• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

នឹកច្វែ!...

ផ្ទាំងគំនូរ​ទាំង៣៧ របស់​អតីត​វិចិត្រ​ករ ង្វៀន​ហាយ​ជី (១៩៤៣-២០០៣) ល្បី​ឈ្មោះ​មាន​នាម​ថា​គំ​នូរ​ច្វែ ដែល​បាន​តាក់​តែង​ក្នុង​វេលា​ចុង​ក្រោយ​នៃជីវិត ខណៈ​ពេល​នេត្រា​ទាំង​គូរ​របស់​លោក​ហាក់​ដូច​ជាជិត​ងងឹត​ទៅ​ហើយ បាន​ដាក់តាំង​ពិព័រណ៍​នៅ​ប្រទេស​បារាំ​ង​។ បណ្តា​ស្នាដៃនេះ​ នៅ​លើក​ដំបូង​បាន​សាច់ញាតិ​ របស់លោក​ឧទ្ទេសនាម​ដល់​អ្នកទស្សនា នៅទីក្រុងហូ​ជី​មិញ នៅ​ក្នុង​ការ​តាំង​ពិព័រណ៍ “នឹកច្វែ” ក្នុង SI Restaurant (ខណ្ឌ១) ក្នុង​ប៉ុន្មាន​ថ្ងៃដើ​ម​ឆ្នាំ២០១៥​។

លោក​មិនបាន​សិក្សាក្នុង​សាលាណា​មួយ​ឡើយ វិចិត្រ​ករច្វែ​មក​ជាមួយ​បុព្វ​ហេតុ​គូរ​គំ​នូរ ដោយ​ក្តី​ចំណូល​ចិត្ត​ពីវិចិត្រ​សិល្បៈ សមត្ថភាព​សិក្សា​ខ្លួន​ឯង និង​ការច្នៃប្រឌិត​ដោយ​ខ្លួន​ឯង។ វិចិត្រ​ករ​ច្វែគូរ​ជា​ចម្បង គឺគំនូរ​លាប​ពណ៌​ប្រេង គំនូរ​គូលើ​ក្រណាត់ ឬលើ​ក្រដាស​យ៉រ ដោយ​សារមាន​ទេពកោស​ល្យខាង​គូរ​ចំអក កាល​ពីនៅ​រស់​រៀន​លោក​ហៅ​ថា រូបគំនូរ​ថ្លុក។ ពីព្រោះតាម​យោបល់​របស់​លោក រូប​គំនូ​រ​ថ្លុក​​មាន​លក្ខណៈ​ចំអក​ឡក​ឡើយ តែក្នុង​នោះមានបង្កប់ខ្លឹមសារ នៃជីវភាព​រស់នៅ​សប្បាយ​រីករាយ សុទិដ្ឋិនិយម សកម្ម ដូច​ជីវិត​រស់​នៅ​របស់​វិចិត្រករ​ផ្ទាល់។


រូបថតអតីតវិចិត្រករ ង្វៀនហាយជី (១៩៤៣-២០០៣) ល្បីឈ្មោះក្នុងនាមជាអ្នកគូរគំនូរច្វែ។ រូបថត៖ ឯកសារ

បរិកាសតាំងពីព័រណ៍ “នឹកច្វែ” នៅក្នុង SI Restaurant (ខណ្ឌ១ ទីក្រុងហូជីមិញ)។

លោកបាន​ចាត់ទុកជាវិចិត្រករ​ គំនូរថ្លុក​លេខមួយរបស់​វៀត​ណាម ក្នុង​តំណាក់​កាល​ពាក់​កណ្តាល​ក្រោយ​សតវត្សរ៍​ទី​២០ ជាមួយ​ប្រធាន​បទ​តិះដៀល​ទិទៀន នូវ​ទម្លាប់​អាក្រក់​នៃគ្រប់​វណ្ណទាំង​អស់នៅក្នុង​សង្គម។ បណ្តា​ស្នាដៃ​របស់​ច្វែ តែង​មានលក្ខណៈ​បង្កប់​ន័យស៊ីជម្រៅ​ផង និង​មាន​ភាព​សប្បាយ​រីក​រាយ ស្រស់​ស្រាយ​ផង ប៉ុន្តែ​ផ្សារ​ភ្ជាប់​នឹង​ជីវិត​រស់​នៅក្នុង​សង្គម។

ក្នុងតាំង​ពីព័រណ៍ “នឹកច្វែ” លើកនេះ នៅ​លើផ្ទាំង​គំនូរ​លាប​ពណ៌ប្រេង​បង្កប់​ច្រើន​រូប​ភាព ដែល​បាន​ដក​បទ​ពិសោធន៍​ពីសកម្មភាព ការងារ​មាននៅក្នុង​ជីវិតវិចិត្រ​ករ ដែល​លោក​បាន​រងទទួល​និង​ឆ្លង​កាត់​យ៉ាង​ច្រើន។ បណ្តា​ស្នាដៃ “ត្រីនិង​បក្សី” “ទូអេហ្វែល” “សម្បកបក្សី” “របាំងមុខ” “ចងរឹត” “ព្រៃល្បោះ” ។ល។ ជា​មួយ​រូបភាព​បង្កប់​ន័យ អត្ថន័យ​ច្រើន ជម្រុញ​អារម្មណ៍ស្រមើល​ស្រមៃ​របស់អ្នក​ទស្សនា។

ផ្ទាំងគំនូរដំបូង​បង្អស់ដែល​វិចិត្រករច្វែគូរ គឺជាបណ្តាស្នាដៃ ដែលស្តី​ពីសាច់​ញាតិ​ក្នុង​គ្រួសារ។ ហើយ​មួយ​ជីវិត​លោក​កាន់​តែជក់​ចិត្ត គូរក្រោម​ប្រធាន​បទស្តី​អំពីប្រពន្ធ​និង​កូន ពិសេស​គឺរូបភាព​ស្រ្តីវៀត​ណាម តែងតែ​បាន​បង្ហាញ​ចេញ​មួយភាគ​ធំ ក្នុងស្នាដៃរបស់​លោក។ កម្រង​គំនូរ “ស្រ្តីប្រទេស​ខ្ញុំ” រួម​មានចំនួន​១០ផ្ទាំងគំនូរ​ចំអក បាន​វិចិត្រករ​គូរ​នៅក្នុង​ឆ្នាំ១៩៩៥ ចូលរួមតាំង​ពិព័រណ៍ “រូបគំនូរថ្លុក​អាស៊ី” នៅប្រទេស​ជប៉ុន បាន​ឧទ្ទេសនាម​ដល់​មហាជន​នៅក្នុង​តាំងពិព័រណ៍​លើក​នេះ។ នេះគឺជារូបគំនូរ​ថ្លុក​ចំនួន​១០​ផ្ទាំង ដែល​គូរ​ដោយ​ជក់​ដែក​និង​ទឹក​ពណ៌នៅលើ​ក្រដាស​យ៉រ ដែលបាន​ស្តែង​ចេញ​ពី “ព្រលឹង” របស់​​ប្រពន្ធ អ្នក​ម្តាយ​ទ្រាំលំ​បាក​ថែទាំ​ប្តី​និង​កូន​។ ក្នុង​នោះ បណ្តាស្នា​ដៃ “ពិភព​ផ្កាយនិង​ធុងសម្រាម” “ប្តីនិង​កូន” “ស៊ីក្លូ” និយាយ​អំពីការ​ទ្រាំលំ​បាក​របស់​ស្រ្តី  ជាក់​ស្តែង​បាន​ធ្វើឲ្យអ្នក​ទស្សនា​រំជួល​ចិត្ត។

តំណាក់កាលនៃទស្សវត្សរ៍១៩៩០ គំនូរចំអក​របស់ច្វែចុះផ្សាយ​ ក្នុងកាសែត​ជាច្រើន​នៅក្នុង​ប្រទេស។ តាំង​ពិព័រណ៍​នេះបាន​សាច់​ញាតិ​ក្នុង​គ្រួសារ រៀបចំឡើងដើម្បីរំលឹកដល់​ច្វែ ទន្ទឹម​នឹង​នោះចែក​រំលែក​ស្នាដៃ​មួយ​ចំនួន​របស់​លោក ទើប​បានចុះ​ផ្សាយ​ឲ្យម​ហាជន​ទស្សនា​លើក​ដំ​បូង។

ស្នាដៃមួយចំនួនរបស់ច្វែ៖

ស្នាដៃ “បិទជិត”។

ស្នាដៃ  “អង្រឹង”។

ស្នាដៃ  “ព្រៃល្បោះ”។

ស្នាដៃ  “ផ្លាកហាមខិត”។

ស្នាដៃ  “អង្គុយលើក្តារដាំដែកស្រួច”។

ស្នាដៃ “ចងរឹត”។

ស្នាដៃ “Arc de Triomphe”។

ស្នាដៃ  “របាំងមុខ”។

ស្នាដៃ  “វិហារព្រះម្ចាស់ម៉ែបារីស”។

ស្នាដៃ “ទូអេហ្វេស”។

ស្នាដៃ “សម្បុកបក្សី”។

ស្នាដៃ “ក្រុមអ្នកគាំទ្រ”។

ស្នាដៃ “នាងមច្ឆានុ”។

និងស្នាដៃមួយចំនួនផ្សេងៗទៀត


















 

អត្ថបទ៖ សើនងៀ  រូបថត៖ ឡេមិញ

thachdicon

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

បន្តភាពជោគ​ជ័យនៃ​​ភូមិ​បាតត្រាង (Bat Trang)​ តាមរយៈ​ផលិតផល​ជាច្រើន​របស់​​​សិប្បករ​។ សិប្បករ​​ភូមិ​បាតត្រាង​ (Bat Trang) បាន​យក​អារម្មណ៍​បង្កើត​ចេញពី​​ត្រារាជ​ ទើបតែ​​នាំ​​យក​ដោយ​ជោគជ័យ​មកពីប្រទេស​បារាំង​

Top