• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

និស្សិតកម្ពុជានៅវៀតណាមនិងសេចក្ដីស្រឡាញ់ជាមួយក្បាច់គុនតេក្វាន់ដូ

កាលពីឆ្នាំ២០១៣ លីណាបាននាំមកជូនមាតុភូមិនូវ មេដាយសំរិទ្ធក្នុងវិញ្ញាសារតេក្វាន់ដូនៅ Seagames ២៣។
 

ឈឿង លីណា ជាកូនខ្មែរ-វៀតណាម នាងត្រូវបាន ប្រសូត្រនិងធំដឹងក្ដីនៅរាជធានីភ្នំពេញ កម្ពុជា។ តាំងពីនៅតូច លីណា បាន ចិញ្ចឹមក្ដីសុបិន្តក្លាយទៅជាឱសថការីពូកែមួយរូប ដើម្បីចូលរួម ចំណែកទៅក្នុងបុព្វហេតុថែទាំនិងការពារសុខភាពប្រជាជនកម្ពុជា។

អនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងអប់រំ​ និងបណ្ដុះបណ្ដាលវៀតណាមនិងក្រសួងអប់រំយុវជននិងកីឡាកម្ពុជា ជារៀងរាល់ឆ្នាំ ភាគីវៀត ណាមបានទទួលនិស្សិតកម្ពុជាចំនួន១២០នាក់មកសិក្សារៀនសូត្រថ្នាក់ឧត្តម សិក្សា ក្រោយឧត្តមសិក្សា ធ្វើកម្មសិក្សា និងរៀនភាសាវៀតណាមត្រៀមចូល រៀនថ្នាក់ឧត្តមសិក្សា។ និស្សិតកម្ពុជាភាគច្រើនសិក្សារៀនសូត្រនៅតាមសាក លវិទ្យាល័យមួយចំនួនដូចជា៖ សាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ សាកល វិទ្យាល័យសំណង់ សាកលវិទ្យាល័យពហុបច្ចេកទេស សាកលវិទ្យាល័យ ស្ថាបត្យកម្មហាណូយ សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ សាកលវិទ្យាល័យវេជ្ជ សាស្ត្រ Thai Binh និងសាកលវិទ្យាល័យ Nguyen Tat Thanh ទីក្រុងហូជីមិញ។ ហើយកញ្ញា ឈឿង លីណា ជានិស្សិតកម្ពុជាម្នាក់ក្នុងចំណោមនោះ។ ថ្ងៃនេះ សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តរួមជាមួយអ្នកយកព័ត៌មានរបស់ VOV ជួបសំណេះសំណាល ជាមួយកញ្ញា លីណា ណា!

ដោយមានការប្ដេជ្ញាចិត្តនិងកម្លាំងចិត្តមោះមុតរបស់ខ្លួន លីណាបាន អះអាងជាបន្តិចម្ដងៗនូវឋានៈរបស់ខ្លួនក្នុងពិភពតេក្វាន់ដូ។ ផ្សាភ្ជាប់នឹង តេក្វាន់ដូអស់រយៈពេល១៥ឆ្នាំកន្លងមកនេះ លីណាដណ្ដើមបានស្នាដៃខ្ពស់ជា បន្តបន្ទាប់ក្នុងការប្រកួតតេក្វាន់ដូទាំងធំនិងតូចនៅវៀតណាមនិងកម្ពុជា ហើយ ក្លាយទៅជាកត្តាស្នូលនៃក្លឹបក្បាច់គុនតេក្វាន់ដូ នៃសាកលវិទ្យាល័យ Nguyen Tat Thanh ទីក្រុងហូជីមិញ។ និយាយអំពីកូនសិស្សពោរពេញទៅដោយទេព កោសល្យរបស់ខ្លួន លោក Nguyen Van Ka គ្រូបង្វឹកក្លឹបតេក្វាន់ដូរបស់សាលា បានឲ្យដឹងថា៖ “នាបច្ចុប្បន្ន លីណា រួមជាមួយបងប្អូនកំពុងជាសសរស្តម្ភនៃក្លឹបតេក្វាន់ដូ សាកលវិទ្យាល័យ Nguyen Tat Thanh ដើម្បីចូលរួមការប្រកួតថ្នាក់និស្សិតក្នុង ប្រទេស។ ជាពិសេស កាលពីឆ្នាំ២០១៥ នៅមហោស្រពកីឡានិស្សិតទូទាំង ប្រទេសនៅ Bac Ninh នាងដណ្ដើមបានមេដាយប្រាក់មួយគ្រឿង”។

នៅឆ្នាំ២០២២ លីណា នឹងបញ្ចប់ការសិក្សាសាកលវិទ្យាល័យ Nguyen Tat Thanh។ បន្ទាប់ពីរៀនចប់ នាងគ្រោងនឹងស្នាក់នៅវៀតណាមធ្វើការហើយហ្វឹក ហាត់ក្បាច់គុនក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ថែមទៀតដើម្បីរៀនសូត្របទពិសោធន៍ជាក់ស្ដែងមុនពេលវិលត្រឡប់ទៅប្រទេសវិញ។ នាងជឿជាក់ថា នោះគឺការ សម្រេចចិត្តដ៏សមស្របនិងត្រឹមត្រូវចំពោះខ្លួនផ្ទាល់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top