• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

និស្សិតជាង៦០ម៉ឺននាក់ចូលរួមយុទ្ធនាការស័្មគ្រចិត្តរដូវវិស្សមកាលបៃតងលើកទី២៥ឆ្នាំ២០១៨


 លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan អញ្ជើញប្រគល់ទង់ចេញដំណើរដំណើរយុទ្ធនា
ការស្ម័គ្រចិត្ត វិស្សមកាលបៃតងលើកទី២៥ឆ្នាំ២០១៨ (រូបថតៈ VIET DUNG)

 នាព្រឹកថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ​២០១៨ នៅទីក្រុងហូជីមិញ សហ ភាព​យុវជនវៀតណាម​ទីក្រុងហូជីមិញ​បានរួម​សហការ​ជាមួ​យសមា គមនិស្សិតវៀតណាម​ទីក្រុង រៀបចំពិធីចេញដំណើរយុទ្ធនាការស្ម័គ្រ​ចិត្ត វិស្សមកាល​បៃតង​​លើកទី២៥​ឆ្នាំ២​០១៨ក្រោមប្រធានបទ ​“យុទ្ធ​ជនស្ម័គ្រចិត្តវិស្សមកាលបៃ​តងទីក្រុងហូជីមិញ ច្នៃប្រ​ឌិត ស្ម័គ្រ​ចិត្ត​ដើម្បី​សហគមន៍”។
 
អញ្ជើ​ញថ្លែងមតិក្នុងពិធីចេ​ញដំណើរនេះ លោក Nguyen Thien Nhan លេខា​គណៈកម្មាធិការ​បក្សទី​ក្រុង​ហូជីមិញ​ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែល​យុទ្ធជនស្ម័គ្រចិត្ត​វិស្សមកាល​បៃតង ទទួលបានក្នុង រយៈ​ពេល​ប៉ុន្មាន​​ឆ្នាំកន្លងទៅ​ ដែលបង្ហាញភាពស្វាហា​ប់ លក្ខណៈច្នៃ​ប្រឌិត​ក៏ដូច​ជាស្មារតី​ឈាន​មុខ​ស្ម័គ្រ​ចិត្ត​របស់​យុវ​ជន​។
 
លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា វិស្សមកាលបៃតង ជា​បរិយាកាស​សម្រាប់​ដក​ពិសោធន៍​នូវជំនាញ​និងបង្ហាញ​នូវការតាំងចិត្តរបស់យុវវ័យ​។ ហេតុដូច្នេះ សមាជិកសម្ព័ន្ធយុ​វជននិងយុវជនទាំ​ងអស់ គប្បី​ពង្រី​កនូវកម្លាំងពលំរបស់ខ្លួនក្នុង​សកម្មភាពស្មគ្រចិត្ត ​ដើម្បី សហគមន៍​ដើ​ម្បីភាពសុដុមរមនា្យ និង​បង្កើតការ​រីកសាយ​ភាយក្នុងប្រជាជនគ្រ​ប់ស្រ​ទាប់ ផង​ដែ​រ។
 
យុទ្ធនាការនេះ​នឹងប្រមូលផ្តុំទៅលើសកម្មភាពស្ម័គ្រចិ​ត្ត កសាងរបៀបរស់នៅអរិយធម៌ ​ការ​ពារបរិ​ស្ថាន សមស្របជា​មួយបម្រែបម្រួលអាកាសធា​តុ កសា​​ងជន​បទថ្មី និង​អនុវត្តនូវ​សកម្មភាព​ស្ម័គ្រចិត្ត​មួយ​ចំនួន​ទៀត​ដូច​ជា “ផឹកទឹកនឹកដល់ប្រភពដើម” និងរក្សាសន្តិសុខសង្គមជា​ដើម៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top