• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩

នាព្រឹកថ្ងៃទី២៦ ខែតុលា លោកនាយករដ្ឋមន្រ្តីរដ្ឋា ភិបាល Pham Minh Chinh ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសមាគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៣៨-៣៩តាមប្រព័ន្ធអនឡាញ តបតាមការ អញ្ជើញរបស់ព្រះមហាក្សត្រប្រ៊ុយណេព្រះបាទ Hasanal Bolkiah ប្រធានអាស៊ាន ឆ្នាំ២០២១។
 

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញថ្លែងនៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨។ (រូបថត៖ VOV)


កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ជាឱកាសសម្រាប់មេដឹកនាំនៃ ប្រទេសសមាជិកអាស៊ានទាំងអស់ពិភាក្សាហើយបញ្ជាដឹកនាំអំពី គោលនយោបាយ ក៏ដូចជាសម្រេចលើបញ្ហាសំខាន់ៗពាក់ព័ន្ធដល់ការអនុវត្តគោលដៅនានារបស់អាស៊ាន។ អញ្ជើញថ្លែងនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ទៅ លើចំណុចសំខាន់ចំនួន២ដែលអាស៊ានគួរតែផ្ដោតការយកចិត្តទុកដាក់នាពេលខាងមុខយ៉ាងដូច្នេះថា៖

“យើងចាំបាច់ត្រូវផ្លាស់ប្ដូរការត្រិះរិះ ដោយបង្ខំឲ្យសម្របខ្លួនយ៉ាងបត់បែន ប្រកប ដោយសុវត្ថិភាពទៅនឹងស្ថាភាពធម្មតាបែបគន្លងថ្មី ហើយត្រូវសាមគ្គី រួមដៃគ្នាប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាត។ ពីព្រោះថា គ្មានពលរដ្ឋណាមួយមានសុវត្ថិភាពទេ ខណៈ ពេលដែលនៅតែមានពលរដ្ឋផ្សេងៗត្រូវឆ្លងកូវីដ-១៩; គ្មានប្រទេសណាមួយមានសុវត្ថិភាពទេ ខណៈពេលដែលនៅតែមានប្រទេសផ្សេងៗក្នុងតំបន់និង លើពិភពលោកត្រូវ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩នោះ។ ស្ថានភាពវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ពិបាក ទាយទុកជាមុន ទាមទារឲ្យយើងត្រូវមានការកែសម្រួលដើម្បីគ្រប់គ្រងការវិវឌ្ឍន៍នោះ។ ហេតុដូច្នេះ នេះជាពេលវេលាដែលអាស៊ានចាំបាច់ត្រូវផ្លាស់ប្ដូរទៅយុទ្ធសាស្ត្រថ្មីនោះ គឺសម្របខ្លួនប្រកប ដោយសុវត្ថិភាព ទប់ទល់យ៉ាងបត់បែន គ្រប់គ្រងជម្ងឺរាតត្បាត ប្រកបដោយប្រសិទ្ធភាព ទន្ទឹមនឹងជំរុញខ្លាំងការស្ដារឡើងវិញ។ យើងត្រូវការលើក កំពស់ប្រសិទ្ធភាពនៃយន្តការសម្របសម្រួល សមត្ថភាពសុខាភិបាល មានភាពម្ចាស់ ការក្នុងបញ្ហាវ៉ាក់សាំងនិងថ្នាំព្យាបាល។ ជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ាន មួយចំនួនដែលកំពុងជំរុញខ្លាំងការស្រាវជ្រាវនិងផលិតវ៉ាក់សាំង វៀតណាមស្នើឲ្យផ្ទេរ ប្រគល់បច្ចេកវិទ្យាផលិតវ៉ាក់សាំង ថ្នាំព្យាបាលជម្ងឺកូវីដ-១៩ បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់របស់តំបន់ក្នុងពេលឆាប់ៗ។ យើងអាចពិចារណាលើការប្រើប្រាស់មូលនិធិអាស៊ាន សម្រាប់ទប់ទល់នឹងកូវីដ-១៩ ដើម្បីឧបត្ថម្ភដល់ប្រតិបត្តិការស្រាវជ្រាវ អភិវឌ្ឍ ផ្សំថ្នាំ”។

 

លោកនាយករដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៩។ (រូបថត៖ VOV)

នាព្រឹកថ្ងៃដដែល អញ្ជើញថ្លែងនៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៩ លោក នាយករដ្ឋមន្រ្តី Pham Minh Chinh បានសម្ដែងគោល បំណងចង់មានបរិយាកាសតំបន់ ប្រកបដោយសន្តិភាព សន្តិសុខ ស្ថិរភាពនិងសហប្រតិបត្តិការដើម្បីផ្ដោតសំខាន់ទៅ លើការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ហើយបន្តអភិវឌ្ឍប្រកបដោយវិបុលភាពក្នុង តំបន់។ លោកនាយករដ្ឋមន្រ្តីចាត់ទុកថា តម្លៃស្នូលនិងកម្លាំងពលំរបស់អាស៊ានក្នុងអំឡុង ៥៤ឆ្នាំកន្លងមកនោះ គឺសាមគ្គីភាព។ ហេតុដូច្នេះ ដំបូងឡើយ អាស៊ានគួរតែបន្តសាមគ្គី និងជួយគាំទ្រមីយ៉ាន់ម៉ា។ ជាពិសេសនៅពេលដែលប្រជាជនមីយ៉ាន់ម៉ា កំពុងស៊ូទ្រាំ ជីវភាពរស់នៅពោរពេញទៅដោយការលំបាក ដែលបណ្ដាលឡើងដោយការរីក រាលដាលនៃជម្ងឺកូវីដ-១៩។ ចំពោះបញ្ហាសមុទ្រខាងកើត លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖
“អាស៊ានត្រូវការបង្ហាញឫទ្ធានុភាពនិងតួនាទីដោយម្ចាស់ការក្នុងការរក្សាសន្តិ ភាព សន្តិសុខនិងស្ថិរភាពនៅសមុទ្រខាងកើត ដែលជាតំបន់សមុទ្រយុទ្ធសាស្ត្រដោយ មានផលប្រយោជន៍ផ្ទាល់ចំពោះប្រទេសនានាក្នុងតំបន់។ ដូច្នេះ អាស៊ានត្រូវការប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍អំពីសមុទ្រខាងកើត; ជំរុញយ៉ាងខ្លាំងក្លាការសន្យា របស់បណ្ដាប្រទេសអំពីការគោរពច្បាប់អន្តរជាតិ ប្រតិបត្តិដោយមានការទទួលខុសត្រូវ អត់ធ្មត់ កុំមានសកម្មភាពបណ្ដាលឲ្យភាពតានតឹងកើនឡើង ឬធ្វើឲ្យស្ថានភាពស្មុគ ស្មាញថែមទៀត។ ទន្ទឹមនឹងនោះ សហប្រតិបត្តិការគ្នាលើបញ្ហាជាផលប្រយោជន៍រួម ដូចជាការអភិរក្សបរិស្ថានសមុទ្រ ដោះស្រាយការនេសាទដោយខុសច្បាប់ ជួយ ឧបត្ថម្ភមនុស្សធម៌ដល់អ្នកនេសាទនិងអ្នកធ្វើដំណើរតាមសមុទ្រ ជាដើម។ លើសពីនេះ ទៅទៀត អនុវត្តន៍យ៉ាងគ្រប់គ្រាន់ ប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពី ការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ជំរុញឲ្យឆាប់បានសម្រេចក្រម ប្រតិបត្តិនៅសមុទ្រខាងកើត (COC) ដោយមានកិច្ចខិតខំប្រឹងប្រែងខ្ពស់បំផុតរបស់ ភាគីទាំងអស់ រួមជាមួយចិនសម្រេចបាន COC ប្រកបដោយសុពលភាព ប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ”។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ក៏បានស្នើឲ្យអាស៊ានគួរតែមាន ទស្សនៈរួមចំពោះបញ្ហាក្នុងតំបន់និងលើពិភពលោក ព្រមទាំងស្វាគមន៍បណ្ដាដៃគូ ដោយឈរលើស្មារតីទទួលខុសត្រូវ ស្ថាបនា គោរពច្បាប់អន្តរជាតិ មិនធ្វើឲ្យប៉ះពាល់ ដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់ គោរពតួនាទី របស់អាស៊ានហើយពិគ្រោះយោបល់យ៉ាងគ្រប់គ្រាន់ជាមួយអាស៊ានតាមរយៈយន្តការ វេទិកាដែលបានបង្កើតនិងដឹកនាំដោយអាស៊ាន ឬអាស៊ានដើរតួជាមជ្ឈភាពផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top