ចំណុចសំខាន់គួរឲ្យចាប់ចិត្តក្នុងទស្សនកិច្ចលើកនេះគឺបណ្តាសកម្មភាពជំរុញការវិនិយោគ។ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បានអញ្ជើញចូលរួមនិងថ្លែងសន្ទរកថាក្នុងសន្និសីទជំរុញវិនិយោគចូលប្រទេសវៀតណាម ដែលបានរៀបចំនៅរាជធានី Tokyo ។ តាំងពីពេលមុនរហូតដល់បច្ចុប្បន្ននេះ សន្និសីទនេះគឺសន្និសីទដែលមានទ្រង់ទ្រាយធំបំផុត និងត្រូវបានរៀបចំនៅប្រទេសជប៉ុននិងមានការចូលរួម ចំនួន ១.៦០០ សហគ្រាសនៃប្រទេសទាំងពីរ ។
ព្រះចៅអធិរាជជប៉ុន Akihito និងព្រះអគ្គមហេសី Michiko ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ក៏អញ្ជើញធ្វើជាអធិបតីក្នុងកិច្ចពិភាក្សានិងកិច្ចសន្ទនាជាមួយបណ្តាអង្គការសេដ្ឋកិច្ចនិងសហគ្រាសឈានមុខគេជាង ១០០ របស់ប្រទេសជប៉ុន ស្ថិតក្នុងភូមិសាស្ត្ររាជធានី Tokyo និងខេត្ត Kansai អំពីផ្នែកថាមពល បច្ចេកវិទ្យាព័ត៌មាននិងហិរញ្ញវត្ថុ - ធនាគារ...
លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ជួបនិងពិភាក្សាការងារជាមួយ
លោកនាយករដ្ឋមន្ត្រី Shinzo Abe។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និង លោកនាយករដ្ឋមន្ត្រី Shinzo Abe អញ្ជើញ
ធ្វើជាសាក្សីក្នុងពិធីផ្តល់ឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ថ្នាក់ដឹកនាំអង្គការជំរុញពាណិជ្ជកម្មជប៉ុន (JETRO) បានវាយតំលៃទីផ្សារវៀតណាមមានទស្សនវិស័យនិងឲ្យដឹងថា ក្នុងចំណោមបីសហគ្រាសជប៉ុន មានតែសហគ្រាសមួយប៉ុណ្ណោះ មានបំណងប្រាថ្នានូវការបើកទូលាយការវិនិយោគនៅប្រទេសវៀតណាម។ រីឯប្រទេសវៀតណាម នៅពេលអញ្ជើញចូលរួមក្នុងកិច្ចសន្ទនាផ្ទាល់ជាមួយវិនិយោគិនជប៉ុន លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានសង្កត់ធ្ងន់យ៉ាងខ្លាំងសារសំខាន់មួយ ៖ ពេលនេះគឺជាពេលវេលាសមស្របសំរាប់វិនិយោគិនជប៉ុនបើកទូលាយការវិនិយោគនិងធ្វើអាជីវកម្មនៅប្រទេសវៀតណាម។
ចាប់ផ្តើមពីនោះ ភាគីទាំងពីរសង្ឃឹមថា ទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនលើកនេះរបស់លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) នឹងរួមចំណែកក្នុងការបង្កើតរលកវិនិយោគថ្មីនិងមានកម្លាំងចលករថ្មីពីប្រទេសជប៉ុនចូលប្រទេសវៀតណាម។
ក្នុងឱកាសនេះ ភាគីទាំងពីរបានផ្លាស់ប្តូរ ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ដែលមានតំលៃជាង ២២ ពាន់លានដុល្លារអាមេរិក។
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)បានជួបសវនាការជាមួយ លោកប្រធាន
សភាជាន់ទាបជប៉ុនTadamori Oshima និងសហភាពសម្ព័ន្ធសមាជិតសភាមិត្តភាពជប៉ុន – វៀតណាម។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយ លោកប្រធានព្រឹទ្ធសភាជប៉ុន
Date Chuichi និងអញ្ជើញទស្សនាបន្ទប់ប្រជុំរបស់ព្រឹទ្ធសភាជប៉ុន។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោកប្រធានគណៈកម្មាការសន្តិភាព
នៃសភាជាន់ទាបជប៉ុន Tsuyoshi Yamaguchi ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
សរុបលទ្ធផលនូវទស្សនកិច្ចលើកនេះ យើងខ្ញុំអាចមើលឃើញយ៉ាងច្បាស់លាស់លទ្ធផលដ៏ចាប់ចិត្តដូចខាងក្រោយ ជាពិសេសគឺក្នុងវិស័យសហប្រតិបត្តិការខាងសេដ្ឋកិច្ច វិនិយោគ នេះគឺជា៖
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីបានប្តេជ្ញាចិត្តលើកកំពស់តំលៃពាណិជ្ជកម្មឡើងដល់ទ្វេដង ស្មើនឹងជិត ៦០ ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០២០ (នាសព្វថ្ងៃនេះតំលៃពាណិជ្ជកម្មគឺ ៣០ ពាន់លានដុល្លារអាមេរិក)។
រាជរដ្ឋាភិបាលជប៉ុនបានអះអាង នឹងជួយឧបត្ថម្ភប្រទេសវៀតណាមអនុវត្តន៍បណ្តាផែនការ ឧស្សហកម្ម ៦ ផ្នែក ដែលបានជ្រើសរើសក្នុងយុទ្ធសាស្ត្រឧស្សហូបនីយកម្មរបស់ប្រទេសវៀតណាមក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវៀតណាម - ជប៉ុន ជាពិសេសគឺផ្នែករថយន្តនិងឧស្សហកម្មជួយឧបត្ថម្ភ។
ប្រទេសជប៉ុនបានអះអាង នឹងបន្តផ្តល់អាទិភាព ODA ឲ្យប្រទេសវៀតណាមក្នុងការកែទម្រង់ កសាងហេដ្ឋារចនាសម្ព័ន្ធ បណ្តុះបណ្តាលប្រភពធនធានមនុស្ស ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ភាគីទាំងពីបានឯកភាពនូវការដែលប្រទេសជប៉ុននឹងជួយឧបត្ថម្ភបណ្តាគម្រោងកសាងហេដ្ឋារចសម្ព័ន្ធមានគុណភាពខ្ពស់ ទ្រង់ទ្រាយធំនិងសំខាន់របស់ប្រទេសជាតិដូចជា៖ ផ្លូវ ល្បឿនលឿនខាងជើង - ខាងត្បូង និងផ្លូវដែកក្នុងទីក្រុង។
ភាគីទាំងពីរបានអះអាង ត្រៀមខ្លួននិងបង្កលក្ខណៈងាយស្រួលសំរាប់ការបំពេញបែបបទការនាំចេញផ្លែក្រូច ផ្លែក្រូវឃ្វិចជប៉ុនចូលប្រទេសវៀតណាម និងផ្លែគូលែន ផ្លែមៀនរបស់វៀតណាមចូលប្រទេសជប៉ុននិងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យណែនាំភូមិសាស្ត្រ។
លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe សន្យានឹងជួយឧបត្ថម្ភវៀតណាមលើកកំពស់សមត្ថភាព កម្លាំងអនុវត្តន៍ច្បាប់លើសមុទ្រ ក្នុងនោះបណ្តុះបណ្តាលប្រភពធនធានមនុស្ស។
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមនិងថ្លែងសន្ទរកថា
ក្នុងពិធីបើកសន្និសីទអនាគតអាស៊ីលើកទី២៣។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកនាយករដ្ឋមន្ត្រីជប៉ុន
អញ្ជើញចូលរួមក្នុងសន្និសីទជំរុញការវិនិយោគចូលប្រទេសវៀតណាមនៅប្រទេសជប៉ុន។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
១៦០០ សហគ្រាសនៃប្រទេសទាំងពីរចូលរួមក្នុងសន្និសីទជំរុញការវិនិយោគចូលប្រទេសវៀតណាម
នៅប្រទេសជប៉ុន។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមក្នុងកិច្ចសន្ទនាតុមូល
ជាមួយថ្នាក់ដឹកនាំបណ្តាសម្ព័ន្ធក្រុមហ៊ុនឈានមុខគេរបស់ប្រទេសជប៉ុន។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកប្រធានសហភាពសម្ព័ន្ធសេដ្ឋកិច្ចជប៉ុននិង ប្រធានបណ្តាសម្ព័ន្ធក្រុមហ៊ុនធំចំណុះ Keidanren។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោកប្រធានអង្គការជំរុញពាណិជ្ជកម្ម
ជប៉ុន(JETRO) Hiroyuki Ishige ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោកប្រធានស្ថាប័នកិច្ចសហប្រតិបត្តិការ
ជប៉ុន (JICA) Kitaoka Shinichi។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោកប្រធានសម្ព័ន្ធក្រុមហ៊ុន
Canon Mitarai Fujio។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោកប្រធានសម្ព័ន្ធក្រុមហ៊ុន
Mitsubishi Ken Kobayashi។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោកប្រធានសម្ព័ន្ធក្រុមហ៊ុន
Route Inn Nagayama Katsutoshi។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួបនិងធ្វើការជាមួយសហគ្រាស
បច្ចេកវិទ្យាព័ត៌មានជប៉ុន។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម
យើងអាចនិយាយថា ទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុនលើកនេះនិងអញ្ជើញចូលរួមក្នុងសន្និសីទអនាគតអាស៊ីលើកទី ២៣ របស់លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានបញ្ចប់ប្រកបដោយជោគជ័យ ហើយនឹងរួមចំណែកបើកកំរិតថ្មីក្នុងទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវៀតណាម - ជប៉ុនកាន់តែធ្វើស៊ីជម្រៅថែមទៀត./.
ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម