• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់កំពង់ផែអន្តរជាតិ Hai Phong

នារៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុង Hai Phong (ភាគខាងជើងវៀត ណាម) នាយក រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងកាត់ខ្សែបូ សម្ពោធដាក់ឲ្យប្រើប្រាស់កំពង់ផែកុងតឺន័រអន្តរជាតិ Hai Phong (HICT)។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញរួមជាមួយតំណាងនានាកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់
កំពង់ផែកុងតឺន័រអន្តរជាតិ Hai Phong (រូបថតៈ Vu Dung/VOV)

អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យក្រុមហ៊ុនចំណាត់កំ​ពង់​ផែ​កុង​តឺន័រ​អន្តរជាតិ  Hai Phong មានដំណោះស្រាយទំនើបភាវូបនីយកម្មក្នុងផលិតកម្មទទួល ប្រគល់ទំនិញ រៀបចំសេវាកម្ម logistic យ៉ាងល្អដើម្បីរួមចំណែកកាត់បន្ថយចំណាយ ដឹកជញ្ចូនសមុទ្រ និងកាត់បន្ថយចំណាយសម្រាប់​សហគ្រាស​។

នាពេលខាងមុខ ដើម្បីធ្វើអាជីវកម្មនិងប្រតិបត្តិដំណើរការកំពង់ផែនេះប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព​ខ្ពស់នោះ នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យក្រុមហ៊ុនគប្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីក្លាយទៅជាកំពង់ផែទំនើប ស្វ័យប្រវត្តិកម្ម  និងអនុវត្តប្រកបដោយជោគជ័យ រាល់សមិទ្ធិនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។

កុងតឺន័រតំបន់នៅកំពង់ផែ Hai Phong (រូបថតៈ Vu Dung/VOV)

ក្នុងឱកាសនេះ តាងនាមរដ្ឋាភិបាលវៀតណាម នាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនជ​ប៉ុន​ដែលបានគាំទ្រនិងសហការយ៉ាងស្អិតល្មួតរួមទាំង បង្កលក្ខណៈងាយស្រួលសម្រាប់គម្រោងការនេះ រួមចំ​ណែក​អះអាង ចំណងមិត្តភាព និងទំនាក់ទំនងអន្តរជាតិយ៉ាងល្អប្រសើររវាងវៀតណាមនិងជប៉ុនផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

ក្នុងក្របខ័ណ្ឌនៃ "សប្តាហ៍នៃនិរន្តរភាព" (១៥ - ១៩ មេសា) កាលពីថ្ងៃទី ១៨ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិ បាន បើកសម័យប្រជុំពិភាក្សាជាន់ខ្ពស់អំពីការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។

Top