• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តី Pham Minh Chinh៖ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី ៣០ ខែកញ្ញានេះ ខេត្ត Tien Giang និងខេត្ត Kien Giang ត្រូវគ្រប់គ្រងជំងឺកូវីដ -១៩ ឲ្យទាល់តែបាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិនៅឯកិច្ចប្រជុំចេញផ្សាយពីទីក្រុងហាណូយ (រូបថត៖ VOV)


នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បាននិយាយថាទោះបីជាខេត្ត Kien Giang និង Tien Giang បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក៏ដោយក៏ស្ថានការណ៍ មិនបានដូចការរំពឹងទុកនៅ ឡើយ។

នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិដឹកនាំការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានដឹកនាំកិច្ចប្រជុំតាមអ៊ីនធឺរណែតស្តីពីការងារបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ ជាមួយឃុំសង្កាត់ចំនួន ៣១៧;  ស្រុក ទីរួមស្រុក ទីក្រុងចំនួន ២៦ និងថ្នាក់ដឹកនាំនៃខេត្តទាំងពីរគឺ Tien Giang និង Kien Giang។

បញ្ចប់កិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បាននិយាយថាទោះបីជាខេត្ត Kien Giang និង Tien Giang បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក៏ដោយក៏ស្ថានការណ៍មិនបានដូចការរំពឹងទុកនៅឡើយ។ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតក្នុងពេលឆាប់ៗនេះ មូលដ្ឋានត្រូវអនុវត្តន៍តាមការណែនាំឱ្យបានដិតដល់ ជាពិសេសការណែនាំរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តី ការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ជាពិសេសគោលនយោបាយយកឃុំ សង្កាត់ ទីរួមស្រុកជាបន្ទាយ; ប្រជាជនគឺជាយុទ្ធជន។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យតំបន់នានា ព្យាយាមគ្រប់គ្រងជំងឺរាតត្បាតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយយ៉ាងហោចណាស់ នៅត្រឹមថ្ងៃទី ៣០ ខែកញ្ញា ត្រូវគ្រប់គ្រងឲ្យបានជំងឺរាតត្បាត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top