• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយទាហានវៀតណាមចេញដំណើរទៅបំពេញភារកិច្ចរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង


 (រូបថត៖ Vnexpress) 

 នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅរដ្ឋធានីហាណូយ ក្រសួងការពារប្រទេសវៀតណាម បានរៀបចំពិធី​ប្រគល់ សេចក្ដី​សម្រេចចិត្តរបស់ប្រធានរដ្ឋនិងប្រគល់ភារ​កិច្ចសម្រាប់នាយទាហានចំនួន២​នាក់ដើម្បី​ទៅបំពេញ​ភារកិច្ច​រក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅប្រទេ​សស៊ូដង់​ខាងត្បូង។
 
នាយទាហានវៀតណាមទាំងពីរ រូបនេះនឹងកាន់តំណែងជាអ្នកសង្កេត​ការណ៍យោធានៅក្រុមបេសកកម្ម​រក្សា សន្តិភាព​របស់​អង្គការសហប្រជាជាតិប្រចាំនៅស៊ូដង់ខាងត្បូង។
 
នៅពិធីប្រគល់ភារកិច្ច ឧត្តមសេនីយ៍ឯក Pham Ngoc Minh អគ្គសេនាធិការ​​រង នៃកងទ័ពប្រជាជន​វៀតណាម បាន​​សំណូមពរអោយនាយទាហានទាំងពីរនាក់ ប្រតិបត្តិ​តាម​វិន័យ​របស់​កង​ទ័ព​និង​ច្បាប់​របស់​រដ្ឋយ៉ាង​ហ្មឺង​ម៉ាត់​។ ជាពិសេស ត្រូវប្រតិបត្តិតាមបទបញ្ញត្តិនៃក្រុមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិ​ប្រចាំស៊ូដង់​ខាង​ត្បូង ក៏ដូច​ជាច្បាប់និងទំនៀមទំលាប់នៃ​ប្រទេស​ សាមី​ផងដែរ​៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top