• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ស្នើឲ្យពង្រឹងទំនាក់ទំនងអាស៊ាន-អាមេរិកលើទិដ្ឋភាពចំនួន ៣

នាយប់ថ្ងៃទី ២៦ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី ៩ តាមប្រព័ន្ធវីដេអូអនឡាញ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៩ (រូបថត៖ VOV)


ចូលរួមក្នុងកិច្ចប្រជុំមានថ្នាក់ដឹកនាំប្រទេសអាស៊ាន ប្រធានាធិបតីអាមេរិកលោក Joe Biden និងអគ្គលេខាធិការអាស៊ានផងដែរ។

ក្នុងកិច្ចប្រជុំនេះ លោកប្រធានាធិបតី Joe Biden បានលើកឡើងថា សហរដ្ឋអាមេរិកគ្រោងនឹងប្រកាសកម្មវិធីដែលមានតម្លៃ ១០២ លានដុល្លារអាមេរិក ជាមួយនឹងគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។ លោកបានអះអាងថា អាមេរិកគាំទ្រគោលជំហរជាគោលការណ៍របស់អាស៊ានចំពោះសមុទ្រខាងកើត ហើយលោកប្រធានាធិបតី Joe Biden បានស្វាគមន៍អាស៊ានក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ការសន្ទនា កសាងទំនុកចិត្ត ធានាការអនុវត្តពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីថ្លែងការណ៍ DOC និងកសាងក្រមប្រតិបត្តិ COC។

ថ្លែងមតិនៅសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក លើគ្រទិដ្ឋភាពចំនួនបី៖ សន្តិសុខ ការស្តារសេដ្ឋកិច្ច-សង្គម និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងបរិយាប័ន្ន។ ទាក់ទងនឹង វិបត្តិ សកលនៃជំងឺរាតត្បាតកូវីដ-១៩ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសហរដ្ឋអាមេរិកជួយក្នុងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពព្រមានជាមុននៃស្ថានភាពសង្គ្រោះបន្ទាន់ តាមរយៈការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ (CDC) នៅទីក្រុងហាណូយ។

ទាក់ទង់នឹងការស្តារឡើងវិញក្រោយជំងឺរាតត្បាត នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់លើតម្រូវការជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីស្តារលំហូរពាណិជ្ជ

កម្ម និងវិនិយោគ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចក្នុងការចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមកឡើងវិញ ហើយបានស្នើឱ្យសហរដ្ឋអាមេរិកបន្តគាំទ្រអាស៊ានក្នុងបង្រួមគម្លាតអភិវឌ្ឍន៍ តភ្ជាប់តំបន់ និងគាំទ្រប្រកបដោយប្រសិទ្ធភាពដំណើរការកសាង សហគមន៍អាស៊ាន។

ទាក់ទិននឹងចំណុចក្តៅផ្នែកសន្តិសុខក្នុងនោះមានទាំងសមុទ្រខាងកើត នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា វិធីសាស្រ្តស្ថាបនានិងឥរិយាបថទទួលខុសត្រូវគឺដើរតួនាទីសំខាន់ក្នុងការបន្សាបហានិភ័យនិងរួមចំណែកដល់ស្ថិរភាពនិងការអភិវឌ្ឍន៍។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងចូលរួមយ៉ាងសកម្ម និងសហប្រតិបត្តិការជាមួយអាស៊ានក្នុងការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅលើសមុទ្រខាងកើត តាមស្មារតីគោរពច្បាប់ជាចម្បង។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានអនុម័តលើសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ាន-អាមេរិកស្តីពីការអភិវឌ្ឍន៍ឌីជីថល ដើម្បីជំរុញការផ្លាស់ប្តូរឌីជីថល និងបង្រួមគម្លាតឌីជីថលនៅក្នុងអាស៊ាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top