• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ​ទទួល​ជួប​ជាមួយ​ប្រធាន​សមាគមមិត្ត​ភាព​អូស្ត្រាលី​-វៀត​ណាម​


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Kim Sampson
ប្រធានសមាគមមិត្តភាពអូស្ត្រាលី- វៀតណាម

​បន្តសកម្មភាពក្នុងក្របខ័ណ្ឌ​នៃដំណើរទស្សនកិច្ចជាផ្លូវការ​នៅអូស្ត្រាលី នារសៀលថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៨ នៅ​រដ្ឋធានី​ Canberra នាយករ​ដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទ​ទួល​ជួបជាមួយ​លោក Kim Sampson ប្រធាន​សមាគម​មិត្តភាព​អូស្ត្រាលី- វៀតណាមនិងស​មាជិកនានានៃសមាគម។
​ 
អញ្ជើញថ្លែង​មតិក្នុងជំនួបនេះ លោក Nguyen X​uan Phuc បានវាយ​តម្លៃខ្ពស់​ចំពោះរាល់​ការខិត​ខំប្រឹងប្រែង​របស់​សមាគម​ ដើម្បីជម្រុញទំនាក់ទំនងល្អប្រ​សើរនិងចំណងមិត្តភាព​ ការយល់ដឹងរវាងប្រ​ជាជ​ន អូស្ត្រាលីនិង​ប្រជាជន​វៀតណា​ម។ លោកនាយករដ្ឋមន្ត្រីមា​នបំណងថា សមាគមមិត្ត ​ភាពអូ​ស្ត្រាលី-វៀតណាម​នឹងជម្រុញ​ថែមទៀត​រាល់សកម្មភា​ពសហប្រតិបត្តិការលើ គ្រប់វិស័​យ ឲ្យសក្តិសម​ជាមួយ​កម្រិត​ថ្មីនៃ​ទំនាក់​ទំនង​រវាង​ប្រទេសទាំង​ពីរ​។
 
រីឯខ្លួនវិញ លោក Kim ​Sampson បានសម្តែងនូវកិត្តយស​របស់ខ្លួន​និង​អបអរ សាទរនូវ​ដំណើរ​ទស្សនកិច្ច​ជាផ្លូវការ​នៅអូស្ត្រាលី របស់នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc ព្រមទាំ​ងអះអាង​ថា សមាគមកំ​ពុងខិត​ខំប្រឹងថែម​ទៀត ដើ​ម្បីរួមចំណែក ទៅក្នុង​ការពូន​ជ្រុំចំណង​មិត្តភាព​និង​កិច្ចសហប្រតិ​បត្តិការប្រកប​ដោយប្រសិទ្ធភាព​ រវាងប្រទេស​ទាំងពីរផងដែរ៕

 

តា​ម​ VOV5 - វិទ្យុសម្លេង​វៀតណាម
 

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top