងបទពិសោធន៍របស់ចុងភៅតែប៉ុណ្ណោះ។ ហេតុនេះ ទើបវាក្លាយទៅជាអាថ៌កំបាំងដោយឡែករៀងៗខ្លួន របស់មនុស្សម្នាក់ៗ ភោជនិយដ្ឋាននិមួយៗ។
វត្ថុគ្រឿងសម្រាប់មុខម្ហូបនំបញ្ចុកសាច់គោហ្វេ រួមមានជើងជ្រូក ឈាមជ្រូកស្ងោរមួយដុំ ប្រហិតក្តាម
ឬប្រហិតគោមួយដុំ សាច់គោនិងបន្លែហូបផ្សំ។
ជើងជ្រូកមួយដុំ កម្រាស់ប្រហែល៣សង់ទីម៉ែត្រ បានកាត់ពីជើងមុខរបស់ជ្រូក ទើបមានគ្រប់ទាំងស្បែក សាច់
សសៃ ខ្លាញ់ និងឆ្អឹង។
ទឹកស៊ុបរបស់នំបញ្ចុកសាច់គោហ្វេ មិនដូចប្រភេទទឹកស៊ុបដ៍ទៃឡើយ។
តែងបានដាក់នៅលើភ្លើងឆេះអន់ល្មម ដើម្បីទឹកស៊ុបមិនល្អក់។
នំបញ្ចុកសាច់គោហ្វេ ហូបជាមួយជីនាងវង ល្បោយត្រយោងចេក ក្រូចឆ្មាក្លិនក្រអូប ពិសេសគឺម្ទេសខៀវរបស់ក្រុងហ្វេ។
នំបញ្ចុកសាច់គោហ្វេ ជាម្ហូបសាមញ្ញល្បីឈ្មោះរបស់អ្នកក្រុងហ្វេ។ |
បែរជាចង់បរិយាយបន្ថែមពីលក្ខណៈពិសេស របស់នំបញ្ចុកសាច់គោហ្វេ នោះគឺមានរសជាតិហិលៗរោលពេលបបូរមាត់ ហិលដល់ស្រក់ទឹកភ្នែក ប៉ុន្តែនរណាក៏ចូលចិត្តហូបទាំងអស់។ ភ្ញៀវកាន់ទ្រចាននំបញ្ចុកសាច់គោហ្វេ ក្រហមឆ្អៅនៃពណ៌ម្ទេស ក្រេបបន្តិចទឹកស៊ុបដែលធុំក្លិនស្លឹកគ្រៃ ប្រហុកបង្គា ហើយខាំដុំជើងជ្រូកមួយមាត់ ឆ្ងាញ់សព្វជើងធ្មេញ។ល។ បែបនេះស៊ិៗ ស៊ូតៗ ដោយហិលម្ទេស ប៉ុន្តែចូលចិត្តហូបណាស់។
នៅក្បែរចាននំបញ្ចុកសាចគោហ្វេ ពេលណាក៏មានបន្លែស្រស់មួយ ចានហូបជាមួយ រួមមានសណ្តែកបណ្តុះមួយក្តាប់ ជីនាងនងពីរបីមែក ល្បោយត្រយោងចេក ក្រូចឆ្មា...។ល។ សម្រេចបាននំបញ្ចុកសាច់គោហ្វេមួយចាន ដែលមានគ្រប់រសជាតិដូចហិល ក្លិនក្រអូប ផ្អែម ជាតិខ្លាញ់ និងពណ៌សម្បុរស្រស់ៗ នៃបន្លែពណ៌ខៀវ ពណ៌ក្រហមនៃម្ទេស ពណ៌លឿងនៃប្រហិតក្តាមនិងពណ៌សស្គុសនៃសសៃនំបញ្ចុក...។ល។ មានអ្នកស្រាវជ្រាវពីវប្បធម៌ហ្វេ ធ្លាប់បានពិភាក្សាពីមុខម្ហូបនំបញ្ចុកសាច់គោហ្វេ ពោលដូចខាងក្រោម៖ “នំបញ្ចុកហ្វេមានជើងជ្រូកមួយដុំធំ ប៉ុន្តែមិនបាត់ប្រជាប្រិយភាព រសជាតិឈ្ងុយឆ្ងាញ់ ពណ៌សម្បុរគួរសម...។ល។ ត្រូវជាមួយទ្រឹស្តីម្ហូបអាហារប្រណិតនិងស្រាលរបស់អ្នកក្រុងហ្វេ”។
ភ្ញៀវទេសចរណ៍អាចហូបមុខម្ហូបនំបញ្ចុកសាច់គោហ្វេ ចំរសជាតិនៅហាងស៊ុងហឿង (Song Huong) - អាសយដ្ឋានលេខ៥៤អេ វិថីង្វៀនជីថាញ (Nguyen Chi Thanh) - ក្រុងហាណូយ។
|
សព្វថ្ងៃ នៅទីក្រុងហ្វេ មានហាងនំបញ្ចុកល្បីឈ្មោះជាច្រើនទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករមកហូប ប៉ុន្តែរាល់លើកដែលខ្ញុំមកដល់ទីក្រុងហ្វេ ខ្ញុំតែងតែចូលចិត្តទៅផ្សារដុងបា (Dong Ba) ហូបនំបញ្ចុកសាច់គោហ្វេ ដែលយាយៗរែងអង្រែកលក់តាមផ្សារ។ អង្គុយនៅកណ្តាលផ្សារមនុស្សអ៊ូអរធ្វើដំណើរទៅមក ជុំវិញធុំក្លិនត្រី បង្គា បន្លែ ហូបនំបញ្ចុកមួយចានដែលយាយៗចម្អឹនតាមបែបសម័យដើម មានន័យថាមិនបង់គ្រឿងទេសច្រើននិងសាច់ ដូចរបៀបចម្អឹនសព្វថ្ងៃទេ តែឃើញថាមានរសជាតិឆ្ញាញ់ប្លែកដោយឡែករបស់វា។ ជាពិសេស គឺបានហូបតាមបែបសាមញ្ញរបស់អ្នកក្រុងហ្វេ រំលឹកឡើងវិញនៅអារម្មណ៍នៃសម័យឧបត្ថម្ភធន កង្វះខាតលំបាក យូរៗទើបបានម្តាយនាំទៅផ្សារដុងបា (Dong Ba) ហូបនំបញ្ចុកសាច់គោហ្វេមួយចាន។ យ៉ាងនេះបានជារសជាតិនំបញ្ចុកសាច់គោហ្វេ បានជាអារម្មណ៍នោះនៅតែឌិតជាប់លើរូបខ្ញុំមកដល់សព្វថ្ងៃ។
ថ្ងៃមួយមានឱកាសទៅលេងទីក្រុងហ្វេ បានជួបជាមួយ បងផានថាញហាយ (Phan Thanh Hai) នាយកមជ្ឈមណ្ឌលអភិរក្សកេរដំណែលទីក្រុងបូរាណហ្វេ នាឱកាសជជែកគ្នាពីនេះពីនោះលេង បងបាននិទានប្រាប់ថា កន្លងហើយមានឯកអគ្គរដ្ឋទូតអាមេរិក Ted Osius មកធ្វើការនៅទីក្រុងហ្វេ ក្នុងឱកាសស្វែងយល់ពីម្ហូបអាហារ នៅទីធ្លាវិមានយៀមថ័រ (Diem Tho) ក្នុងរាជវាំង មិនដឹងថាអចេតនាឬចេតនាទេ លោកបែរជាជ្រើសចម្អឹននំបញ្ចុកសាច់គោហ្វេដោយដៃឯង។ សំឡឹងមើលលោកផ្សំគ្រឿងទេស រួចហូបនរណាក៏សប្បាយនិងមោទន ដោយសាទីក្រុងហ្វេមានមុខម្ហូបឆ្ងាញ់ ដែលគ្មានទីណាមាន៕
អនុវត្ត៖ ត្រឹនថាញយ៉ាង