• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ទេសចរណ៍

នាវាដឹកអ្នកដំណើរក្រុងសាយហ្គន

ក្រោយ​ពេល​​​រងចាំ​ច្រើន​ខែ​ អ្នកក្រុងសាយ​ហ្គ​ន​ និងភ្ញៀវទេស​ចរណ៍​នឹង​បាន​ពិសោធន៍​​​រូបភាព​​ដឹក​អ្នក​​ដំណើរ​​​ថ្មី​ប្លែក​មួយ​​នេះ គឺ​​“នាវាដឹក​អ្នក​ដំណើរផ្លូវ​​ទឹក​​” ទើប​ដាក់​ឲ្យ​ដំណើរ​​ការ​នា​ចុង​ខែ​វិច្ឆិកា​រ​​ឆ្នាំ​២០១៧។

ព្រឹក​ថ្ងៃអាទិត្យ​​ បងស្រី​ឌិញ​ធី​ហាំង​ (Dinh Thi Hang) អាយុ​៣៨​ឆ្នាំ ផ្ទះ​នៅ​ខណ្ឌធូ​ឌឹក (Thu Duc) ​រួម​នឹង​​គ្រួសារ​​ទិញ​​សំបុត្រ​​ពី​ចំណត់​នាវា​ឡិញ​ដុង ​(Linh Dong) ខណ្ឌធូឌឹក (Thu Duc) ​ពិសោធន៍​ ធ្វើ​ដំណើរ​តាម​នាវា​ដឹក​អ្នក​ដំណើរ​ដំបូងបង្អស់​​​របស់​ទីក្រុង​។ មិនមាន​ស្ថានភាព​ផ្សែង​​ធូលី​ ស្ទះ​ចរាចរណ៍​​ ក្តៅ​ខ្លោចស្បែក​ ​...។ល។​ ដូចធ្វើ​ដំណើរ​តាម​​​ផ្លូវគោត​​​ តែផ្ទុយទៅ​វិញទទួល​បាន​​ភាព​ត្រជាក់​ ស្រស់​​​ស្រាយ​ ពេល​នាវា​បើកបរ​តាមដង​​​ព្រែក​។ អារម្មណ៍​​ថ្មី​ប្លែក​ រំភើប​​​ ចូល​ចិត្ត​ ជា​ប្រការ​ដែល​បងស្រី​ទទួល​បាន​​ដូច​មនុស្ស​គ្រប់​គ្នា​ ពេល​មានវត្ត​មាន​នៅ​លើ​នាវា​ដឹក​អ្នក​ដំណើរ​នេះ​។​
 
ចតនាវា​នៅ​ក្បែរ​ចំណតនាវា​បាច់​ដាំង (Bach Dang) នាវា​ដឹក​អ្នក​ដំណើរ​លេច​ធ្លោ​ដោយ​ពណ៌​លឿង​។ នាវា​​រចនាមានប្រវែង​១៨ម៉ែត្រ​ ​​បែបមាន​​ស្លាប​ទំនើប​នៅ​ខាង​ក្រោមបាត​​នាវា​។ គ្រឿង​សង្ហារឹម​ខាង​​ក្នុង​នាវា​ទូលាយ ស្អាតបាត​ មាន​កៅអី​អង្គុយ​ពណ៌​ខៀវ​៦​ជួរ​ ដោយ​មាន​៨០​កន្លែង​​អង្គុយ​។ លើ​នាវាបាន​​បំពាក់​ប្រព័ន្ធ​អំពូល​ភ្លើង​ ម៉ាស៊ីន​ត្រជាក់​ ឧបករណ៍​ប្រកាស​មាន​អគ្គិភ័យ​ បន្ទប់អនាម័យ​...។ល។ បង្អូច​រចនាទូលាយ​​សម្រាប់​ភ្ញៀវ​អាច​គយ​គន់​​ សំឡឹង​មើល​ទេសភាព​មាត់​ព្រែកសាយ​ហ្គន​ទាំង​ពីរ​​សងខាង​។



 នា​វា​ដឹក​អ្នក​ដំណើរផ្លូវទឹក​​​ដំបូង​បង្អស់​ បាន​មន្ទី​រ​គមនាគមន៍ទីក្រុង​ហូជីមិញ​ និង​ក្រុមហ៊ុន​​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ធឿង​ញឹត​ (Thuong Nhat) សហការអនុវត្ត​។​

នាវា​ដឹក​អ្នក​ដំណើរ​ផ្លូវទឹក​ចេញដំណើរ​ពី​ចំណតនាវាបាច់​ដាំង (Bach Dang)។


នាវា​ដឹក​អ្នក​ដំណើរ​ផ្លូវ​ទឹក​បើក​បរសាកល្បង​​​អំឡុង​១០​ថ្ងៃ​ និង​ផ្តល់​សំបុត្រ​ឥតគិត​ថ្លៃ​ជូន​ភ្ញៀវ​។


 ភ្ញៀវទេសចរណ៍​រៀប​ជួរ​យក​សំបុត្រ​​នៅ​ចំណត​នាវា​ចុងក្រោយ​ឡិញ​ដុង​​ (Linh Dong) ខណ្ឌ​ធូ​ឌឹក (Thu Duc)​។​

 ភ្ញៀវទេសចរណ៍​ថត​រូប​អនុស្សាវរីយ៍​នឹង​នាវា​ដឹក​អ្នក​ដំណើរ​ផ្លូវ​ទឹក​។

 ជើង​ដំណើរ​នាវា​ដឹក​អ្នក​ដំណើរ​ផ្លូវទឹក​នៅ​ទីក្រុង​ហូជីមិញ​ មានផ្លូវ​​ចម្ងាយ​១០,៨គីឡូ​ម៉ែត្រ​​ពី​ចំណត​​នាវា​បាច់​ដាំង (Bach Dang) រហូតដល់​ចំណត​នាវា​ឡិញ​ដុង (Linh Dong)​។​


 ភាពថ្មីប្លែក ពិសេស​នៃ​នាវាដឹក​អ្នក​ដំណើរ​ផ្លូវ​ទឹក​ ទាក់ទាញ​ប្រជាជន​និងភ្ញៀវទេសចរណ៍​ដ៏ច្រើន​កុះករ​។​

 នាវា​ដឹក​អ្នក​ដំណើរ​ផ្លូវ​ទឹក​​បើក​ចេញ​ភាព​ខុស​ប្លែក​ក្នុង​ការ​ដឹក​អ្នក​ដំណើរ​។​

 អ្នក​ដំណើរ​រីក​រាយ​ ពេល​ពិ​សោធន៍​​ធ្វើ​ដំណើរ​តាម​នាវា​ដឹក​អ្នក​ដំណើរ​ផ្លូ​វទឹក​។

 ភាព​ត្រជាក់ ​ស្រស់​ស្រាយ​ ពេល​នាវា​ដឹក​អ្នក​ដំណើរ​ផ្លូវ​ទឹក​បើកបរ​លើ​ព្រែក​ ផ្តល់​ចំណាប់​អារម្មណ៍​​ដំបូង ​ពេល​ពិសោធន៍ធ្វើ​ដំណើរ​តាម​​នាវា​ដឹក​អ្នក​ដំណើរ​ផ្លូវ​ទឹក​។​

នេះជា​នាវា​ដឹក​​អ្នក​ដំណើរ​ដំបូង​បង្អស់​​ បាន​មន្ទី​រ​​គមនាគមន៍​​​ទីក្រុង​ហូជីមិញ​ និង​​ក្រុម​ហ៊ុន​ទទួល​ខុ​ស​ត្រូវ​មាន​កម្រិត​ធឿង​ញឹត​  (Thuong Nhat) សហការ​អនុវត្ត​។ ចម្ងាយផ្លូវ​​​ ​១០,៨គីឡូម៉ែត្រ​ ឆ្លងកាត់​ចំណត​​នាវាទាំង​ប្រាំ​គឺ បាច់​ដាំង​ (Bach Dang) ប៊ិញ​អាន (Binh An) ថាញ​ដា​ (Thanh Da) ហេប​ប៊ិញ​ចាញ់ (Hiep Binh Chanh) ឡិញដុង (Linh Dong)​។ ទីកន្លែង​ដំបូង​គឺ​ចំណត​នាវា​​បាច់​ដាំង (Bach Dang) (ខណ្ឌ១) ចេញ​ធ្វើដំណើរ​​តាម​ផ្លូវ​ទឹក​ព្រែក​សាយ​ហ្គន​​​ ឆ្លង​ដងព្រែក​ថាញ​ដា (Thanh Da) (​ខណ្ឌប៊ិញ​ថាញ - Binh Thanh)​ ​ចេញទៅ​ដង​ព្រែក​សាយ​ហ្គន​ រួច​មកដល់​​តំបន់​សង្កាត់​ឡិញដុង​ (Linh Dong) (ខណ្ឌធូឌឹក - Thu Duc​) និងផ្ទុយ​​មកវិញ​​។ នាវាធ្វើ​សកម្មភាព​ពី​ម៉ោង​៦ ៣០​នាទី រហូត​ដល់​ម៉ោង​១៩ ៣០នាទីជា​រៀង​រាល់​ថ្ងៃ​។ ជើង​ដំណើរ​គឺ​ពី​ចំណត​​នាវា​​បាច់​ដាំង (Bach Dang) រហូត​ដល់​ឡិញ​ដុង​ (Linh Dong) ត្រូវចំណាយ​ពេលវេលា​​៣០នាទី​។ ពេល​មកដល់​ចំណត​​នាវា​ដឹក​អ្នក​ដំណើរ​នឹង​សម្រាក​​៣នាទី​ ដើម្បីទទួល​ភ្ញៀវ​។ ឲ្យ​តែ​នាវា​មក​ដល់​ចំណត​​ អំពូល​ភ្លើង​បើកពន្លឺ​ ឃោសនសព្ទ​​បញ្ចេញ​សម្លេង​ ប្រកាស​​ជូន​​ភ្ញៀវ​​ឲ្យ​ដឹង​​ជើងធ្វើ​​ដំណើរ​ខាង​មុខ​។​
 
ភាពប្លែក​ថ្មី​ ពិសេ​ស​​នៃ​នាវា​ដឹក​អ្នក​ដំណើរ​ផ្លូវ​ទឹក ​បានទាក់ទាញ​ប្រជាជន​និង​ភ្ញៀវទេសចរណ៍​ដ៏​ច្រើន​កុះករ​។ រៀង​រាល់​ថ្ងៃ​មាន​ប្រជាជន​និងភ្ញៀវទេសចរណ៍តំរង​ជួរ​ទិញ​សំបុត្រ​ ដើម្បី​បាន​ធ្វើដំណើរ​ពិសោធន៍តាម​មធ្យោបាយ​សាធារណៈ​នេះ​។ លោក​ត្រឹន​គីម​ត្វ័ន​ (Tran Kim Toan) - នាយក​ក្រុម​ហ៊ុន​ទទួលខុសត្រូវ​មាន​កម្រិត​ធឿង​ញឹត (Thuong ​Nhat) ​ឲ្យដឹង​ថា៖ តម្រូវការ​​របស់​ប្រជាជន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​មានច្រើន​។ ប៉ុន្តែ​សព្វថ្ងៃ​នេះ ដោយសារ​​នេះ​ជា​​សកម្មភាពដំណើការលើក​ដំបូង ​ ទើប​មាននាវា​តែ​៤គ្រឿង​ និង​នាវា​ត្រៀមបម្រុង​មួយ​គ្រឿងទៀត​​ដាក់​ឲ្យដំ​ណើការ​​។  ទៅ​អនាគត​​ យើង​ខ្ញុំ​នឹង​កែ​សម្រួល​ ដើម្បី​​ឆ្លើយតប​តម្រូវ​ការ​​​សេវាកម្ម​បម្រើ​ភ្ញៀវជាង​នេះ​”។​
 
ស្វែងយល់​ក្រុង​​សាយហ្គន​តាម​​ដង​​ព្រែក​ គយគន់​អគារ​ខ្ពស់កប់​ពពក​ដូចជា​ Bitexco បណ្តែត​ឆ្លងកាត់​​ស្ពាន​ធូ​ធៀម (Thu Thiem) ស្ពាន​សាយ​ហ្គន​...។ល។ ឬឆ្លងកាត់​តំបន់​ភក់​ល្បាប់​ជាយ​ព្រែក​ នៅ​រហោស្ថាននៅឡើយ​​របស់ទីក្រុង​ហូជីមិញ​។ ភ្ញៀវ​ជក់​ចិត្ត​បោះ​ខ្សែ​ភ្នែក​​តាម​បង្អូច​មើល​​​​ទេសភាព​តាមដង​​ព្រែក​ទន្លេ​​ នាវាធ្វើ​ដំណើរ​​​ទៅ​មក​​ជា​ប្រចាំ​...។​ល។ ឬប្រើ​ទូរសព្ទ​ថត​រូបភាព​ស្អាត​​ទុកជា​​អនុស្សាវរីយ៍។ រឿង​រ៉ាវ​សាមញ្ញ​ពី​តំបន់​ដី​ពេល​នាវា​ឆ្លង​កាត់​។ ភ្ញៀវរៀបរាប់​ជូន​គ្នា​ស្តាប់នូវ​​ស្ថាននាម​មួយ​ចំនួន​​ដូច​ជា៖ ថាញ​ដា (Thanh Da) ប៊ិញ​ក្វើយ (Binh Quoi) ​​...។ល។ ឬ​និយាយា​​ជូន​​​​អ្នក​​ដែល​មិនទាន់​​ដឹក​ឮអំពី​វា​។ នោះជា​​​ការ​ពិសោធន៍​ដ៏ចំណាប់​អារម្មណ៍នៅ​​លើ​នាវាដឹក​អ្នក​​ដំណើរ​ផ្លូ​វទឹក​។

នាវា​ដឹក​អ្នក​ដំណើរ​ផ្លូវ​ទឹក​ បើក​ចេញ​ភាព​ខុសប្លែក​ក្នុង​ការ​ដឹក​អ្នក​ដំណើរ​។ បងហ្វាង​ហូវ​ងៀ (Hoang Huu Nghia) ភ្ញៀវ​ម្នាក់​ធ្វើ​ដំណើរ​តាម​នាវា​​វាយ​តម្លៃ​ថា៖ “​ជាមួយ​តម្លៃ​សំបុត្រ​១៥​ពាន់​ដុង​ សម្រាប់​មួយ​លើក​ធ្វើ​ដំណើរ​ ពី​​ខណ្ឌ​១ រហូតដល់​ខណ្ឌ​ធូឌឹក​ (Thu Duc) ​ពិតជា​ថោក​ណាស់​។ បាន​គយ​គន់​​ក្រុង​សាយហ្គន​​ពីផ្លូវ​ទឹក​ពិតជា​ប្លែក​មែន​ទែន​ មិត្ត​អាច​ឃើញ​ជ្រុង​ផ្សេង​ៗ​របស់​ក្រុង​តាមរយៈ​នាវាដឹក​​អ្នក​ដំណើរ​នេះ”។​

 


 នាវិក​មាន​បទពិសោធន៍​និង​ចាស់​ឆ្នាំក្នុង​ការ​​បើកបរ​។​

 នាវាដឹក​អ្នក​ដំណើរ​លេច​ធ្លោ​ដោយមានពណ៌​លឿង​។

 នេះ​ជា​ជើងដំណើរ​​​នាវា​ផ្លូវ​ទឹក​ដំបូង​នៅ​ក្រុងសាយ​ហ្គន​។​

 ជើងដំណើរ​​នាវា​ផ្លូវ​ទឹក​ធានា​សមស្រប់​​នឹង​ទេសភាព​​ក្រុង​និង​ការពារ​បរិស្ថាន​។​

 ភ្ញៀវ​អាច​គយ​គន់​សំណង់​ស្ថាបត្យកម្ម​លេច​ធ្លោ​របស់ទីក្រុង​ហូជីមិញ​ដូចជា​៖ Bitexco ស្ពាន​សាយ​ហ្គន ​​ស្ពាន​ប៊ិញ​ទ្រីវ (Binh Trieu) ​...។ល។

 ភ្ញៀវ​បរទេស​ថតរូប​អនុស្សាវរីយ៍​នៅ​ចំណតនាវា​បាច់​ដាំង (Bach Dang)។

​ភ្ញៀវ​បរទេស​ជាច្រើន​បាន​​ជ្រើស​រើស​នាវា​ដឹក​​អ្នក​ដំណើរ​ផ្លូវ​ទឹក ​ពេល​ចង់​ស្វែ​ង​​យល់ក្រុង​សាយ​ហ្គន​​។ ​ដើម្បី​​ងាយ​​ស្រួល​​ដល់​ការ​ធ្វើ​ដំណើរ​ជូនភ្ញៀវ​នៅលើ​នាវា​ ទីក្រុង​ហូជីមិញក៏​​ពង្រាយ​ជើង​ដំណើរ​មេត្រូ​​​ទាំងបី​ ​តភ្ជាប់​ផ្លូវ​គោត និង​​ផ្លូវ​ទឹក​រហូត​​ដល់​ទីកន្លែង​ផ្សេងៗដូច​ជា​​៖ ផ្សារ​បេន​ថាញ (Ben Thanh) សាល​ចម្រៀង​ទីក្រុង​ វិថី​ថ្មើរជើង​ង្វៀន​​ហ្វេ​ (Nguyen Hue) និង​សណ្ឋាគារ​មួយ​ចំនួន​នៅ​ខណ្ឌ១...។ល។ ទៅអនាគត​​ ជើងនាវា​ដឹក​អ្នក​ដំណើរ​​ផ្លូវទឹក​លេខ​​២ (​បាច់​ដាំង (Bach Dang) - ឡ​ហ្គម (Lo Gom)) ចម្ងាយ​ផ្លូវ​១០,៣​គីឡូ​ម៉ែត្រ​ ពី​ចំណត់​បាច់​ដាំង (Bach Dang)​ ​ធ្វើដំណើរ​តាម​ដង​ព្រែក​សាយហ្គន​ ឆ្លង​ព្រែក​បេន​ង៉ែ​ (Ben Nghe) ព្រែក​តាវ​ហូ​ (Tau Hu) ឆ្លងដល់​​តំបន់​ចំណត​​នាវា​ឡ​ហ្គម​ (Lo Gom) (ខណ្ឌ៦)  នឹង​បាន​ពង្រាយ​ដំណើរការ​​។

លោក​​ត្រឹន​វិញ​ត្វៀន​ (Tran Vinh Tuyen) - អនុប្រធាន​គណកម្មាធិការ​ទីក្រុង​ហូជីមិញ​ ឲ្យ​ដឹងបន្ថែមថា​៖​ ទៅ​អនាគត​ ទីក្រុង​នឹង​កសាង​បន្ថែម​ទម្រង់​រូបភាព​នាវា​ដឹក​អ្នក​ដំណើរ​ផ្លូវ​ទឹក​ តាក់ស៊ីផ្លូវ​ទឹក​ បង្កើត​បណ្តាញ​គមនាគមន៍​​ផ្លូវទឹក​ពិពិធ​ជាង​។ ជើងដំណើរ​​នាវា​ដឹក​អ្នក​ដំណើរ​នឹង​រួម​ចំណែក​ជម្រុញ​អភិវឌ្ឍន៍​សកម្មភាព​គមនាគមន៍​ ​សេដ្ឋកិច្ច​ ទេសចរណ៍​របស់ទីក្រុង​៕​

 

អត្ថបទ៖ ង្វៀន​អ្វាញ​ រូបថត៖ ថុង​ហាយ​

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

អាងទឹកហាងដូវ (Hang Dau)៖ ស្ថាបត្យកម្មបុរាណនៅកណ្តាលរដ្ឋធានី

មានអាយុកាល​ជិត​១៣០ឆ្នាំ ​អាងទឹក​ហាងដូវ​ (Hang Dau) បាន​ចាត់ទុក​ជា​កេរដំណែល​ស្ថាបត្យកម្ម​បុរាណមួយ​នៅ​ហាណូយ​។

Top