• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh ស្នើឲ្យធានាសុខភាព និងអាយុជីវិតរបស់ប្រជាជនជាចម្បង

នាព្រឹកថ្ងៃទី ៣០ ខែកក្កដា នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលតាមប្រព័ន្ធវីដេអូជាមួយខេត្ត ក្រុងនានា ស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងវិធានការរៀបចំអនុវត្តន៍រាល់ខ្លឹមសារ និងភារកិច្ច ដែលត្រូវបានរដ្ឋសភានីតិកាលទី ១៥ សម្រេចនៅក្នុងសម័យប្រជុំលើកដំបូង ដែលពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។

នាយករដ្ឋមន្រ្តី លោក Pham Minh Chinh អញ្ជើញថ្លែងបើកកិច្ចប្រជុំ


អញ្ជើញថ្លែងបើកកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានឲ្យដឹងថា៖ រលកជំងឺកូវីដ ១៩ លើកទី ៤ នេះ បានឆ្លងរាលដាលជិត ១០០ ថ្ងៃហើយ។ ដោយមានការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូលនោះ វៀតណាមបានខិតខំប្រឹងប្រែងជាច្រើន ដើម្បីរុញថយក្រោយជំងឺរាតត្បាតនៅទូទាំងប្រទេស។ ទោះយ៉ាងណាក៏ដោយ ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ជាពិសេសគឺនៅទីក្រុងហូជីមិញ ខេត្ត ក្រុងមួយចំនួននៅភាគខាងត្បូងនិងភាគកណ្ដាល។ លោកនាយរដ្ឋមន្ត្រីបានអះអាងថា ជំងឺរាតត្បាតកូវីដ ១៩ គឺជាជំងឺស តវត្សរ៍ ដោយមិនទាន់មានថ្នាំព្យាបាលឡើយ ដូច្នេះហើយ ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅយូរអង្វែង បើទោះបីមានវ៉ាក់សាំងបង្ការកូវីដ ១៩ ក៏ដោយ។ ដូច្នេះហើយត្រូវចាត់វិធានការ និងដំណោះស្រាយថ្មី ដើម្បីបន្តអនុវត្តន៍គោលដៅពីរទន្ទឹមគ្នា គឺ ប្រយុទ្ធប្រឆាំងជំងឺផង អភិវឌ្ឍន៍សេដ្ឋកិច្ចផង។ នារយៈពេលកន្លងទៅ ក្រៅពីការចូលរួមរបស់ថ្នាក់ដឹកនាំបក្សនោះ រដ្ឋសភាបានចូលរួមយ៉ាងខ្លាំងក្លា និងជាក់ស្ដែង ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ក្នុងនោះ នៅក្នុងសម័យប្រជុំលើកដំបូង រដ្ឋសភានីតិកាលទី ១៥ នោះ អង្គប្រជុំបានចេញសេចក្ដីសម្រេចចិត្តរួម ដោយផ្ដោតសំខាន់លើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ ១៩។ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអះអាងថា៖ "យើងត្រូវផ្ដោតសំខាន់លើការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត ការចាក់វ៉ាក់សាំង លើកកម្ពស់ការយល់ដឹងរបស់ប្រជាជន ព្រមទាំងចាត់វិធានការបច្ចេកទេស ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាត។ នេះគឺជាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតយ៉ាងយូរអង្វែង។ ដូច្នេះហើយ យើងត្រូវត្រៀមរៀបចំគ្រប់ប្រភពកម្លាំង និងវិធានការសមស្រប នៅគ្រប់ពេលវេលា ក៏ដូចជាប្រេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ"។
 

ទិដ្ផភាពនៃកិច្ចប្រជុំ


លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យអង្គប្រជុំផ្ដោតសំខាន់លើការពិភាក្សាអំពីស្ថានការណ៍ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ហើយផ្អែក លើមូលដ្ឋាននេះ រដ្ឋាភិបាលនឹងចេញសេចក្តីសម្រេចចិត្តស្ដីពីការអនុវត្តវិធានការចាំបាច់ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ តាមសេចក្ដីសម្រេចចិត្តនៃសម័យប្រជុំលើកដំបូង រដ្ឋសភានីតិកាលទី ១៥ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top