• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំ ២០២០៖ វិស័យកសិកម្មវៀតណាមមានសក្កានុពលជាច្រើនសម្រាប់អភិវឌ្ឍន៍

អស់រយៈពេលជាង ៣០ ឆ្នាំនៃការផ្លាស់ប្តូរថ្មីមក  វិស័យកសិកម្មនិងជនបទវៀតណាម បានទាក់ទាញអង្គភាពអាជីវកម្មជាង ៧៥ ម៉ឺនអង្គភាព។

យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឱ្យដឹងថា ក្នុងការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ បណ្តាអង្គភាពអាជីវកម្មបានប្រមូលផ្តុំ រួមជាមួយប្រជាកសិករ ដើម្បីក្លាយជាកម្លាំងស្នូលក្នុងខ្សែសង្វាកផលិតកម្ម ក៏ដូចជា ជាកម្លាំងស្នូល ក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ។

រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Xuan Cuong

រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Xuan Cuong បានចាត់ទុកថា ការដែលអង្គភាពអាជីវកម្មចូលរួមយ៉ាងខ្លាំងក្លាបានសរបញ្ជាក់ថា វិស័យកសិកម្មនៅមានសក្កានុពលនិងឧត្តមភាពធំធេងណាស់​។ លោករដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍ថា៖ “សក្កានុពលនៅធំធេង ដោយសារស្បៀងអាហារពិភពលោកសរុបមានប្រមាណជាង ២ សែនកោដិដុល្លារ ដែលក្នុងនោះតម្លៃដែលទទួលបានពីការកែច្នៃពាណិជ្ជកម្មនៅតែមានចំនួនច្រើននៅឡើយ។ ការនាំចេញជាង ៤០ ពាន់លានដុល្លារបច្ចុប្បន្ន ភាគច្រើននាំចេញជាផលិតផលឆៅប៉ុណ្ណោះ។ ដូច្នេះប្រសិនបើធ្វើអោយបានល្អការកែច្នៃនិងការផលិតខ្សែសង្វាក់តម្លៃពោលគឺតម្លៃពីវិស័យកសិកម្មនៅតែមានច្រើន”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top