• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយវិនិយោគិនជួរមុខនៃ ប្រទេសទាំងពីរវៀតណាម-អូស្ត្រាលី


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួបនេះ (រូបថត៖ VOV

ក្នុងជំនួបនេះ ​លោក​ Nguyen Xuan Phuc បានស​ង្កត់ធ្ងន់​ថា ឆ្នាំ២០១៧ជា ឆ្នាំជោគជ័យ​មួយរ​បស់​វៀត​ណាម ដោយ​ទទួលបាន​ការរីកចម្រើនជាច្រើនគួរឲ្យ កត់​សម្គាល់​។

ក្នុងក្រប​ខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅអូ​ស្ត្រាលី នារសៀលថ្ងៃទី១៦ ខែ​​មីនា ឆ្នាំ​២០១៨ នៅទីក្រុង ​Sydney នាយក​រដ្ឋមន្រ្តីវៀត​ណាម លោក Nguyen Xuan Phuc បានជួបសន្ទនា​ជាមួយ​ថ្នាក់ដឹកនាំ​សម្ព័ន្ធ​ក្រុមហ៊ុន​និង​វិនិយោគិន​ជួរមុខ នៃប្រទេសទាំងពីរវៀ​តណាម​និង​អូស្ត្រាលី។​
 
ក្នុងជំនួបនេះ លោក Nguyen Xuan ​Phuc បានសង្កត់​ធ្ងន់ថា ឆ្នាំ២០១​៧ជា ឆ្នាំជោគ​ជ័យ​មួយ​របស់​វៀត​ណាម ដោយ​ទទួល​បាន​ការរីកចម្រើនជាច្រើ​នគួរ​ឲ្យ កត់សម្គាល់​។     
 
លោក​នាយករដ្ឋមន្រ្តីលើកច្បាស់ថា គោ​លដៅរបស់វៀតណាមគឺទទួល​បាន កំណើន​យ៉ាង​លឿន​និង​ចីរភាព​ដោយ​ឈរលើ​មូលដ្ឋាន​ការពារសិទ្ធិរ​បស់ប្រជាជននិងវិនិ​យោគិន​។ វៀត​ណាម​ឧស្សាព្យាយាម​ប្រដេញ​តាម​គោល​ដៅ​កសាង​រដ្ឋា​ភិបាល​ស្ថាបនា ប្រកបដោ​យតម្លាភាព​និង​ប្រសិទ្ធភាព​។   
 
ជាប្រទេស​មួយដែលធ្វើសមាហរណកម្ម​យ៉ាងស៊ីជំរៅទៅ​ ក្នុងសេដ្ឋកិ​ច្ចស​កល វៀត​ណាម​បាន​ចូល​រួម​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីទាំង​១២ ក្នុងនោះនា ពេលថ្មីៗបំ​ផុតគឺកិច្ចព្រម​ព្រៀង​ CPTPP​ ដែល​អូស្ត្រាលី​ក៏ជា​សមាជិក​ដែរ​។ លោក នាយករដ្ឋមន្រ្តី​អះអាងថា ក្នុងដំណើរការ​ធ្វើសមាហរណ​កម្ម​សេដ្ឋកិច្ច​ វៀត​ណាម ជានិច្ច​កាល​បង្កលក្ខណៈ​ងាយ​ស្រួលសំរាប់​សេដ្ឋកិច្ចឯកជន​អភិវឌ្ឍន៍​។
 
នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដែរ នៅទីក្រុង Sydney​ តំណាងក្រុមហ៊ុនអាកា​សចរណ៍ ​Vietjet របស់​វៀត​ណាម​និង​ក្រុមហ៊ុន​អាកាសយានដ្ឋានអ​ន្តរជាតិ Brisbane (BAC) របស់អូស្ត្រា​លី បានចុះហត្ថលេខា​លើឯក​សារសហប្រតិបតិ្ត​ការស្ដីពីការ​បើកជើង ហោះហើរត្រង់រវាងទី​ក្រុងហូជីមិញ ភាគខាងត្បូង​វៀត​​ណាម​ និងទីក្រុង Brisbane។ ជើងហោះហើរនេះ​គ្រោងនឹង​បើកជាផ្លូវការចាប់ពីឆ្នាំ​២០១៩​។
 
នាថ្ងៃទី១៦ ខែមី​នា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguy​en Xuan Phuc បានទទួលជួបថ្នាក់ដឹ​កនាំ​ក្រុមហ៊ុន Sunrice សម្ព័ន្ធ​ក្រុមហ៊ុនសុខាភិបាល ​ICON ក្រុមហ៊ុន Webjet សម្ព័ន្ធ​ក្រុមហ៊ុន​ HunterNet និងសម្ព័ន្ធ​ក្រុមហ៊ុន Veolia ​ជាសហគ្រាសជួរមុខក្នុងវិស័យ​ផលិតស្រូវអង្ករ សុខា​ភិបាល ទេសចរណ៍ និងអភិវឌ្ឍន៍ហេដ្ឋារចនា​សម្ព័ន្ធ របស់​អូស្ត្រាលី។​

លោក​នាយករដ្ឋមន្ត្រីបានស្នើឲ្យសហគ្រា​សខាងលើបន្តបើកទូលាយ កិច្ច​សហប្រតិបតិ្តការ ផ្ទេរប្រគល់​បច្ចេកវិទ្យា​ ឧបករណ៍ ប្រព័ន្ធ​គ្រប់គ្រង បណ្ដុះបណ្ដាលធនធានមនុស្ស​ សំដៅលើក​កំព​ស់លទ្ធភាព​សំរាប់ផ្នែក​កសិកម្ម​ សុខាភិបាល ទេសចរណ៍និ​ងទូរគម​នាគមន៍​ របស់វៀតណាម។
 
លោក Nguyen Xuan Phuc ក៏បានអះ​អាងថាវៀតណាមស្វាគមន៍និង​បង្កលក្ខណៈ​ងាយស្រួល ដើម្បី​សហគ្រាស​ទាំងនេះ​ស្វែង​រកឱកាសអភិវឌ្ឍន៍​នៅវៀតណាមផងដែរ​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

កាលពីយប់ថ្ងៃទី ១៤ មេសា នៅស្ថានីយ៍រថភ្លើង Da Lat ទីក្រុង Da Lat ខេត្ត Lam Dong អគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម បានបើកសម្ពោធដំណើររថភ្លើងពេល រាត្រី Da Lat - Trai Mat ដោយមានឈ្មោះថា “ដំណើរពេលរាត្រីនៅ Da Lat”។

Top