• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរ ទស្សនកិច្ចជាផ្លូវការនៅនូវែលហ្សេឡង់


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងលោកជំទាវ និងនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់
លោកស្រី Jacinda Andern (ខាងស្ដាំ) (រូបថត៖ TTXVN)

 

ថ្ងៃត្រង់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពី ទីក្រុង Auckland បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការ នៅនូវែលហ្សេឡង់ តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីលោកស្រី Jacinda Andern។

ចាប់ពីថ្ងៃទី១២ដល់ទី១៤ មីនា លោក Nguyen xuan Phuc បានជួបចរចាជាមួយនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Andern ជួបសវនាការ ជាមួយប្រធានរដ្ឋសភា Trevor Mallard ជួបសន្ទនាជាមួយអភិបាលទី​ក្រុង​ Auckland ចូលរួមវេទិកាសហគ្រាសវៀតណាម-នូវែលហ្សេឡង់ ទទួលជួបថ្នាក់ ដឹកនាំសហគ្រាសធំៗនៃនូវែល​ហ្សេ​ឡង់ ទៅទស្សនាសកលវិទ្យាល័យ Waikato និងជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅនូវែលហ្សេឡង់។  

ក្នុងឱកាសដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ភាគីទាំងពីរបានឯកភាពលើវិធានការពន្លឿនវិនិយោគ ពាណិជ្ជកម្មជាច្រើន សំដៅខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកើនទ្វេដង ដោយទទួល​បានកម្រិតពី១,៧ពាន់លានដល់២ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។ ក្នុងឱ កាសនេះដែរ ភាគីទាំងពីរបាន​ចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីការជំរុញទំនាក់ ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយឆ្ពោះទៅភាពជាដៃគូយុទ្ធសាស្ត្រ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top