• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បញ្ចប់​ជោគជ័យ​ដំណើរ​ទស្សនកិច្ច​ចូលរួម​សន្និសីទ​ជាន់​ខ្ពស់​អាស៊ាន​លើក​ទី៣១​


 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បញ្ចប់ជោគជ័យដំណើរទស្សនកិច្ច ចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣១

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រី ​លោក Nguyen Xuan Phuc និង គណៈប្រតិភូ​ជាន់​ខ្ពស់​វៀត​ណាម  ​បាន​វិលត្រឡប់មកដល់ទីក្រុងហា​ណូយ​ បញ្ចប់ដំណើរទស្សនកិច្ច​​ចូលរួមសន្និសីទជាន់ខ្ពស់​អាស៊ាន​លើកទី៣១​និង​សន្និសីទ​ទាក់ទិន​នានា ប្រកប​ដោយ​ជោគ​ជ័យ ​តាមសេចក្ដី​អញ្ជើញ​របស់​ប្រធានា​ធិបតីហ្វីលីពីន​ លោក​ Rodrigo ​Roa Duterte។
 
សន្និសីទ​បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១​២ដល់​ថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បានមានសកម្មភាព​ទ្វេភាគី​និង​ពហុភាគីចំនួន៣០ ក្នុង​ក្របខ័ណ្ឌចូលរួមសន្និសី​ទជាន់​ខ្ពស់អាស៊ាន  លើកទី ​៣១  និង​សន្និសីទ​ជាន់ខ្ពស់​នានា។​ តាម​នោះ រួម​ចំណែក​កសាង​រូបភាព​វៀត​ណាម មួយ​ប្រកប​ដោយ​សកម្ម ​និងមាន​ការទទួល​ខុស​ត្រូវ ​និង​រួមវិភាគ​ទានចំពោះដំ​ណើរ​ការកសាង​អាស៊ាន​មួយប្រកប​ដោយ​” សន្តិភាព​ ​ស្ថិរភាពនិង​ខ្លាំងមាំ​មួន”​ “ តំបន់​មួយបើក​ទូលាយជាមួ​យ​ប្រទេស​ទាំង​ឡាយ​លើពិភព​លោក។​”

ថ្លែងមតិនៅ​សន្និសីទនានា អះអាងនូវអត្ថន័យ​នៃឆ្នាំរំលឹក​ខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតអាស៊ាននា​យក​រដ្ឋមន្ត្រី ​លោក Nguyen Xuan Phuc បានសង្កត់​ធ្ងន់ថា៖ ក្នុងដំណាក់​កាលនាបច្ចុប្បន្ន​ អាស៊ាន​ត្រូវប្រមូល​ផ្តុំទៅលើសរសរ​ទ្រូងសំខាន់​ចំនួន៣​។ ទីមួយ ​អាស៊ានត្រូវ​ប្រមូល​ផ្តុំទៅលើផល​ប្រយោជន៍​របស់​ប្រជាជន​ បង្កើន​ការកសាង​អត្តសញ្ញាណ​របស់​ខ្លួន តាម​រយៈការកសាង​អាស៊ានមួយ​ម្ចាស់ការ ​លើកកំពស់ផល​ប្រយោជន៍​របស់​ប្រជាជន ​សហគមន៍ ​និងខំប្រឹង​ប្រែង​កសាង​អាស៊ាន​មួយមាន​ផលប្រយោជន៍​ដូចគ្នា។​ ក្នុងកិច្ច​ប្រជុំពិភាក្សា​នានា  នាយករ​ដ្ឋមន្ត្រី បានចែករំលែកទស្សនះ គោលជំ​ហររបស់វៀត​ណាម អំពីបញ្ហានៅក្នុងតំបន់និង​អន្តរ ជាតិ​  ដែលបានយក​ចិត្តទុកដាក់​ដូចគ្នា​។ ស្ដីអំពីបញ្ហា​សមុទ្រខាង​កើត នាយក​រដ្ឋមន្ត្រីបាន​ស្នើថា៖​ឯកសារ​ទាំងឡាយ​ នៃសន្និសីទជាន់​ខ្ពស់លើកនេះត្រូ​វបង្ហាញយ៉ា​ងច្បាស់ នូវ​គោលការណ៍​គោលជំហរ​ ដែលបាន​បង្ហាញនៅ​ក្នុងសេចក្ដីជូន​ដំណឹងរួម ក្នុងសន្និសីទ A​MM ៥០ រួម​មាន​៖ ធានាសន្តិខុ​ស សុវត្ថិភាព​សេរីភាពនាវាច​រណ៍​និង​អាកាសចរណ៍​នៅសមុទ្រខាង​កើត ដោះ​ស្រាយ​​ជំលោះដោយ​សន្តិវិធី ​ដោយផ្អែក​ទៅលើច្បាប់​អន្តរជាតិ​ អនុសញ្ញាអង្គការសហប្រជាជាតិ​ ស្តីអំពី​ច្បាប់សមុទ្រ ​១៩៨២ (UNCLOS) អនុវត្ត​គ្រប់គ្រាន់​តាមសេចក្ដី​ថ្លែងការណ៍ រួមស្ដីអំពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាង​កើត (DOC)។ នាយករដ្ឋមន្ត្រីក៏​បានសង្កត់​ធ្ងន់​ទៀត​ថា៖ វៀត​ណាម​មានគោល​បំណង​ថាបណ្ដា​ដៃគូបន្ត​រួមវិភាគ​ទានកសាង​និងរក្សាសន្តិភាព​ ស្ថិរភាព ធានា​សន្តិសុខ  សុវត្ថិភាព ​និងសេរីភាព​នាវាចរណ៍​និងអាកាស​ចរណ៍​នៅស​មុទ្រខាង​កើត ​ដោយស្មារតី​គោរព​ច្បាប់  UNCLOS ១៩៨​២។
 
ក្នុងឱកាសនេះដែរនាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ច​ប្រជុំត្រីភាគី​រវាង​នាយករដ្ឋមន្ត្រី​នៃប្រទេសកម្ពុជា​ ឡាវនិងវៀតណាម ជួបសន្ទនាជាមួយ​នាយករដ្ឋមន្ត្រីចិន ​លោក Lǐ Kèqiáng នាយក​រដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry ​Medvedev នាយករដ្ឋមន្ត្រីឥណ្ឌា លោកN​arenda Modi អគ្គលេខា​ធិការ​អង្គការសហប្រជា​ជាជាតិ លោក Antonio Guterres ប្រធានក្រុមប្រឹក្សាអឺ​រ៉ុប លោក Donald Tus​k។
 
ក្នុងថ្ងៃទី១៤ ខែវិច្ឆិកា នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានដឹក​នាំគណៈ​ប្រតិភូ​វៀត​ណាម ចូលរួម​កិច្ចប្រជុំ​ដៃគូសេដ្ឋកិច្ច​លើគ្រប់វិស័យក្នុងតមបន់ (​RCEP) សន្និសីទជាន់ខ្ពស់អាស៊ាន-ឥណ្ឌាលើ​កទី១៥ និង​សន្និសីទ​ជាន់ខ្ពស់អាស៊ី​បូព៌ា លើកទី១២ (ជាមួយប្រទេសដៃ​គូចំនួន៨គឺ៖ចិន ​ជប៉ុន កូរ៉េខាង​ត្បូង​ឥណ្ឌា ​អូស្ត្រាលី ​នូវែលហ្សេឡង់​ និងរុស្ស៊ី៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

 

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top