• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

នំបង្គា បឹងហូតី (Ho Tay)

នំបង្គាបឹងហូតី (Ho Tay) បានចាត់ទុកជាមុខម្ហូបអាហារមួយ ក្នុងចំណោមមុខម្ហូបអាហារ ដែល​បង្ហាញ​បានពីលក្ខណៈពិសេសដាច់ដោយឡែក នៃភាពប្រណិតម្ហូបអាហារ របស់​ប្រជាជន​ក្រុង​ហាណូយ ​ដែល​ភ្ញៀវទេសចរណ៍​អន្តរជាតិ​នរណា ក៏គួរគប្បីសាកល្បង​ពិសាមួយ​ដង។ មុខ​អាហារ​ឆ្ងាញ់​ពិសា​នេះ បាន​ឧទ្ទេសនាម​ក្នុងកម្ម​វិធី “Destination” នៃបណ្តាញទូរទស្សន៍ ​CNN ។

 តាម​ការ​ចែក​រំលែកនៃ​​ម្ចាស់​ហាង​ហ្វ័រ​ញ៉ា (Hoa Nha) នៅផ្លូវ​ភូតីហូ​​ (​Phu Tay Ho) ​នំបង្គា​​ចាប់​ផ្តើម​​បើកទូលាយ​នា​​ឆ្នាំ​១៩៣០ រយៈ​ពេល​​នោះ មានអ្នក​​រែក​អង្រែក​លក់​តាម​ថ្នល់​ ប្រជុំ​គ្នា​លក់​បណ្តោយ​តាម​ថ្នល់​​ថាញ​ណៀន​ (Thanh Nien) ​។ ដល់ពេញ​តំបន់​នេះ​ស្តុក​ស្តមឡើង​​ ស្តង់​លក់​នំបង្គា​​តូច​ៗ​​ ក៏​បាន​បង្កើត​​​ ហើយ​នំបង្គា​បឹង​ហូតី​​ (Ho Tay) ចាប់​ផ្តើម​​បង្ក​ចំណាប់​តាំងពីពេល​នោះមក​។​

នំ​បង្គា​​បឹង​តីហូ (Ho Tay) ​បាន​ធ្វើ​ឡើងទៅ​ដោយ​ការ​ប្រមូល​ផ្តុំ​នៃ​ភាព​ប្រណិត​​ម្ហូប​អាហារ​​របស់​​ប្រជាជន​ក្រុង​ហាណូយអតីតកាល​​។​ ត្រូវ​នឹង​ឈ្មោះ​ហៅ​ នំបង្គា​​បឹង​ហូតី (Ho Tay) គ្រឿង​បង្គា​​សម្រាប់​ធ្វើ​ ត្រូវ​ជា​បង្គា​​ទឹក​សាប​ ​​ចាប់​​មកពី​បឹង​ហូតី (Ho Tay)។ ពីព្រោះ​បង្គា​​​​ចាប់បាន​​​នៅ​បឹង​ហូតី​ (Ho Tay) តែង​មាន​សាច់​ហាប់​មាំ​ និង​ មាន​ជាតិ​ផ្អែម​ ហើយ​ពេល​ចៀន​ឡើង​មាន​ពណ៌​ក្រហម​ឆ្អៅ​។ បង្គា​បន្ទាប់​ពី​លាង​ជ្រះ​នឹង​បាន​យកទៅ​ប្រឡាក់​នឹង​ម្សៅ​ រួចហើយ​យកទៅ​ដាក់​ចៀន​ដោយ​​ខ្លាញ់​ច្រើន​​។ ក្នុង​ការ​​ចៀន​​នំ​ អ្នក​ធ្វើ​ត្រូវ​យកចិត្តទុកដាក់​ លើ​​ស្រទាប់​សម្បក​នំ​ប្តូរ​ជា​ពណ៌​លឿង​ ដូចពណ៌​​ស្លាប​សត្វកន្លាត រួច​ស្រង់​យក​ចេញ​ទុកឱ្យ​ស្រក់​​សម្ងួត​​​ខ្លាញ់​។​
.



 បង្គា​ស្រស់​ចាប់​បាន​ពី​បឹង​ហូតី ​(Ho Tay)។​


 នំ​បាន​ចៀន​ក្នុង​ខ្ទះ​ខ្លាញ់ពេញ​​​។​


 អាហារនំ​បង្គា​បឹង​ហូតី ​(Ho Tay)។​

 

នំ​បង្គា​បឹង​ហូតី (Ho Tay) ជាមួយនឹង​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ ​តែង​បាន​ពិសា​ជាមួយ​នឹង​ទឹក​ជ្រលក់​ ធ្វើ​អំពី​គ្រឿង​ម្ទេស ខ្ទឹម​ស ស្ករ​ ល្ហុង​ខ្ចី​ជាដើម​ ភ្ជាប់តាម​បន្លែស្រស់​ ធ្វើ​ឱ្យ​មុខអា​ហារ​​​ល្បី​ឈ្មោះ​ របស់​ក្រុង​ហាណូយ​កាន់តែ​មាន​ភាព​ទាក់​ទាញ​ជាង​។ ពិសេស​ នំបង្គា​​បឹង​ហូតី​ (Ho Tay) ត្រូវ​ពិសា​នៅពេល​ក្តៅ ពីព្រោះ​ពេល​នោះ ស្រទាប់​នំ​នៅ​រក្សា​បាន​ភាព​ស្រួយ​ ហើយ​បង្គា​ក៏​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​​ដែរ​៕​

 អាហារដ្ឋាន​ហ្វ័រ​ញ៉ា​ (Hoa Nha) ៖

- អាសយដ្ឋាន​៖ លេខ​៤៩ ផ្លូវ​ភូ​តីហូ (Phu Tay Ho) តី​ហូ (Tay Ho) ក្រុង​ហាណូយ​
- ទូរសព្ទ៖ ០៩០៤ ៨០២ ៦៩៩ / ០៩៣៩ ៥៩១ ២៨៦
 

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ត្រឹន​ថាញ​យ៉ាង


Top