• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

នារី ហាអាញភឿង (Ha Anh Phuong)៖ អ្នកគ្រូ ជនជាតិ មឿង (Muong) ម្នាក់ ស្ថិតក្នុងចំណោម "គ្រូបង្រៀនឆ្នើមទាំង ៥០ នៅទូទាំងពិភពលោក" ក្នុងឆ្នាំ ២០២០

អាយុ ២៩ ឆ្នាំ ​បច្ចុប្ប​ន្នជាគ្រូ​បង្រៀន​ភាសាអង់​គ្លេស នៅវិ​ទ្យាល័យ ហឿង​កិន (Huong Can) (ស្រុកថាញ់សើន (Thanh Son)  ខេត្តភូថូ (Phu Tho)) អ្នក​គ្រូហាអាញភឿង (Ha Anh Phuong) ថ្មីៗ​នេះ​ត្រូ​វ​បាន​​ផ្តល់កិត្តិយសជា​ "គ្រូបង្រៀន​មួយរូប​ក្នុង​ចំណោម​គ្រូបង្រៀន​ឆ្នើម​ទាំង ៥០ នៅ​ទូទាំង​ពិភពលោក" ដោយអង្គ​ការអប់​រំពិភ​ពលោ​ក Varkey Foundation ។ ​នេះគឺជាការទទួលស្គាល់​របស់​អង្គការ​នេះចំពោះ​​ការ​ចូ​លរួមវិ​ភាគ​ទាន​​​​ពីនារី ហា អាញ ភឿង (Ha Anh Phuong)​ ដោយ​នាង​​បាន​​​បង្កើត​ថ្នាក់​រៀន​​ឆ្លង​​ដែន ​ហើយ​បាន​​ផ្តល់​​នូវ​ផល​ប្រយោជ​ន៍​ក្នុង​ការ​​រៀន​សូត្រដល់សិស្សក្រីក្រនៅទូទាំង​ពិភពលោក ។

ជាមួយទស្សនៈថា “សិស្សណាក៏ដោយ នៅទីកន្លែងណាក៏ដោយ ក៏អាចទទួលបានការអប់រំល្អបំផុតដែរ” អ្នកគ្រូ ហា អាញភឿង (Ha Anh Phuong) បានបង្កើតថ្នាក់រៀនឆ្លងដែនសំរាប់សិស្សក្រីក្រនៅទូទាំងពិភពលោក ។
 

រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម លោក ភូង ស្វឹនញ៉ា ( Phung Xuan Nha) បានផ្ញើលិខិតអបអរសាទរជូនចំពោះ អ្នកគ្រូ ហា អាញ ភឿង (Ha Anh Phuong)។ នៅក្នុងលិខិត លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា  រង្វាន់នេះបានចាត់ទុកថាជា “រង្វាន់ណូបែលនៃវិស័យអប់រំ”។ ការដែលអ្នកគ្រូ ហា អាញ ភឿង (Ha Anh Phuong)  ស្ថិតក្នុងចំណោម "គ្រូបង្រៀនឆ្នើមទាំង ៥០ នៅទូទាំងពិភពលោក" គឺជាសេចក្តីរីករាយ និងមោទនភាពសម្រាប់វិស័យអប់រំនៅទូទាំងប្រទេស។

ក្តីសង្សឹមរបស់អ្នកគ្រូ ហា អាញភឿង (Ha Anh Phuong) ដែលចង់ការក្លាយជាគ្រូបង្រៀនម្នាក់ តាំងពីពេលនាងនៅតូចៗ នាពេលនោះ នារី អាញ ភឿង (Anh Phuong) បានមើលបទយកការណ៍មួយអំពីគ្រូបង្រៀននៅតំបន់ព្រៃភ្នំ ដែលត្រូវទៅដល់ផ្ទះសិស្សម្នាក់ៗ ដើម្បីបញ្ចុះបញ្ចូលឪពុកម្តាយឱ្យកូនៗរបស់ពួកគេបានទៅសាលារៀន។



អ្នកគ្រូ ហា អាញភឿង (Ha Anh Phuong)  ត្រូវបានផ្តល់កិត្តិយសជា "គ្រូបង្រៀនមួយក្នុងចំណោមគ្រូបង្រៀនឆ្នើមទាំង ៥០ នៅទូទាំងពិភពលោក" ដោយអង្គការអប់រំពិភពលោក Varkey Foundation រូបថត៖ ខាញ់ឡុង


អ្នកគ្រូ  ហា អាញភឿង (Ha Anh Phuong)  ក្នុងពិធីលើកតំកើងគ្រូបង្រៀនឆ្នើមពិភពលោក ឆ្នាំ២០២០ ដែលរៀបចំឡើងដោយមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តភូថូ (Phu Tho)។រូបថត៖ ឯកសារ

V
ជាមួយទស្សនៈថា “សិស្សណាក៏ដោយ នៅទីកន្លែងណាក៏ដោយ ក៏អាចទទួលបានការអប់រំល្អបំផុតដែរ” អ្នកគ្រូ ហា អាញ់ភឿង (Ha Anh Phuong)  បានបង្កើតថ្នាក់ឆ្លងដែនសំរាប់សិស្សក្រីក្រនៅទូទាំងពិភពលោក។ រូបថត៖ ឯកសារ



អ្នកគ្រូ ហា អាញភឿង (Ha Anh Phuong) ក្នុងនាមជាភ្ញៀវកិត្តិយសនៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនៅវិទ្យាល័យមួយនៅទីក្រុងហាណូយ (Ha Noi)។
រូបថត៖ ឯកសារ



អ្នកគ្រូ ហា អាញភឿង (Ha Anh Phuong) ក្នុងពេលថតវិដេអូ បង្រៀននៅសកលវិទ្យាល័យហ៊ុងវឿង (Hung Vuong) ខេត្តភូថូ  (Phu Tho)។
រូបថតៈខាញ់ឡុង


ម៉ោងបង្រៀនមួយរបស់អ្នកគ្រូ ហា អាញភឿង (Ha Anh Phuong) ជាមួយសិស្សនៅទូទាំងពិភពលោកតាមប្រព័ន្ធវិដេអូ។ 
រូបថត៖ ឯកសារ

 


បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យហាណូយ (Ha Noi) មានក្រុមហ៊ុនឱសថមួយនៃប្រទេសប៉ាគីស្ថានចង់ឲ្យនារី ហា អាញភឿង (Ha Anh Phuong) ធ្វើនាយកតំណាងនិងជាអ្នកបកប្រែ ដោយមានប្រាក់ខែជាច្រើន តែនាងបានបដិសេធ ហើយនាងបានសំរេចចិត្តបន្តសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគរុកោសល្យភាសាអង់គ្លេស នៅសាកលវិទ្យាល័យគរុកោសល្យហាណូយ (Ha Noi) ក្នុងគោលបំណងចង់ផ្លាស់ប្តូរថ្មីវិស័យអប់រំនៅស្រុកកំណើតរបស់នាង។



ដើម្បីឱ្យមានវិធីសាស្រ្តបង្រៀនដែលមានប្រសិទ្ធភាពបំផុត អ្នកគ្រូ ហា អាញភឿង (Ha Anh Phuong)  និងមិត្តរួមការងារតែងតែពិភាក្សាជាមួយគ្នា មុនពេលផ្តល់វិធីសាស្រ្តបង្រៀនល្អបំផុតដល់សិស្ស រូបថត៖ ខាញ់ឡុង


អ្នកគ្រូ ហា អាញភឿង (Ha Anh Phuong)  និងសិស្សរបស់នាងនៅក្នុងគម្រោងមិនប្រើប្រាស់ទុយោប្លាស្ទិច។
រូបថត៖ឯកសារ



... ហើយគម្រោងនេះក៏ត្រូវបានផ្តល់ពិគ្រោះយោបល់ពីវេជ្ជបណ្ឌិតសេដ្ឋកិច្ចឈានមុខគេរបស់ប្រទេសសិង្ហបុរីគឺ លោក ហ័ង ទ្រីតវ៉ិន (Hoang Triet Van) ផងដែរ។ 
រូបថត៖ ឯកសារ

 


អ្នកគ្រូ ហា អាញភឿង (Ha Anh Phuong)  បានចែករំលែកថា៖ “ក្រឡេកមើលភ្នែកភ្លឺថ្លា  និងមានភាពជឿរជាក់លើខ្លួនឯងរបស់សិស្សនៅពេលពួកគេនិយាយភាសាអង់គ្លេស ខ្ញុំជឿជាក់ថា សិស្សទាំងនេះនឹងក្លាយជាពលរដ្ឋពិភពលោក នាពេលអនាគត” ។


នៅពេលអនាគត អ្នកគ្រូវ័យក្មេង ហា អាញភឿង (Ha Anh Phuong)  គ្រោងនឹងបង្កើតកម្មវិធី Youtube ដោយឥតគិតថ្លៃមួយ ដើម្បីបង្រៀនភាសាអង់គ្លេសឲ្យសិស្ស ព្រមទាំងចែករំលែកជំនាញ និងគម្រោងនានា ដែលទាក់ទងនឹងការបង្រៀន ដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ./.

រង្វាន់គ្រូបង្រៀនលំដាប់ពិភពលោកត្រូវបានបង្កើតឡើងដោយមូលនិធិ Varkey (Varkey Foundation) តាំងពីឆ្នាំ ២០១៤។ ជារៀងរាល់ឆ្នាំ គណៈកម្មការរៀបចំទទួលបានសំណុំឯកសាររាប់ម៉ឺនពីប្រទេសជាច្រើន (ក្នុងឆ្នាំ២០១៩គឺមានសំណុំឯកសារច្រើនជាង១០,០០០)។ គ្រូបង្រៀនម្នាក់ដែលមានការចូលរួមចំណែកយ៉ាងឆ្នើមក្នុងវិស័យអប់រំ នឹងត្រូវបានជ្រើសរើសឱ្យទទួលរង្វាន់ដែលមានតំលៃជា ១ លានដុល្លារអាមេរិក។

 

អត្ថបទ៖ វីថាវ រូបថត៖ ខាញ់ឡុងនិងឯកសារ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top