• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

និស្សិតវៀតណាមនៅកម្ពុជា រៀបចំកម្មវិធីស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២២

នាពេលថ្មីៗនេះ និស្សិតវៀតណាមនៅកម្ពុជាបានរៀបចំកម្មវិធីស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២២ ដោយមានការចូលរួមពីលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang តំណាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា រួមជាមួយលោកគ្រូអ្នកគ្រូនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ និស្សិតឡាវ និងនិស្សិតកម្ពុជា។

តំណាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ប្រធាននាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ លោក ចាប សោភ័ណ្ឌ (រូបថត៖ vov.vn)


ថ្លែងនៅក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានលើកសរសើរចំពោះសមិទ្ធិផលដែលនិស្សិតវៀតណាមសម្រេចបានក្នុងអំឡុងឆ្នាំសិក្សាកន្លងមក និងការរួមវិភាគទានរបស់និស្សិតវៀតណាមនៅកម្ពុជាក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី វៀតណាម-កម្ពុជា ក៏ដូចជារវាងនិស្សិតវៀតណាម និងនិស្សិតអន្តរជាតិ។

ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតវៀតណាម មកសិក្សានៅកម្ពុជា ព្រមទាំងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យ និងមន្ត្រីទាំងអស់នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានបង្រៀន និងបណ្តុះបណ្តាលនិស្សិតវៀតណាមជាច្រើនជំនាន់។

លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ប្រគល់ប័ណ្ណសរសើរដល់និស្សិតវៀតណាមនៅកម្ពុជា (រូបថត៖ vov.vn)

តំណាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ប្រធាននាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ លោក ចាប សោភ័ណ្ឌ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងការរួមវិភាគទានរបស់និស្សិតវៀតណាមក្នុងអំឡុងពេលសិក្សានៅកម្ពុជា។ ទន្ទឹមនឹងនោះ លោកបានជូនពរឆ្នាំថ្មី និងជូនពរដល់និស្សិតវៀតណាម បំពេញភារកិច្ចសិក្សាឲ្យបានល្អ រួមចំណែកក្នុងបុព្វហេតុកសាង ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ក៏បានប្រគល់ប័ណ្ណសរសើរ និងរង្វាន់ដល់សមូហភាព និងនិស្សិតវៀតណាមចំនួន ០៨ នាក់ដែលមានស្នាដៃសិក្សាឆ្នើមផងដែរ៕

កាសែតកងទ័ពប្រជាជន​វៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top